រំលងទៅមាតិកាចម្បងរដ្ឋាភិបាលបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន ខណៈនៅមិនទាន់ដោះស្រាយកង្វល់ជាច្រើន
រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី០៥ ខែសីហា ប្រកាសបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោក្នុងពិធីដ៏អធិកអធមមួយ។ លោកអំពាវនាវឱ្យមានឯកភាពជាតិ ដោយអះអាងថា គម្រោងនេះ មានភាគហ៊ុនរបស់ខ្មែរ ៥១% ហើយ ៤៩% ទៀតជាភាគហ៊ុនរបស់ក្រុមហ៊ុនចិន។ ទន្ទឹមនឹងការប្រកាសបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោដ៏ចម្រូងចម្រាសនេះ ប្រជាពលរដ្ឋដែលរស់នៅជាប់គម្រោងសាងសង់ព្រែកជីកនេះ កំពុងបារម្ភពីការបាត់បង់ដីធ្លី ផ្ទះសម្បែង ឬការបង្ខំឱ្យទទួលយកសំណងមិនសមរម្យ។ ក្រៅពីនោះ ក៏នៅមានកង្វល់ជាច្រើនដែលរដ្ឋាភិបាល មិនទាន់ដោះស្រាយនៅឡើយ។ កង្វល់ទាំងនោះ មានដូចជា ផលប៉ះពាល់សង្គម និងបរិស្ថាន កង្វះតម្លាភាព កំណើនបំណុលរដ្ឋ និង ជម្លោះភូមិសាស្ត្រនយោបាយ ជាដើម៕