ពាក់ព័ន្ធនឹងទ្រព្យសម្បត្តិ លោកបានឲ្យដឹងទៀតថា ស្រូវលិចទឹកជំនន់មានចំនួនជាង ៣១៨.០០០ហិកតារ (បីសែនមួយម៉ឺនប្រាំបីពាន់ហិកតារ)។ ស្រូវដែលរងការខូចខាតដោយសារទឹកជំនន់មានចំនួនជាង ១២០.០០០ហិកតារ (ដប់ពីរម៉ឺនហិកតារ)។ ចំណែកឯប្រជាពលរដ្ឋដែលត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាពមានជាង ៣២.៦០០គ្រួសារ (បីម៉ឺនពីរពាន់ប្រាំមួយរយហិកតារ) នៅក្នុងខេត្តចំនួន១៧។
តាមប្រភពពីស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានឲ្យដឹងនៅថ្ងៃទី៨ ខែតុលា ថា ជំនួយសង្គ្រោះបន្ទាន់សម្រាប់ជនរងគ្រោះដោយទឹកជំនន់នៅកម្ពុជា មានដូចជាអង្ករ និងសម្ភារៈមួយចំនួនដែលមានតម្លៃ ៣០ម៉ឺនដុល្លារអាមេរិក នឹងមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោង ៧យប់ ថ្ងៃទី៨ ខែតុលានេះ៕