ព្រះសង្ឃ​និង​ពលរដ្ឋ​នៅរាជធានី​ភ្នំពេញ ​រៀបចំ​វត្តអារាមត្រៀម​ទទួល​ពិធី​​បុណ្យ​ចូល​ឆ្នាំ

ព្រះសង្ឃ និងពលរដ្ឋខ្មែរ ត្រៀម​ប្រារព្ធ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ នៅ​សប្ដាហ៍​នេះ។ វត្តអារាម​មួយ​ចំនួន​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ និង​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ​រៀបចំសម្អាត​ទីធ្លា​វត្ត និងតុបតែងលម្អទីតាំងប្រារព្ធសង្ក្រាន្តអបអរបុណ្យចូលឆ្នាំថ្មី នៅ​ថ្ងៃទី១១ ខែ​មេសា។ ចំណែកស្ថាប័ន​រដ្ឋ និង​ឯកជន និង​គេហដ្ឋាន​របស់ពលរដ្ឋ ក៏បាន​រៀបចំ​ត្រៀម​សម្រាប់​ស្វាគមន៍ និង​អបអរ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ប្រពៃណីជាតិដ៏ធំមួយនេះ ផងដែរ។