អំពើ​ពុក​រលួយ​​​ក្នុង​​ការ​​ប្រឡង​ចូល​​ក្របខ័ណ្ឌ​ក្រសួង​សុខាភិបាល

មន្ត្រី​រាជការ​ដែល​ទើប​ប្រឡង​ចូល​ក្របខ័ណ្ឌ​ក្រសួង​សុខាភិបាល​ថ្មីៗ​នេះ បាន​លើក​ឡើង​ពី​អំពើ​ពុក​រលួយ​កំពុង​កើត​មាន​ក្នុង​ក្រសួង​សុខាភិបាល និង​ស្នើ​ឲ្យ​លោក​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល បើក​ការ​ស៊ើប​អង្កេត និង​មាន​វិធានការ​ទប់ស្កាត់។
ដោយ ដែន អយុធ្យា
2012-07-18
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

បុគ្គលិក​ពេទ្យ​ទើប​ប្រឡង​ចូល​ក្របខ័ណ្ឌ នៃ​ក្រសួង​សុខាភិបាល​មិន​បង្ហាញ​ឈ្មោះ​មួយ​ចំនួន មាន​ចម្ងល់​ចំពោះ​សកម្មភាព​របស់​មន្ត្រី​​បម្រើ​ការ​ក្នុង​ស្ថាប័ន​ថ្នាក់​ក្រោម​ក្រសួង​សុខាភិបាល ដែល​តម្រូវ​ឲ្យ​ពួក​គេ​បង់​ប្រាក់​ម្នាក់ៗ​ចន្លោះ​ពី ១០​ដុល្លារ​ទៅ​១៥​ដុល្លារ មិន​ផ្តល់​វិក្កយបត្រ​បន្ទាប់​ពី​ចាត់​ឲ្យ​ទៅ​បំពេញ​ការងារ​ក្នុង​អង្គភាព​នានា នា​ដើម​ខែ​កក្កដា ឆ្នាំ​២០១២។

ប្រភព​ដដែល​បាន​ស្នើ​ឲ្យ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ជួយ​មាន​វិធានការ និង​ស៊ើប​អង្កេត​ជា​បន្ទាន់ ដើម្បី​ទប់ស្កាត់​ភាព​មិន​ប្រក្រតី​កុំ​ឲ្យ​កើត​មាន​ក្នុង​វិស័យ​សុខាភិបាល​នា​ថ្ងៃ​អនាគត។

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ដើម្បី​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​ពី​សកម្មភាព​ប្រមូល​ប្រាក់ មិន​ផ្តល់​វិក្កយបត្រ​ពី​បុគ្គលិក​ពេទ្យ​ទើប​ប្រឡង​ចូល​ក្របខ័ណ្ឌ​ក្រសួង​សុខាភិបាល​បាន​ទេ​តាម​ទូរស័ព្ទ នៅ​ថ្ងៃ​ពុធ ទី​១៨ ខែ​កក្កដា។

ទាក់​ទិន​បញ្ហា​នេះ លោក កែវ រ៉េមី មន្ត្រី​នាំ​ពាក្យ និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ លោក​បាន​ស្វាគមន៍​រាល់​គ្រប់​ពាក្យ​បណ្ដឹង ដែល​ប្រជាពលរដ្ឋ ឬ​មន្ត្រី​រាជការ​ក្នុង​ស្ថាប័ន​នានា ប្ដឹង​មក​អង្គភាព​របស់​ខ្លួន ពាក់ព័ន្ធ​បញ្ហា​ពុក​រលួយ​អ្វី​មួយ។

លោក កែវ រ៉េមី៖ «មាន​បញ្ហា​ទាក់​ទង​នឹង​សំណូក ឬ​ទាម​ទារ​ជំរិត​យក​លុយ​ជាដើម សុំ​លើក​ទឹក​ចិត្ត​ប្ដឹង​មក​ស្ថាប័ន​យើង​ខ្ញុំ។ ហើយ​ទាក់​ទង​ចំណាត់​ការ គឺ​ពួក​យើង​ដឹង​ថា ត្រូវ​ធ្វើ​អី ព្រោះ​យើង​មាន​ក្រុម​អ្នក​ទទួល​ពាក្យ​បណ្ដឹង និង​ពិនិត្យ​មើល​ទៅ​តាម​ប្រភេទ​នៃ​បណ្ដឹង ពីព្រោះ​ប្រជាជន​លោក​ប្ដឹង​ច្រើន​ណាស់។ ដូច្នេះ យើង​ត្រូវ​បែង​ចែក​តាម​ប្រភេទ​អាទិភាព​ជា​បន្ត​បន្ទាប់ ទៅ​តាម​បណ្ដឹង​ធ្ងន់​ស្រាល។ យើង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ចូល​រួម​ពី​មហាជន»

បន្ថែម​លើ​នេះ លោក ភួង សុវណ្ណ ប្រធាន​សមាគម​មន្ត្រី​រាជការ​ឯករាជ្យ​កម្ពុជា ក៏​បាន​ស្នើ​ឲ្យ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ជួយ​ស៊ើប​អង្កេត និង​ទប់​ស្កាត់​ភាព​មិន​ប្រក្រតី​កំពុង​កើត​មាន នៅ​ក្នុង​ក្រសួង​សុខាភិបាល ឲ្យ​បាន​ទាន់​ពេល ដើម្បី​រក្សា​តម្លៃ​ស្ថាប័ន​ខ្លួន។

លោក ភួង សុវណ្ណ៖ «តួនាទី ភារកិច្ច​របស់​អ្នក​បម្រើ​សេវា​រដ្ឋបាល គឺ​គាត់​ទទួល​ប្រាក់​បៀវត្ស​ពី​ក្រសួង​ស្ថាប័ន​របស់​រដ្ឋ​ដូច​គ្នា។ ដូច្នេះ ការ​យក​សេវា​បន្ថែម​ទៅ​លើ​កិច្ចការ ជា​កិច្ចការ​របស់​ខ្លួន ជា​ទង្វើ​អសីលធម៌​ក្នុង​ការងារ​រដ្ឋបាល​របស់​ខ្លួន។ ខ្ញុំ​សូម​អំពាវនាវ​ចំពោះ​ស្ថាប័ន​នៃ​រាជ​រដ្ឋាភិបាល សុំ​ឲ្យ​ជួយ​ធ្វើ​ម៉េច​ជួយ​កែ​ទម្លាប់​នៃ​ការ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ ពី​ថ្នាក់​ក្រោម​ដល់​ថ្នាក់​លើ។ ពីព្រោះ​ថា ប្រទេស​កម្ពុជា​មាន​ច្បាប់​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ»

លោក​ថា បើ​ស៊ើប​អង្កេត​រក​ឃើញ​អំពើ​ពុក​រលួយ​កើត​មាន​ក្នុង​វិស័យ​សុខាភិបាល ដូច​ការ​អះអាង​របស់​បុគ្គលិក​ពេទ្យ​ទើប​ជាប់​ក្របខ័ណ្ឌ​ក្នុង​ក្រសួង​សុខាភិបាល​មែន​នោះ ថ្នាក់​ដឹកនាំ​ក្រសួង​សុខាភិបាល​ត្រូវ​មាន​វិធានការ​ទប់​ស្កាត់។

ក្រសួង​សុខាភិបាល កាល​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១២ បាន​សម្រេច​ជ្រើសរើស​បុគ្គលិក​ជាង ១ពាន់​នាក់ បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​ក្រសួង និង​បាន​ចាត់​ឲ្យ​ទៅ​បម្រើ​ការងារ​នៅ​តាម​មន្ទីរ ឬ​អង្គភាព​ពាក់ព័ន្ធ​នានា​ទូទាំង​ប្រទេស ដែល​ខ្វះ​បុគ្គលិក​ធ្វើការ ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១២៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (4)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

(

Investigate ម៉េច?​ ប្ដឹង​ម៉េច? បើ​អ្នក​សូក​និង​អ្នក​ទទួល​មាន​ទោស​ដូច​គ្នា​ណឹង ។ ក្រសួង​ណឹង​ដដែល​ពុក​រលួយ​ហួស​និយាយ លុយ​បេសកកម្មៈ ពេល​ទៅ​យក​លិខិត​បេកកម្ម ១០ដុល្លា ពេល​បើក​លុយ​បេសកកម្ម ហិរញវត្ថុ​កាត់ ៥% ឲ្យ​ក្រៅ​តាម​សទ្ធា (ភាសា​ពុក​រលួយ) មេការិយាល័យ វាត់អស់ ៥%ទៀត ...........

Jul 20, 2012 03:25 AM

អ្នក​អាន​អនាមិក

ស្អីក៏តេជោខុសដែរ។ តិចទៀតឆ្កែខាំមាន់ស៊ីក៏តេជោខុសដែរ។ ព្រោះក្នុងសម័យតេជោ៕

Jul 18, 2012 11:37 PM

អ្នក​អាន​អនាមិក

ពី PP

សម័យ តេជោ សែន ពិតជាអស្ចារ្យ ព្រោះសំបូរដោយ អំពើពុករលួយ និងការបំបិទសិទិ្ធសេរីភាព និង។ល។

Jul 18, 2012 10:16 PM

Chamnan

ពី Prey Veng

Please Mr Morm Bunheng and ACU investigate the corruption of Angduong Hospital staff during the team of American Surgeon mission for ENT surgery. Ask money from the patients without receipt, patient have to pay for medication, seringe, serum (not for sale in the label, and infection fee. I really not understand why this happen for KHMER to KHMER.

Jul 18, 2012 01:34 PM