រំលងទៅមាតិកាចម្បងពលរដ្ឋមួយចំនួននៅខេត្តតាកែវ ប្រកបអាជីពភ្ញាស់ពងទាកូនលក់ដោះស្រាយជីវភាព
ពលរដ្ឋប្រមាណ៥០គ្រួសារនៅឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ បានចាប់យកអាជីពភ្ញាស់ពងទាកូន និងពងទាសាបលក់ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ដោយភាគច្រើនជ្រើសរើសយកការភ្ញាស់ពងទាកូនដោយប្រើទូអគ្គិសនី ព្រោះចំណេញកម្លាំងពលកម្ម និងពេលវេលា។ ប៉ុន្តែលោកស្រី ប៉ាត យេត អាយុ៦០ឆ្នាំ ជាអ្នកភ្ញាស់ពងទាកូនរយៈពេល៣០ឆ្នាំម្នាក់ បានជ្រើសរើសការភ្ញាស់តាមបែបធម្មជាតិដោយប្រើប្រាស់ត្រឹមអង្កាម។ លោកស្រីថា ទោះពងទាកូនម្ដងលក់ថោកម្ដងថ្លៃ តែរបរមួយនេះ បានជួយចិញ្ចឹមគ្រួសារលោកស្រី និងកូនៗឱ្យធំដឹងក្ដី ដូច្នេះលោកស្រីនឹងមិនបោះបង់របរភ្ញាស់ពងទាកូនចោលឡើយ។