លោក ហ៊ុន សែន បញ្ជាក់​ជា​ថ្មី​ថា​ផ្ទៃដី​កម្ពុជា​ពិត​ប្រាកដ​គឺ​ធំ​ជាង​១៨១.០៣៥​គីឡូម៉ែត្រ​ក្រឡា

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បំភ្លឺ​ពី​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម កាល​ពី​ថ្ងៃ​ទី៩ សីហា ដោយ​លើក​ឡើង​ថា ផ្ទៃ​ក្រឡា​ប្រទេស​កម្ពុជា ពិត​ប្រាកដ​ធំ​ជាង ១៨១.០៣៥​គីឡូម៉ែត្រក្រឡា ដូច​នេះ​រដ្ឋាភិបាល​កម្ពុជា​ នឹង​ពិចារណា​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ។
ដោយ វណ្ណ វិចារ
2012-09-25
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
១៥-មិថុនា-២០១១៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ឱកាស​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល រាជធានី​ភ្នំពេញ។
១៥-មិថុនា-២០១១៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ឱកាស​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល រាជធានី​ភ្នំពេញ។
Photo: RFA

បន្ទាប់​ពី​ការ​ថ្លែង​យ៉ាង​ដូច​នេះ មាន​អ្នក​នយោបាយ និង​អ្នក​វិភាគ​មួយ​ចំនួន បាន​បង្ហាញ​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ជុំវិញ​បញ្ហា​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ។ ប៉ុន្តែ​នៅ​ថ្ងៃ​ទី២៥ កញ្ញា លោក ហ៊ុន សែន បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​ការ​លើក​ឡើង​របស់​អ្នក​នយោបាយ​ម្នាក់​ដែល​លោក ហ៊ុន សែន ហៅ​ឈ្មោះ​ថា ​ជា​កូន​ចារកម្ម។

ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដែល​មាន​ទំនាក់​ទំនង​នឹង​បញ្ហា​ព្រំដែន ត្រូវ​បាន​ក្លាយ​ជា​ចំណាប់​អារម្មណ៍​របស់​លោក ហ៊ុន សែន ដើម្បី​យក​ថ្លែង​ទៅ​កាន់​ក្រុម​និស្សិត​នៅ​កោះ​ពេជ្រ នា​ថ្ងៃ​ទី២៥ កញ្ញា។ នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​ប្រកាស​ជេរ​តាម​មេក្រូ​ទៅ​កាន់​អ្នក​នយោបាយ​ម្នាក់ ដែល​បាន​បញ្ចេញ​មតិ​ជុំវិញ​គម្រោង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​របស់​រដ្ឋាភិបាល​កម្ពុជា។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា មនុស្ស​ពីរ​នាក់​ជា​មនុស្ស​ភ្លើ ដោយ​ពួក​គេ​បាន​បញ្ចេញ​ទស្សនៈ​ថា រដ្ឋាភិបាល​មាន​បំណង​ដាក់​ផ្ទៃ​ក្រឡា​ប្រទេស​កម្ពុជា ចូល​ក្នុង​រដ្ឋធម្មនុញ្ញ ប៉ុន្តែ​ធាតុ​ពិត សព្វថ្ងៃ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​ក្រុម​សិក្សា​ស្រាវជ្រាវ​មួយ ដើម្បី​សិក្សា​ទិដ្ឋភាព​ច្បាប់ ក្នុង​គោល​បំណង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដោយ​គ្រោង​យក​ផែនទី​ដែល​នឹង​កំណត់​ព្រំ​សីមា​ច្បាស់​លាស់ ទៅ​ដាក់​ក្នុង​រដ្ឋធម្មនុញ្ញ។

លោក​បន្ត​ថា ការ​ឆ្លើយ​តប​របស់​លោក គឺ​លោក​មិន​សំដៅ​បង្ហាញ​ឈ្មោះ​នរណា​ម្នាក់​ទេ បើ​នរណា​ចង់​រើស​ដាក់​ខ្លួន​ក៏​តាម​ចិត្ត។

លោក ហ៊ុន សែន បញ្ជាក់​ថា នេះ​ជា​ការ​ចាំបាច់​បំផុត​ដែល​លោក​ត្រូវ​បំភ្លឺ​ទៅ​កាន់​អ្នក​ដែល​លោក​ហៅ​ថា​មនុស្ស​ភ្លើ​នោះ៖ «តែ​ខ្ញុំ​មាន​ការ​ចាំបាច់ ដើម្បី​និយាយ​បំភ្លឺ​ដល់​ការ​ភ្លើ​ហ្នឹង ព្រោះ​អា​ភ្លើ​ហ្នឹង​នឹង​បន្ត​ដើរ​ត​ទៅ​ទៀត។ គេ​អត់​មាន​ការ​ចាំបាច់​ដាក់​ដី​ក្នុង​រដ្ឋធម្មនុញ្ញ​ហ្នឹង​ទេ គេ​ដាក់​ផែនទី បើ​ថា​ឲ្យ​គេ​ពូកែ​ណាស់ តែ​គេ​ថា​ឲ្យ​វិញ​ថា​គេ​គំរាម តែ​អញ​ថា​ អញ​ថា​ដាក់​ក្បាល​មេក្រូ​ឲ្យ​គេ​ចាក់​តាម​ទូរទស្សន៍»

លោក ហ៊ុន សែន បន្ត​ថា រដ្ឋាភិបាល​កម្ពុជា កំពុង​សិក្សា​ធ្វើ​យ៉ាង​ណា​មិន​ឲ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ជាតិ និង​របប​រាជា​និយម​នោះ​ឡើយ។

យ៉ាង​ណា​ក៏ដោយ មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៉ី លោក យឹម សុវណ្ណ មិន​បញ្ចេញ​ទស្សនៈ​ចំពោះ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ឡើយ ប៉ុន្តែ​លោក​ចាប់​អារម្មណ៍​លើ​អាកប្បកិរិយា​របស់​លោក ហ៊ុន សែន ទៅ​វិញ។ លោក​លើក​ឡើង​ថា ការ​ថ្លែង​របស់​លោក ហ៊ុន សែន ជា​សិទ្ធិ​របស់​គាត់ ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី។ ប៉ុន្តែ​ថ្នាក់​ដឹកនាំ​នៅ​លើ​ពិភពលោក​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ ពួក​គេ​ចេះ​ប្រើ​ពាក្យ​សម្ដី​បាន​គួរ​សម​ណាស់ ផ្ទុយ​ពី​ថ្នាក់​ដឹកនាំ​ប្រទេស​កម្ពុជា៖ «ធ្លាប់​រៀន​នៅ​ក្នុង​សាលា គ្រូ​ខ្ញុំ​អត់​ដែល​បង្រៀន​ឲ្យ​និយាយ​អ៊ីចឹង​ផង ខ្ញុំ​អត់​យល់! ថ្នាក់​ដឹកនាំ​យើង​គ្រូ​គេ​ពន្យល់​យ៉ាង​ម៉េច»

យ៉ាង​ណា​ក្តី អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ យល់​ស្រប​នឹង​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន។ លោក​ពន្យល់​ថា រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន​មិន​មាន​ដាក់​ផ្ទៃក្រឡា​ប្រទេស​នោះ​ទេ ប៉ុន្តែ​ដាក់​ផែនទី។ តែ​បើ​រដ្ឋាភិបាល​ធ្វើ​វិសោធនកម្ម ដោយ​ដាក់​បញ្ចូល​ផែនទី​ដែល​ធានា​នូវ​ផល​ប្រយោជន៍​អធិបតេយ្យភាព និង​ធានា​បូរណភាព​ដែនដី​ខ្មែរ​នោះ ជា​រឿង​មួយ​ដែល​ពលរដ្ឋ​គ្រប់​រូប​ប្រាថ្នា​ចង់​បាន។

ក្រុម​អ្នក​តាម​ដាន​ស្ថានការណ៍​ព្រំដែន យល់​ឃើញ​ថា បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម នៅ​តែ​ជា​បញ្ហា​រសើប​របស់​រដ្ឋាភិបាល​កម្ពុជា ដោយ​សារ​ជានិច្ចកាល លោក ហ៊ុន សែន តែង​តែ​ប្រតិកម្ម​ចំពោះ​អ្នក​ដែល​បញ្ចេញ​ទស្សនៈ​ផ្ទុយ​ពី​រដ្ឋាភិបាល ក្នុង​បញ្ហា​ព្រំដែន ថា​ជា​មនុស្ស​ល្ងង់ មនុស្ស​ភ្លើ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (49)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

មិនដាក់ផ្ទៃក្រលាដីក្នុងរដ្ឋធម្មនុញ្ញ តែដាក់ផែនទីក្នុងរដ្ឋធម្មនុញ្ញ លោកហ៊ុន សែនចង់មានន័យថាម៉េច??? ឬចង់មានន័យថាបាត់ផ្ទៃដីក៏បាត់ទៅ អោយតែនៅផែនទីឬ???

Jan 14, 2015 11:47 AM

អ្នក​អាន​អនាមិក

មនុស្សខ្លះដើសន្យាចំពោះចាស់ជរាសុទ្ទតែផ្តល់ប្រាក់40000រៀល វាគ្រាន់តែជាសំដីភូតតែប៉ុណ្ណោះ​

May 14, 2013 09:19 PM

អាយង

បើមិនរាយការណ៍ថាដីធំជាងមុនខ្លាចកំបុតក្បាលទេឬលោមិនស្គាល់ហុនសែនទរឬយមរាជឋានកណ្ដាល

Oct 02, 2012 06:34 PM

អ្នក​អាន​អនាមិក

ជាតិជាមនុស្សឃោឃៅព្រៃផ្សៃ សូម្បីតែថ្ងៃបោះឆ្នោតជិតមកដល់ក៏ដោយ
នៅតែទ្រាំជេរគេមិនបានផង ចុះទម្រាំជាប់ឆ្នោតលើកនេះទៀត
ប្រជាជនខ្មែរច្បាស់ជាទឹកភ្នែកក្លាយជាឈាមមិនខាន

Sep 28, 2012 08:37 PM

ទឹកសុទ្ធ

ពី បាត់ដំបង

ខ្ញុំមិនដែលឃើញមេដឹកនាំណាសំដីអសុរោះដូចលោកហ៊ុន​ សែនទេ

Sep 28, 2012 12:07 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល