ចិននឹងប្រគល់នាវាចម្បាំងពីរគ្រឿងឱ្យកងទ័ពកម្ពុជារក្សាទុកនៅមូលដ្ឋានទ័ពរាម

ចិននឹងប្រគល់នាវាចម្បាំងពីរគ្រឿងឱ្យកងទ័ពជើងទឹកកម្ពុជា ដើម្បីរក្សានៅកំពង់ផែទឹកជ្រៅ ដែលប្រទេសចិនបានជួយសាងសង់ឡើងនៅមូលដ្ឋានទ័ពរាម។ នេះបើតាមប្រភពសុំមិនបញ្ចេញឈ្មោះ ដែលបានប្រាប់វិទ្យុអាស៊ីសេរីថា ការផ្ទេរនាវាចម្បាំងទាំងពីរគ្រឿងនោះ អាចកើតឡើងនៅក្នុងខែកញ្ញាខាងមុខនេះ។