រំលងទៅមាតិកាចម្បងអាជ្ញាធររារាំងកូដករមិនឲ្យតវ៉ាដោយសន្តិវិធី នៅមុខអាគារក្រុមហ៊ុន Naga World
អាជ្ញាធរចម្រុះរាប់រយនាក់នៅរសៀលថ្ងៃទី២១ ខែមេសា បានបន្តឡោមព័ទ្ធ និងស្រាក់ដៃគ្នាស្ទាក់ផ្លូវ បុគ្គលិកកាស៊ីណូណាហ្គាវើលដ៏ (NAGA World) ចំនួន ១៣៦នាក់ ដែលធ្វើដំណើរទៅតវ៉ាដោយសន្តិវិធី នៅមុខអាគារក្រុមហ៊ុន។
កូដករណាហ្គាវើលដ៏ម្នាក់ កញ្ញា សុខ រតនា ប្រាប់វិទ្យុអាស៊ីសេរី ថា អាជ្ញាធរបាន បង្ខំកូដករឲ្យឡើងរថយន្តក្រុង ៨គ្រឿង និងដឹកយកទៅទម្លាក់នៅតំបន់ស្ងាត់ នៅសួនសត្វសាហ្វារី ក្នុងខណ្ឌព្រែកព្នៅ។ កញ្ញាបន្តថា រហូតដល់ម៉ោង៥ល្ងាច ទើបអាជ្ញាធរដឹកពួកគាត់មកទម្លាក់នៅទីលានប្រជាធិបតេយ្យវិញ ដោយឱ្យកូដកររកមធ្យោបាយធ្វើដំណើរត្រឡប់ទៅផ្ទះវិញដោយខ្លួនឯង៕