អ្នកកាសែត​អាមេរិកាំង អ្នកស្រី Elizabeth Becker ថាលំនាំ​ដែល​មេដឹកនាំ​កម្ពុជា​ខ្វះ​ការទទួលខុសត្រូវ​នៅតែ​បន្ត​កើតមានឡើង​ក្នុង​សង្គម​កម្ពុជា

#សម្រង់សម្តីសំខាន់ៗ៖ អ្នកកាសែត​ជើងចាស់​ជនជាតិ​អាមេរិកាំង និងជា​អ្នកនិពន្ធសៀវភៅ​ដែលមាន​ចំណងជើងថា «នៅពេលដែល​សង្គ្រាម​រលត់ទៅ» (When the War Was Over) ថ្លែងថា លំនាំ​ដែល​មេដឹកនាំ​កម្ពុជា​ខ្វះ​ការទទួលខុសត្រូវ​នៅតែ​បន្ត​កើតមានឡើង​ក្នុង​សង្គម​កម្ពុជា ដែល​បង្កឱ្យ​មាន​បញ្ហា​ជាច្រើននៅក្នុង​សង្គមនេះ​រហូតមកទល់សព្វថ្ងៃនេះ។ អ្នកស្រី​ក៏បាន​លើកឡើង​ពី​ករណី​កញ្ញា សេង ធារី ដែល​ត្រូវបាន​អាជ្ញាធរ​ចាប់ដាក់គុក​ដោយសារ​តែ​ការតស៊ូមតិ​ដើម្បី​សន្តិភាព​នៅកម្ពុជា។ សូមប្រិយមិត្ត​ទស្សនា​សម្រង់​ប្រសាសន៍​របស់​អ្នកកាសែត​អាមេរិកាំង​រូបនេះ ដែល​អ្នកស្រី​បានថ្លែង​ក្នុង​កិច្ចពិភាក្សា​មួយ​ធ្វើឡើង​ដោយ​វិទ្យាស្ថាន​សហរដ្ឋអាមេរិក​ដើម្បី​សន្តិភាព (United States Institute of Peace) កាលពី​ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ ជុំវិញ​ប្រធានបទ​អំពីយុត្តិធម៌ និង​ការទទួលខុសត្រូវ​នៃអំពើឃោឃៅ​ក្នុងរបបខ្មែរក្រហម។ --- ប្រិយមិត្តអាចទទួលព័ត៌មានរបស់វិទ្យុអាស៊ីសេរី តាមរយៈ៖ »» អ៊ីនស្តាក្រាម៖ www.instagram.com/rfakhmer »» តេឡាក្រាម៖ t.me/rfakhmer »» ហ្វេសប៊ុក៖ facebook.com/rfacambodia »» យូធូប៖ youtube.com/RFAKhmerVideo »» ទ្វីតធ័រ៖ twitter.com/RadioFreeAsiaKH »» គេហទំព័រ៖ www.rfa.org/khmer --- #RFAKhmer #Cambodia #Hun Sen #PrinceNorodomRanariddh #CambodiaCoup1997 #KhmerRouge #វិទ្យុអាស៊ីសេរី #កម្ពុជា #ហ៊ុនសែន #សម្តេចក្រុមព្រះនរោត្តមរណឫទ្ធិ #រដ្ឋប្រហារ១៩៩៧ #ខ្មែរក្រហម