រំលងទៅមាតិកាចម្បងស្នងការខេត្តកំពង់ស្ពឺ ផ្អាកការសាកសួរតំណាងសហគមន៍ព្រៃឈើ និងដីធ្លី
ស្នងនគរបាលខេត្តកំពង់ស្ពឺ សម្រេចលើកពេលសាកសួរតំណាងប្រជាពលរដ្ឋ៦នាក់ មកពីសហគមន៍ឧត្ដមស្រែពស់ ពាក់ព័ន្ធនឹងករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ គំរាមនិងជេរប្រមាទជាសាធារណៈ ទៅពេលក្រោយ ដោយមិនកំណត់។ តំណាងពលរដ្ឋថាការកោះហៅពីសំណាក់សមត្ថកិច្ចនេះ ទំនងជាកើតចេញពីការតវ៉ារបស់អ្នកភូមិពោធិ៍មាស ដែលបាននាំគ្នាជិត ២០០នាក់ ទៅឃាត់ទាហានមួយក្រុម ប្រើគ្រឿងចក្រឈូសឆាយដីព្រៃស្ថិតក្នុងការគ្រប់គ្រងរបស់សហគមន៍ កាលពីខែតុលាកន្លងមកនេះ។
ការលើកពេលសួរនាំនេះ គឺស្របពេលដែលប្រជាពលរដ្ឋប្រមាណ៧០០នាក់ នាំគ្នាធ្វើដំណើរពីភូមិចំនួន៦ក្នុងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ មកជួបជុំនៅមុខស្នងការខេត្តកំពង់ស្ពឺ ដើម្បីគាំទ្រតំណាងរបស់ពួកគាត់។
»» Telegram: https://t.me/rfakhmer
»» គេហទំព័រ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook) https://www.facebook.com/rfacambodia
»» យូធូប (YouTube) https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) https://www.twitter.com/RadioFreeAsiaKH#RFAKhmer #Cambodia #វិទ្យុអាស៊ីសេរី #ខ្មែរ #ដីធ្លី