មន្ត្រីយោធាព្រំដែនកម្ពុជា-ថៃ «ឈានដល់ការយោគយល់គ្នាឡើងវិញ» ក្រោប៉ះទង្គិចពាក្យសម្ដីគ្នានៅប្រាសាទតាមាន់ធំ

មន្ត្រីខាងសម្របសម្រួលបញ្ហាព្រំដែនរវាងកម្ពុជានិងថៃ បានជួបប្រជុំគ្នាកាលពីថ្ងៃទី១៧ កុម្ភៈ ដើម្បីជជែកគ្នា ផ្ដោតលើការកែលម្អទំនាក់ទំនងទ្វេភាគី និងបញ្ចៀសកុំឱ្យមានការយល់ច្រឡំគ្នាតទៅទៀត នៅតាមបណ្ដោយព្រំដែន។ ភាគីទាំងពីរបានរាយការណ៍ថា ការជួបជជែកគ្នា ធ្វើឡើងដោយបរិយាកាសមិត្តភាព និងបានបញ្ចប់ទៅដោយការយោគយល់គ្នាទៅវិញទៅមកដ៏ជោគជ័យ។