រំលងទៅមាតិកាចម្បងយុវជនជំនាន់ក្រោយ ចូលរួមពិធី «ប្រកួតបង្ហើរខ្លែងឯក» ដើម្បីអភិរក្សវប្បធម៌កេរដំណែលដូនតា
រដូវលំហើយធ្លាក់ខ្យល់រងាខែមិគសិរ នៅតំបន់អង្គរកំពុងផ្តល់បរិយាកាសធម្មជាតិគាប់ប្រសើរ សម្រាប់អាជ្ញាធរខេត្តសៀមរាប រៀបចំការប្រកួតបង្ហើរខ្លែងឯករយៈពេល៣ថ្ងៃនៅ ទីតាំងព្រលានយន្តហោះចាស់ ខាងមុខប្រាសាទអង្គរវត្ត នៅចុងខែធ្នូនេះ។ អាជ្ញាធររំពឹងថា កម្មវិធីនេះ នឹងបណ្ដុះផ្នត់គំនិតឱ្យយុវជនជំនាន់ក្រោយ ចូលរួមអភិរក្សវប្បធម៌កេរដំណែលដូនតា និងដើម្បីកុំឱ្យបាត់បង់ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិផងដែរ។