ពលរដ្ឋមួយចំនួននៅតែបារម្ភពីការបាក់ស្រុតផ្ទះចូលទន្លេ

ពលរដ្ឋមួយចំនួនដែលរស់នៅតាមមាត់ទន្លេក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ នៅតែព្រួយបារម្ភខ្លាចបាក់ស្រុតផ្ទះចូលទន្លេបន្ថែមទៀត បន្ទាប់ពីមានករណីបាក់ច្រាំងធ្វើឱ្យស្រុតផ្ទះមួយខ្នងចូលទន្លេ និងធ្វើឱ្យផ្ទះពលរដ្ឋចំនួន២ខ្នងទៀតប្រឈមនឹងការបាក់ស្រុតចូលទន្លេបន្ថែមទៀតនៅថ្ងៃទី០២ ខែកុម្ភៈ។ ក្រោយហេតុការណ៍នេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានចុះពិនិត្យទីតាំងបាក់ច្រាំងនេះ និងបានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធ ប្រើគ្រឿងចក្របូមខ្សាច់ចាក់ទប់ច្រាំង កុំឱ្យបាក់បន្តទៀត៕