រដ្ឋាភិបាលអូស្ត្រាលី «នឹងតាមដានដំណើរការស៊ើបអង្កេត»ករណីឃាតកម្មលើលោក លិម គិមយ៉ា

រដ្ឋាភិបាលប្រទេសអូស្ត្រាលី (Australia) ប្រកាសតាមដានដោយយកចិត្តទុកដាក់ចំពោះករណីឃាតកម្មលើអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក លិម គិមយ៉ា។ តំណាងសហគមន៍ខ្មែរយល់ថា នេះជាការឆ្លើយតបវិជ្ជមានមួយដែលអាចជាសម្ពាធទៅរដ្ឋាភិបាលថៃ និងកម្ពុជា ឲ្យស៊ើបអង្កេតករណីនេះឲ្យបានហ្មត់ចត់ និងឆាប់រហ័ស។