អតីតមេឃុំបក្សសង្គ្រោះជាតិ អ្នកស្រី កឹម តុលា ចេញពីពន្ធនាគារក្រោយពីជាប់ឃុំគ្រប់ចំនួន១៨ខែ

តុលាការក្រុងភ្នំពេញ ដោះលែងមេឃុំជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិអ្នកស្រី កឹម តុលា ឲ្យមានសេរីភាពវិញហើយ នៅល្ងាចថ្ងៃទី៣០ ខែមេសា បន្ទាប់ពីជាប់ឃុំជាលើកទី២ ក្នុងពន្ធនាគាររយៈពេល១៨ខែ។ អ្នកស្រី កឹម តុលា ចាត់ទុកការចាប់ឃុំខ្លួននេះ គឺជារឿងអយុត្តិធម៌ និងឈឺចាប់បំផុតដោយសារលោកស្រី ពុំបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ឡើយ។