0:00 / 0:00
ការរៀបចំសន្និសីទនេះ គឺដើម្បីវាយតម្លៃអំពីសមិទ្ធផល និងកង្វះខាត ដែលរាជរដ្ឋាភិបាលកម្ពុជានៅមិនទាន់បានអនុវត្តន៍តាមកិច្ចព្រមព្រៀងក្រុងប៉ារីសនោះនៅឡើយទេ។
ក្នុងកិច្ចប្រជុំពីរថ្ងៃនេះ មានការអញ្ជើញចូលរួមរបស់ប្រជាពលរដ្ឋខ្មែរនៅបណ្ដារដ្ឋជាច្រើននៅ ស.រ.អា. ពីប្រទេសកាណាដា និងបារាំង ព្រមទាំងជនបរទេសមួយចំនួន។
មានអ្នកចូលរួមប្រមាណជាង ១០០នាក់ នៅថ្ងៃបញ្ចប់កិច្ចប្រជុំ បានសំដែងការព្រួយបារម្ភអំពីសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ ប្រព័ន្ធយុត្តិធម៌ និងបូរណភាពទឹកដី។
លោក តាំង សារ៉ាដា ដែលបានទៅយកព័ត៌មានដល់ទីកន្លែងប្រជុំ នៅសណ្ឋាគារ Holiday Inn ក្នុងរដ្ឋវឺហ្យីណា រាយការណ៍ជូនដូចតទៅ៖