អ្នក​ភូមិ​បុរី​កីឡា​ផ្លោះ​របង​ចេញ​ពី​មណ្ឌល​ព្រៃ​ស្ពឺ

អ្នក​ភូមិ​បុរី​កីឡា​ប្រមាណ ១៨​នាក់ ក្នុង​នោះ​មាន​កុមារ ២​នាក់ បាន​សម្រេច​ចិត្ត​លោត​ផ្លោះ​របង​ចេញ​ពី​មជ្ឈ​មណ្ឌល​ព្រៃ​ស្ពឺ នៅ​វេលា​ម៉ោង​ប្រមាណ ១១​ថ្ងៃ​ត្រង់ ថ្ងៃ​ពុធ ទី​១៨ មករា។

0:00 / 0:00

ពួក​គាត់​ត្រូវ​បាន​អាជ្ញាធរ​រាជ​ធានី​ភ្នំ​ពេញ ឃុំ​ខ្លួន​អស់​រយៈ​ពេល​ប្រមាណ​មួយ​សប្ដាហ៍​កន្លង​មក​ហើយ។

ការ​សម្រេច​ចិត្ត​ផ្លោះ​របង​ចេញ​ដោយ​ខ្លួន​ឯង​នេះ ធ្វើ​ឡើង​ក្រោយ​ពី​អ្នក​តំណាង​រាស្ត្រ​គណ​បក្ស ​សម ​រង្ស៊ី អ្នក​ស្រី មូរ សុខហួរ បាន​អន្តរាគមន៍​ទៅ​ប្រធាន​មជ្ឈ​មណ្ឌល​ព្រៃ​ស្ពឺ លោក វ៉ាន់ ង៉ាត់ សុំ​ឲ្យ​ដោះ​លែង​អ្នក​ភូមិ​បុរី​កីឡា​ឲ្យ​មាន​សេរីភាព​វិញ ប៉ុន្តែ​ប្រធាន​មជ្ឈ​មណ្ឌល​មិន​ព្រម​អនុញ្ញាត​ឡើយ។

អ្នក​ភូមិ​បាន​បញ្ជាក់​ទៀត​ថា ពួក​គាត់​ពុំ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ជា​ផ្លូវ​ការ​ដែល​ត្រូវ​គ្រប់គ្រង​មើល​ថែ​ពី​មជ្ឈ​មណ្ឌល​នេះ​ឡើយ ហើយ​ពួក​គាត់​បាន​រង់ចាំ​លទ្ធផល​ចរចា​រក​ដំណោះ​ស្រាយ​ចំពោះ​ក្រុមហ៊ុន​ផាន​អ៊ីម៉ិច ឈូស​បំផ្លាញ​ផ្ទះ​គាត់​នោះ ក៏​ប៉ុន្តែ​ពុំ​មាន​ផ្លែ​ផ្កា​អ្វី​ទាំង​អស់។

ទោះ​យ៉ាង​ណា​ក្ដី ការ​ចាក​ចេញ​របស់​ពួក​គាត់​នោះ​ពុំ​មាន​ការ​រារាំង​ពី​កម្លាំង​សន្តិសុខ​ប្រចាំ​មណ្ឌល ឬ​អាជ្ញាធរ​នៅ​មូលដ្ឋាន​នោះ​ទេ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​ពិស្ដារ៖

រូបភាព៖

1
១-អ្នកភូមិ​បុរី​កីឡា ដែល​តវ៉ា​នឹង​ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន ត្រូវ​បាន​អាជ្ញាធរ​ចាប់​យក​ទៅ​មណ្ឌល​ព្រៃ​ស្ពឺ នៅ​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ (RFA/Sek Bandith)
2
២-អ្នក​តំណាង​រាស្ត្រ​គណ​បក្ស​សម​រង្ស៊ី អ្នក​ស្រី មួរ សុខហួរ បាន​អន្តរាគមន៍​ទៅ​ប្រធាន​មជ្ឈ​មណ្ឌល​ព្រៃ​ស្ពឺ (RFA/Sek Bandith)
3
៣-អ្នក​ភូមិ​បុរី​កីឡា​ផ្លោះ​របង​ចេញ​ពី​មណ្ឌល​ព្រៃ​ស្ពឺ (RFA/Sek Bandith)
4
៤-អ្នក​ភូមិ​បុរី​កីឡា​ផ្លោះ​របង​ចេញ​ពី​មណ្ឌល​ព្រៃ​ស្ពឺ (RFA/Sek Bandith)
5
៥-អ្នក​ភូមិ​បុរី​កីឡា​ផ្លោះ​របង​ចេញ​ពី​មណ្ឌល​ព្រៃ​ស្ពឺ (RFA/Sek Bandith)
6
៦-អ្នក​ភូមិ​បុរី​កីឡា​ផ្លោះ​របង​ចេញ​ពី​មណ្ឌល​ព្រៃ​ស្ពឺ (RFA/Sek Bandith)
7
៧-អ្នក​ភូមិ​បុរី​កីឡា​ផ្លោះ​របង​ចេញ​ពី​មណ្ឌល​ព្រៃ​ស្ពឺ (RFA/Sek Bandith)