រំលងទៅមាតិកាចម្បងកងទ័ពចិនពន្លឿនការហ្វឹកហ្វឺនដល់កងទ័ពកម្ពុជាមុនពេលផ្ទេរនាវាចម្បាំង
នាវាចម្បាំងរបស់ចិនពីរគ្រឿង ដែលចតនៅកំពង់ផែទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុ បានបាត់វត្តមានពីកំពង់ផែនេះជាច្រើនដង។ អ្នកជំនាញខាងយោធាលើកឡើងថា ការបាត់វត្តមាននៃនាវាចម្បាំងចិនពីកំពង់ផែរាម អាចជាការចេញហ្វឹកហ្វឺនល្បាតជាមួយកងទ័ពកម្ពុជា មុនពេលការផ្ទេរនាវាចម្បាំងទាំងនេះ។