រំលងទៅមាតិកាចម្បងសកម្មជនចលនាមាតាធម្មជាតិសោកស្ដាយ ដែលតុលាការមិនយកភស្តុតាងដោះបន្ទុករបស់ពួកគេបង្ហាញក្នុងសវនាការ
សកម្មជនចលនាធម្មជាតិទាំងប្រាំនាក់ បានស្នើចៅក្រមអនុញ្ញាត្តិឲ្យពួកគេបង្ហាញវីដេអូសកម្មភាពការពារបរិស្ថានកន្លងមក។ ទោះជាយ៉ាងណា ចៅក្រម និងតំណាងអយ្យការបដិសេធ ដោយលើកឡើងថា សកម្មភាពបរិស្ថានមិនបានពាក់ព័ន្ធនឹងបទចោទ។ ក្រុមយុវជនចលនាមាតាធម្មជាតិសោកស្ដាយ ដែលចៅក្រមលើកយកតែវីដេអូពីតំណាងអយ្យការមកបង្ហាញ ដើម្បីដាក់បន្ទុកលើពួកគេ។