[ ព្រឹត្តិការណ៍សំខាន់ៗប្រចាំឆ្នាំ២០២៣Opens in new window ]
អាស៊ីសេរីបានចងក្រងនូវ ព្រឹត្តិការណ៍សំខាន់ៗប្រចាំឆ្នាំ២០២៣ សម្រាប់ប្រិយមិត្តងាយស្រួលស្រាវជ្រាវ នៅលើគេហទំព័រវិទ្យុអាស៊ីសេរី តាមតំណភ្ជាប់ខាងក្រោមនេះ។
[ https://www.rfa.org/khmer/yearendreviews/2023Opens in new window ]
ក្នុងឱកាសឆ្លងចូលឆ្នាំថ្មីឆ្នាំសាកល២០២៤នេះ វិទ្យុអាស៊ីសេរី សូមប្រសិទ្ធពរជ័យ បវរសួស្តីដល់ពលរដ្ឋខ្មែរទាំងប្រុសស្រី គ្រប់ស្រទាប់វណ្ណៈ និងគ្រប់និន្នាការនយោបាយទាំងអស់។ សូមជូនពរប្រិយមិត្ត និងក្រុមគ្រួសារ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើនរុងរឿង ជានិច្ចនិរន្ត។ សូមឱ្យប្រិយមិត្តជៀសផុតពីគ្រោះកម្ម គ្រោះកាច និងជៀសផុតពីរោគាព្យាធិទាំងឡាយ។ សូមឱ្យឆ្នាំសាកលថ្មីនេះ និងឆ្នាំខាងមុខៗ ទៀត ផ្តល់ជូនដល់ប្រិយមិត្តនូវឋាមពលថ្មី គំនិតថ្មី ទស្សនវិស័យថ្មី និងនាំមកនូវសេចក្តីរីករាយ សុភមង្គល កុំបីឃ្លៀងឃ្លាតឡើយ។ វិទ្យុអាស៊ីសេរី ក៏សូមថ្លែងអំណរគុណដល់ប្រិយមិត្តទាំងអស់ ដែលបានគាំទ្រ និងបន្តគាំទ្រ លើកទឹកចិត្ត ព្រមទាំងតែងតែមានភក្តីភាពដល់ការផ្សាយរបស់យើង ហើយចាត់ទុកការស្តាប់វិទ្យុអាស៊ីសេរី ជាផ្នែកមួយនៃសកម្មភាពប្រចាំថ្ងៃរបស់លោកអ្នកនាង។
សួស្តីឆ្នាំថ្មី ឆ្នាំសាកល២០២៤!!!