រំលងទៅមាតិកាចម្បងសកម្មជនការពារព្រៃឈើខេត្តស្ទឹងត្រែង ចោទមន្ត្រីបរិស្ថានថា ពុករលួយ បើកដៃឲ្យជនល្មើសកាប់ឈើក្នុងតំបន់ព្រៃឡង់អនាធិបតេយ្យ
សកម្មជនការពារព្រៃឈើ ដែលតែងតែចុះស៊ើបអង្កេតបទល្មើសព្រៃឈើ នៅខេត្តស្ទឹងត្រែង បន្តចោទមន្ត្រីបរិស្ថាននៅតំបន់នោះ ថាប្រព្រឹត្តអំពើពុករលួយ បើកដៃឲ្យក្រុមជនល្មើសចូលកាប់ឈើធ្វើអាជីវកម្មក្នុងតំបន់ព្រៃឡង់ដោយសេរី។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចចម្រុះខេត្តស្ទឹងត្រែង ចុះទៅរកឃើញបទល្មើសព្រៃឈើទ្រង់ទ្រាយធំនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ដែលសកម្មជនតែងតែផ្តល់ព័ត៌មានពីបទល្មើសព្រៃឈើ។
👉 ស្ដាប់ និងទស្សនាសេចក្តីរាយការណ៍ពិស្តារអំពីរឿងនេះ៖ https://youtu.be/NBMPUuVxLhI