​ក្រុម​ហ៊ុន Meta ពិចារណា​ដាក់​បម្រាម​មិន​ឱ្យ​លោក ​ ​ហ៊ុន សែន​ ​ប្រើ​ហ្វេសប៊ុក​ ​និង​អ៊ីន​ស្តា​ក្រាម ​៦ខែ​

​​ក្រុម​ប្រឹក្សា​ភិបាល​ត្រួត​ពិនិត្យ​ខ្លឹមសារ​អនឡាន​របស់​ក្រុមហ៊ុន Meta​ ​សម្រេច​ឱ្យ​ក្រុម​ហ៊ុន​នេះ​ដាក់​បម្រាម​ផ្អាក​មិន​ឱ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​ប្រើ​ប្រាស់​ទំព័រ​ហ្វេស​ប៊ុក (Facebook) និង​អ៊ីន​ស្តាក្រាម (Instagram) ផ្លូវ​ការ​របស់​លោក​រយៈ​ពេល​ ​៦ខែ។​ ការ​សម្រេច​នេះ​​ធ្វើ​ឡើងក្រោយ​ពី​មាន​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​ការ​បង្ហោះ​សារ​ញុះញង់​បង្កប់​ដោយ​អំពើ​ហិង្សា​នយោបាយ​របស់​លោក​ ​ហ៊ុន សែន​ ​កាល​ពីពេល​កន្លង​ទៅ។​ ​សូម​ទស្សនា​និង​ស្តាប់​សេច​ក្តី​រាយការណ៍​ព័ត៌មាន​នេះ​ដោយ​ផ្ទាល់​រវាង​លោក​ ​ ​ជុន ច័ន្ទបុត្រ​ ​និង​លោក​ ​មាន ឫទ្ធិ៕​