ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសចំនួន២ «កំពុងបំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់ភាគខាងត្បូង»

បណ្ដាញសហគមន៍ព្រៃឡង់ ខេត្តកំពង់ធំ អះអាងថា បច្ចុប្បន្នក្រុមហ៊ុនចំនួន២ ដែលធ្វើអាជីវកម្មរ៉ែមាស នៅតំបន់ភ្នំជី ខេត្តកំពង់ធំ កំពុងបំផ្លាញព្រៃឈើក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ភាគខាងត្បូងយ៉ាងធ្ងន់ធ្ងរ។ សកម្មជនបរិស្ថាន ចង់ឲ្យរដ្ឋាភិបាលបញ្ឈប់អាជីវកម្មរ៉ែមាស នៅក្នុងតំបន់ព្រៃឡង់។