សហរដ្ឋ​អាមេរិក​កំពុង​តាម​ដានករណីតុលាការវៀតណាមកាត់ទោស​ពលរដ្ឋ​ខ្មែរក្រោម ៩អង្គ/នាក់

គណៈកម្មការ​សេរីភាព​អន្តរសាសនា​របស់​សហរដ្ឋ​អាមេរិក (United States Commission on International Religious Freedom) ភ្ញាក់​ផ្អើល ចំពោះ​សាលក្រម​តុលាការ​វៀតណាម ដែល​ផ្ដន្ទាទោស​ព្រះសង្ឃ​ខ្មែរ​ក្រោម ៥អង្គ និង​សកម្មជន​ខ្មែរក្រោម ៤នាក់ ដាក់​ពន្ធនាគារ ចាប់​ពី ២ឆ្នាំ ដល់ ៦ឆ្នាំ ដោយ​ចោទ​ប្រកាន់​អំពី​បទ «កេង​ចំណេញ​លើ​សិទ្ធិ​សេរីភាព និង​លទ្ធិ​ប្រជាធិបតេយ្យ» និង​បទ «ការ​ចាប់​ខ្លួន​ឃាត់​ខ្លួន ឬ​ឃុំ​ខ្លួន​មនុស្ស​ដោយ​ខុស​ច្បាប់» តាម​ក្រម​ព្រហ្មទណ្ឌ​វៀតណាម។ 👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/human-rights/commission-on-international-religious-freedom-urges-the-us-to-pressure-vietnam-to-release-khmer-krom-monks-12142024123121.html