មុខរបរលក់នំអាកោរត្នោត របស់ពលរដ្ឋក្នុងឃុំព្រះដាក់ ខេត្តសៀមរាប

នំ​អាកោត្នោត​ នំ​បញ្ចុក និង​នំ​ផ្លែអាយ​ នៅ​ឃុំ​ព្រះដាក់​ ស្រុក​បន្ទាយស្រី​ មាន​ឈ្មោះ​ល្បីល្បាញ​ស្ទើរ​គ្រប់​ទី​កន្លែង​។ ភ្លៀវទេសចរ​មួយ​ចំនួន​ធំ​ដែល​មក​ទស្សនា​អង្គរវត្ត​តែង​ឈប់​ និង​ភ្លក្ស​នំ​ទាំង​នោះ។ មុខ​របរ​លក់​នំ​បែប​លក្ខណៈ​គ្រួសារ​ក្នុង​តំបន់​អង្គរ​ បាន​ជួយ​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​បាន​ល្អ។ ក៏​ប៉ុន្តែ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ ពួកគាត់​កំពុង​ភ័យ​ខ្លាច​ថា​អាជ្ញាធរ​ជាតិ​អប្សរា​ នឹង​បណ្ដេញ​ពួកគាត់​ចេញ​ពី​តំបន់​អង្គរ​ ហើយ​បង្ខំ​ឱ្យ​រុះរើ​ផ្ទះ​សម្បែង​ ដែល​ធ្វើ​ឱ្យ​ពួក​គាត់​បាត់​បង់​មុខ​របរ​មួយ​នេះ៕