តុលាការកំពូលតម្កល់ការកាត់ទោសសកម្មជនបក្សប្រឆាំងលោក វឿង សំណាង ទុកជាបានការ

នៅថ្ងៃទី២៤ ខែធ្នូនេះ តុលាការកំពូលប្រកាសសាលដីកាតម្កល់ការសម្រេចរបស់សាលាដំបូង និងសាលាឧទ្ធរណ៍ ដែលកាត់ទោសឱ្យសកម្មជនគណបក្សសង្គ្រោះជាតិ លោក វឿង សំណាង ជាប់ពន្ធនាគារ០៦ឆ្នាំ និងពិន័យជាទឹកប្រាក់៤លានរៀលពីបទ «រួមគំនិតក្បត់ និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម» ទុកជាបានការដដែល។ លោក វឿង សំណាង បានស្រែកចេញពីរថយន្ត មុនពេលត្រូវដឹកចេញពីតុលាការកំពូលត្រឡប់ទៅពន្ធនាគារវិញថា ការសម្រេចរបស់តុលាការទាំងបីថ្នាក់នេះ ជារឿងនយោបាយ។