រំលងទៅមាតិកាចម្បងគណៈកម្មាធិការទំនាក់ទំនងបរទេសនៃព្រឹទ្ធសភាអាមេរិក សម្រេចបញ្ជូនសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មជាក់លាក់លើមន្ត្រីកម្ពុជា ទៅព្រឹទ្ធសភាដើម្បីអនុម័ត
#សម្រង់សម្តីសំខាន់ៗ៖ ប្រធានគណៈកម្មាធិការទំនាក់ទំនងបរទេស លោក បប់ ម៉ឺណេនដេស៍ (Bob Menendez) មានប្រសាសន៍ប្រាប់ក្រុមអ្នកយកព័ត៌មានក្រោយគណៈកម្មាធិការរបស់លោកបានសម្រេចជាផ្លូវការបញ្ជូនសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មជាក់លាក់លើមន្ត្រីជាន់ខ្ពស់កម្ពុជា ទៅព្រឹទ្ធសភាពេញអង្គដើម្បីអនុម័ត ថា សេចក្តីស្នើច្បាប់នេះ គឺជាកិច្ចប្រឹងប្រែងដ៏សម្បើមមួយក្នុងការជួយជ្រោមជ្រែងទៅដល់ប្រទេសកម្ពុជាដើម្បីកសាងនូវស្ថាប័នប្រជាធិបតេយ្យ និងសន្តិភាព ព្រមទាំងបង្ហាញពីការប្តេជ្ញាចិត្ត និងឆន្ទៈដ៏មោះមុតរបស់សហរដ្ឋអាមេរិកដើម្បីសម្រេចបាននូវគោលដៅនេះ។