រំលងទៅមាតិកាចម្បងអ្នកស្រុកពួក ខេត្តសៀមរាបចាប់យករបរដឹកភ្ញៀវទេសចរតាមរទេះក្របីដើម្បីចិញ្ចឹមជីវិត
ប្រជាសហគមន៍រស់នៅឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ប្រមាណ២០នាក់ប្តូរពីយកក្របីទៅភ្ជួរស្រែចម្ការមកដឹកភ្ញៀវទេសចរកម្សាន្ត ដើម្បីទទួលបានប្រាក់កម្រៃចិញ្ចឹមគ្រួសារ និងសងបំណុលធនាគារ។ ពួកគាត់ថា ថ្វីត្បិតរបរដឹកភ្ញៀវទេសចរនេះមិនអាចផ្តល់ប្រាក់កម្រៃច្រើនក្តី ប៉ុន្តែពួកគាត់អាចចូលរួមថែរក្សារទេះក្របី ដែលដូនតាខ្មែរប្រើប្រាស់ជាមធ្យោបាយដឹកជញ្ជូនសម្ភារៈបម្រើឱ្យវិស័យកសិកម្ម និងដឹកជញ្ជូនមនុស្សជាដើម៕
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/economy/residents-at-angkor-area-use-buffaloes-to-carry-tourists-to-make-profit-01302025035508.html