កសិករត្អូញត្អែររបរធ្វើអំបិល មិនអាចធ្វើឱ្យពួកគាត់មានជីវភាពសមរម្យ

ប្រជាពលរដ្ឋ​មួយចំនួន​នៅ​ស្រុក​ទឹកឈូ ខេត្តកំពត បន្ត​ប្រក​បរបរ​ធ្វើ​អំបិល​ចេញពី​ទឹកសមុទ្រ​ធម្មជាតិ ដើម្បី​រក​កម្រៃ​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​។ ទោះបី​អំបិល​ផលិត​បាន​ តែមិនសូវមាន​ទីផ្សារ និង​លក់បាន​តម្លៃ​ទាប ក៏ពលរដ្ឋ​ថា ពួកគាត់​បន្ត​ប្រកប​របរ​នេះ ​ដើម្បី​ផ្គត់ផ្គង់​អំបិល​ធម្មជាតិ​ដល់ទី​ផ្សារ​ក្នុងស្រុក និង​ដើម្បី​រក្សា​អត្តសញ្ញាណ​មុខរបរ​ក្នុង​តំបន់​ជាប់​សមុទ្រ​មួយ​នេះ ​ឱ្យនៅ​ស្ថិតស្ថេរ​។​ កសិករស្រែអំបិល ស្នើដល់រដ្ឋាភិបាល បង្កើតគម្រោងទ្រទ្រង់ និងលើកកម្ពស់មុខរបរមួយនេះ តាមរយៈការបង្កើតរោងចក្រ ឬសមាគម ដែលមានជំនាញក្នុងការគ្រប់គ្រង រកទីផ្សារ និងផ្សព្វផ្សាយផលិតផលអំបិលកម្ពុជាឱ្យបានទូលំទូលាយ ដើម្បីឈានដល់ការផ្គត់ផ្គង់ទូទាំងប្រទេស និងនាំចេញទៅកាន់អន្តរជាតិ៕