#ខ្លីៗពីអាស៊ីសេរី [ទី៤៦]៖ ពលរដ្ឋ​ជិត​៣០០​គ្រួសារ​នៅ​ខេត្ត​ក្រចេះ បារម្ភ​ខ្លាច​ក្រុមហ៊ុន​យក​ដី​អាស្រ័យផល​​ពួកគេ

រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖ ១. តុលាការ​យក​សម្ដី​របស់​អ្នក​ការពារ​បរិស្ថាន លោក អាឡិច មក​ចោទ​ប្រកាន់​សកម្មជន​ចលនា​មាតា​ធម្មជាតិ ២. សហជីព​ទាមទារ​ឱ្យ​ក្រសួង​ការងារ​ជំរុញ​ដល់​រោងចក្រ​ផលិត​កាបូប ស៊ិនឡន អ៊ិនធើណេសិនណល (CINLON International) ឱ្យ​ទទួល​យក​តំណាង​សហជីព​៣នាក់​ចូល​ធ្វើ​ការ​វិញ ៣. កម្មករ​ត្អូញត្អែរ​ពី​បញ្ហា​ជីវភាព និង​ការ​រំលោភ​សិទ្ធិ ស្រប​ពេល​ថៅកែ​ថា​ការ​នាំ​ចេញ​ក្នុង​វិស័យ​កាត់ដេរ​កើន​ឡើង ៤. មន្ត្រី​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង បង្គាប់​ឱ្យ​សហគមន៍​៣នាក់​សុំ​ទោស​អាជ្ញាធរ​ខេត្ត និង​ម្ចាស់​ក្រុមហ៊ុន លឹម វត្តី ជា​សាធារណៈ ៥. ពលរដ្ឋ​ជិត​៣០០​គ្រួសារ​នៅ​ខេត្ត​ក្រចេះ បារម្ភ​ខ្លាច​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​រ៉ែ​មាស និង​ថ្ម​ម៉ាប យក​ដី​អាស្រ័យផល​របស់​ពួកគេ៕ --- 👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=zdZ7T5EANqM


អត្ថបទពេញនិយម