រំលងទៅមាតិកាចម្បងសាលារៀនមួយកន្លែងនៅតំបន់ដាច់ស្រយាលក្នុងខេត្តកោះកុង ខ្វះគ្រូបង្រៀន និងសម្ភារៈសិក្សា
សាលាបឋមសិក្សាគងឆា ស្ថិតនៅភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ជាសាលាមួយនៅទីជនបទដាច់ស្រយាល និងឆ្ងាយពីផ្ទះអ្នកភូមិជាង ១០គីឡូម៉ែត្រ។ សាលានេះ មានបន្ទប់រៀនចំនួន ៣ បន្ទប់បណ្ណាល័យ ១ មានសិស្សាប្រមាណជាង ១៦០ នាក់ ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ មានគ្រូបង្រៀនក្របខណ្ឌការងារ និងនាយកសាលាចំនួន ៣នាក់ ។ សាលាដែលនៅជាប់ជើងភ្នំមួយកន្លែងនេះ បានជួបបញ្ហាខ្វះគ្រូបង្រៀន សម្ភារៈសិក្សា និងសម្ភារៈបង្រៀន។ ក្រៅពីនេះ សាលាក៏កំពុងខ្វះបង្គន់ បន្ទប់ទឹក អណ្តូងទឹក ជាដើម។ គ្រូបង្រៀន និងថ្នាក់ដឹកនាំសាលាបឋមសិក្សាគងឆា ស្នើទៅរដ្ឋាភិបាលយកចិត្តទុកដាក់បន្ថែមទៀតលើវិស័យអប់រំ នៅតាមតំបន់ជនបទ ដើម្បីធ្វើយ៉ាងណាមានថ្នាក់រៀន និងគ្រូគ្រប់គ្រាន់ សម្រាប់អប់រំសិស្សឱ្យបានចប់ថ្នាក់បឋមសិក្សា។