រំលងទៅមាតិកាចម្បងកម្ពុជាបន្តស្ងៀមស្ងាត់ជុំវិញសំបុកឆបោកនៅប៉ោយប៉ែត
អ្នកឃ្លាំមើលលើកឡើងថា រដ្ឋាភិបាលកម្ពុជាមានភាពមិនច្បាស់លាស់ ក្នុងការប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញនោះឡើយ ជាពិសេសទៅលើទីតាំងអាគារកាស៊ីណូមួយចំនួននៅតាមព្រំដែន ដែលត្រូវគេចង្អុលបង្ហាញថា ជាទីតាំងឆបោកតាមអនឡាញ។ ពួកគាត់ថា ភាពមិនច្បាស់លាស់នេះ បានធ្វើឱ្យកម្ពុជាទទួលរងការចោទប្រកាន់ថា ជាជម្រករបស់ឧក្រិដ្ឋជនឆបោក ដែលមានទំនាក់ទំនងនឹងមេដឹកនាំរដ្ឋ៕