កម្ពុជារកឃើញសត្វព្រៃជិតផុតពូជមួយចំនួននៅឧទ្យានជាតិវីរៈជ័យ

ការសិក្សាស្រាវជ្រាវរយៈពេលមួយឆ្នាំស្ដីពីជីវៈចម្រុះនៅឧទ្យានជាតិវីរៈជ័យ ដោយអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (Fauna & Flora – Cambodia Programme) សហការជាមួយក្រសួងបរិស្ថាន និងសហគមន៍មូលដ្ឋាន បានរកឃើញប្រភេទសត្វព្រៃសរុប៨៩ប្រភេទ ក្នុងនោះ ក៏បានរកឃើញសត្វព្រៃជិតផុតពូជ ដែលមិនធ្លាប់ត្រូវបានគេកត់ត្រានៅកម្ពុជាដែរ។ សត្វព្រៃជិតផុតពូជទាំងនោះ មានដូចជា សត្វឈ្លូសយក្ស។ ការសិក្សានេះ ធ្វើឡើងតាមរយៈការបំពាក់កាមេរ៉ាជាង១៥០គ្រឿង នៅឧទ្យានជាតិវីរៈជ័យ ដែលស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា។