សម្ភាសលោក ផន ផាន់ណា អំពីការរួចផុតពីក្រញាំរបស់លោក ហ៊ុន សែន

សកម្មជនគណបក្សប្រឆាំង លោក ផន ផាន់ណា ដែលលោក ហ៊ុន សែន ដាក់គោលដៅកម្ចាត់ឱ្យខាងតែបាន ទោះប្រើមធ្យោបាយអ្វីក៏ដោយនោះ បានរួចផុតពីប៉ុនប៉ងយាយីនេះហើយ។ លោក និងភរិយា ព្រមទាំងកូនប្រុសតូច ២ នាក់ បានចាកចេញពីប្រទេសថៃ មកដល់សហរដ្ឋអាមេរិកដោយសុវត្ថិភាព កាលពីប៉ុន្មានម៉ោងមុននេះ។ លោក ហ៊ុន សែន កាលពីខែកញ្ញាកន្លងទៅ បានដាក់បញ្ជាឱ្យកូនចៅរបស់លោកសហការជាមួយអាជ្ញាធរថៃ ហើយប្រើប្រាស់ទាំងកម្លាំងសម្ងាត់ និងចំហ ដើម្បីតាមចាប់ខ្លួនលោក ផន ផាន់ណា បញ្ជូនមកស្រុកខ្មែរវិញ។ ក្នុងសារសំឡេងបែកធ្លាយជាង ២ នាទី លោក ហ៊ុន សែន បានសង្កត់ធ្ងន់ថា «តម្លៃណាក៏ដោយ រស់ ឬស្លាប់» មិនអាចឱ្យលោក ផន ផាន់ណា ចេញទៅណាបានឡើយ ដោយលោកចោទថា លោក ផន ផាន់ណា បានរៀបចំបំផុសចលនាផ្សេងៗ។ ទោះជាយ៉ាងណា ក្រោយជាន់ទឹកដីអាមេរិកភ្លាម លោក ផន ផាន់ណា បានបង្ហោះសារលើហ្វេសប៊ុក (Facebook) ថា លោក ហ៊ុន សែន បរាជ័យតាមសម្លាប់លោក ដោយសារប្រទេសជិតខាង និងអង្គការសិទ្ធិមនុស្ស តម្កល់ប្រយោជន៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យជាធំ ហើយរួមគ្នាការពាររូបលោក។ កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖ ៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០ 👉 ប៉ុស្ដិ៍ SW 93.90 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ 👉 ប៉ុស្ដិ៍ SW 11.85 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ ៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០ 👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ 👉 ប៉ុស្ដិ៍ SW 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ 👉 ប៉ុស្ដិ៍ SW 15.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 20 ម៉ែត្រ ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖ 👉 t.me/rfakhmer 👉 instagram.com/rfakhmer 👉 rfa.org/khmer 👉 facebook.com/rfacambodia 👉 youtube.com/RFAKhmerVideo 👉 x.com/RadioFreeAsiaKH #វិទ្យុអាស៊ីសេរី #កម្ពុជា #ហ៊ុនសែន #ហ៊ុនម៉ាណែត #សសុខា #ក្រសួងមហាផ្ទៃ #ជួលដីតាមព្រំដែន #បុណ្យអុំទូក #ស៊នតារា #សុខស៊ុនណារ៉េត #គាបសង្កត់ឆ្លងដែន #អបព #ឱមយ៉ិនទៀង #ពុករលួយ #វិនិយោគបែបឆបោក #ឆបោក #លីសាម៉េត #ដួងតារា #មួងឃីម #អ៊ុតធី #កនសុខកាយ #ឡាយវិសិដ្ឋ #សុខភាព #RFAKhmer #Cambodia #HunSen #HunManet #SarSokha #MoI #LandLeaseAlongBorder #WaterFestival #BonOmTouk #SornDara #SokSunareth #TransnationalRepression #TNR #Corruption #UpperTatayHydropower #ACU #OmYentieng #Corruption #FraudInvestments #Defrauding #LySameth #DuongDara #MuongKhim #UtThy #KanSokkay #LayVisith #Health


អត្ថបទពេញនិយម