កិច្ចប្រារព្ធរបស់ខ្មែរក្នុងសហគមន៍សហរដ្ឋអាមេរិកនេះគឺបានធ្វើមួយថ្ងៃមុនព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៦២។
កិច្ចប្រារព្ធខួបលើកទី៤៧នេះក៏បានអញ្ជើញចូលរួមផងដែរពីមន្ត្រីតំណាងស្ថានទូតខ្មែរប្រចាំអង្គការសហប្រជាជាតិ បណ្ឌិត ស៊ា កុសាល និងឯកអគ្គរាជទូតខ្មែរប្រចាំរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី លោក ហែម ហេង។
មន្ត្រីកុងស៊ុលខ្មែរប្រចាំក្រុងឡូវ៉ែល លោក អ៊ូ សុវណ្ណ ដែលជាអ្នករៀបចំបានមានប្រសាសន៍នូវគោលបំណងរៀបចំនេះយ៉ាងនេះថា ៖ «នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០០២ ត្រូវនឹងយប់ថ្ងៃអាទិត្យហ្នឹង គឺក្នុងនាមខ្ញុំបាទជាស្ថានកុងស៊ុលកិត្តិយសបានប្រារព្ធពិធីរាត្រីសមោសរមួយដើម្បីស្វែងរកថវិកាទៅជួយបងប្អូនកងយោធពលខេមរភូមិន្ទហើយនិងក្រុមគ្រួសារផង ហើយប្រារព្ធពិធីហ្នឹងគឺជាទិវារំឭកខួបទី៤៧នៃការឈ្នះក្ដីលើប្រាសាទព្រះវិហារនៅតុលាការអន្តរជាតិឆ្នាំ១៩៦២ ថ្ងៃទី១៥ ខែមិថុនា ហើយនិងយើងធ្វើពិធីនេះក៏វាជិតដល់គម្រប់ខួបលើកទីមួយឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារទៅជាបេតិកភណ្ឌពិភពលោកដែរ»។
ពិធីរៀបចំនេះបានធ្វើឡើងក្រោយព្រឹត្តិការណ៍ដែលនាយករដ្ឋមន្ត្រីថៃនិងនាយករដ្ឋមន្ត្រីកម្ពុជាទើបបានជួបពិភាក្សាគ្នាជាមួយនឹងការតាំងចិត្តដោះស្រាយបញ្ហាជម្លោះព្រំដែននៅតំបន់ប្រាសាទព្រះវិហារនិងការថ្លែងធានាថាមិនឲ្យមានករណីប៉ះទង្គិចគ្នាដោយអាវុធកើតឡើងនៅតំបន់ជិតប្រាសាទព្រះវិហារទៀតឡើយ៕
