រំលងទៅមាតិកាចម្បងក្រុមយុវជនគ្រោងធ្វើបដាបណ្ដាំបណ្ឌិតកែមឡីដាក់នៅតាមផ្ទះពលរដ្ឋនិងទីសាធារណៈ
ក្រុមយុវជនសម្ព័ន្ធ និស្សិតបញ្ញវន្តខ្មែរ ដែលទទួលបានការបណ្តុះបណ្តាលពីបណ្ឌិត កែម ឡី គ្រោងនឹងធ្វើផ្ទាំងបដាធំៗ ដាក់រូបបណ្ឌិត កែម ឡី អមដោយពាក្យបណ្តាំរបស់លោក យកទៅដាក់តាមទីសាធារណៈ និងផ្ទះពលរដ្ឋនៅគ្រប់ខេត្តក្រុងទូទាំងប្រទេស។ ពួកគេសង្ឃឹមថា ប្រជាពលរដ្ឋខ្មែរនឹងគាំទ្រសកម្មភាពនេះ ដើម្បីចងចាំនូវការទូន្មានរបស់បណ្ឌិត កែម ឡី។