យុវជនចលនាមាតាធម្មជាតិ រុំខ្លួននឹងច្រវាក់ទាមទារឲ្យក្រសួងយុត្តិធម៌អនុញ្ញាតឲ្យពួកគេទៅទទួលពានរង្វាន់នៅក្រៅប្រទេស

ក្រុមយុវជនចលនាមាតាធម្មជាតិ ប្រមាណ១០នាក់ នៅរសៀលថ្ងៃទី ០៦ តុលា បានប្រមូលផ្ដុំគ្នានៅផ្សាររាត្រីជាប់មាត់ទន្លេ ដើម្បីដង្ហែញត្តិទៅដាក់នៅក្រសួងយុត្តិធម៌ ក្នុងគោលបំណងស្នើសុំកិច្ចអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជំរុញឲ្យតុលាការអនុញ្ញាតឲ្យពួកគេបានទៅទទួលពានរង្វាន់កម្រិតអន្តរជាតិរ៉ៃត៍ឡាយលីហូដ (Right Livelihood) នៅប្រទេសស៊ុយអែត(Sweden)។