មនុស្ស​​៧​នាក់​ពុល​ទឹកស៊ីអ៊ីវ​នៅ​កំពង់ចាម

ប្រជាពលរដ្ឋ​ចំនួន ៧​នាក់ ក្នុង​នោះ​មាន​ស្ត្រី ៤​រូប គេ​ជឿ​ថា បាន​ពុល​ទឹក​ស៊ីអ៊ីវ កាល​ពី​យប់​ថ្ងៃ​ទី​២៧ វិច្ឆិកា នៅ​ភូមិ​ទ្រមក់ ឃុំ​តុងរ៉ុង ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម។
ដោយ កែវ និមល
2012-11-28
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

លោក គាំ ទិត ជា​​អីតត​ជំទប់​ឃុំ​តុងរ៉ុង បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ វិច្ឆិកា ថា ប្រជាពលរដ្ឋ​ចំនួន ៧​រូប ដែល​ពុល​ទឹក​ស៊ីអ៊ីវ​នោះ ជា​សមាជិក​របស់​គ្រួសារ​ពីរ​ក្រុម។ ពួកគេ​បាន​ពុល ក្រោយ​ពី​បាន​ប្រើ​ទឹក​ស៊ីអ៊ីវ សញ្ញា ស៊ូគី ស៊ូគី ជាមួយ​បបរ​ស៖ «ពុល​ទឹក​ស៊ីអ៊ីវ​នោះ គឺ​គាត់ ២​គ្រួសារ បាន​ទិញ​ទឹក​ស៊ីអ៊ីវ​យក​ទៅ​ហូប។ ហូប​ទៅ​ពុល​ក្អួត​ត្រឡប់ត្រឡិន ចេញ​អាចម៍​ចេញ​នោម។ អត់​ទេ! ទឹក​ស៊ីអ៊ីវ​នោះ​តែម្ដង សញ្ញា ស៊ូគី ស៊ូគី។ ព្រោះ​ទិញ​តែ ២​គ្រួសារ ម្នាក់ ១​ដប យក​ទៅ​ហូប​បបរ​ពេល​ល្ងាច ដល់​ហូប​ហើយ​ក្អួត។ ៧​នាក់ ក្មេងៗ ២​នាក់ មនុស្ស​ចាស់ ប្រុស​ម្នាក់ ហើយ ៤​នាក់​ទៀត​ស្រី»

លោក គាំ ទិត ឲ្យ​ដឹង​ថា ក្រោយ​ពេល​ពុល អ្នក​ភូមិ និង​សាច់ញាតិ​ក្រុម​គ្រួសារ​បាន​យក​មនុស្ស​ទាំង ៧​រូប​នោះ ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ព្រៃឈរ ទាំង​យប់ ប៉ុន្តែ​បុគ្គលិក​ពេទ្យ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​ទេ៖ «គាត់​ទៅ​ដល់​ពេទ្យ​ម៉ោង ១២​កន្លះ​យប់ ហៅ​គេ គេ​អត់​ចង់​ក្រោក​ទេ។ ពេទ្យ​គេ​អត់​ទទួល​មើល​ទេ គេ​ឲ្យ​អ្នក​ជំងឺ​ដេក​ទៅ ចាំ​ព្រឹក​បាន​មើល។ ពេទ្យ​បង្អែក​ស្រុក​ព្រៃឈរ។ គេ​ទារ​លុយ ៣​ម៉ឺន​រៀល។ ដាក់​សេរ៉ូម​ឲ្យ​មួយ​ប្លោក ហើយ​ឲ្យ​ដេក​នៅ​ខាង​ក្រៅ។ អ្នក​ស្រុក​ក៏​បបួល​គ្នា​មក​ផ្ទះ​វិញ ដាក់​ក្រូចឆ្មារ​ទឹក​ឃ្មុំ​អី​ផឹក​ទៅ»

មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្ត មិន​ទាន់​អាច​ទាក់ទង​បាន ដើម្បី​បញ្ជាក់​អំពី​ការ​ពុល​នោះ​បាន​នៅ​ឡើយ។

ប្រជាពលរដ្ឋ​ខ្មែរ​មាន​ការ​និយម​ប្រើប្រាស់​ទឹក​ស៊ីអ៊ីវ ជា​ទូទៅ ដើម្បី​ទទួល​ទាន​ជាមួយ​បបរ ឬ​ប្រើ​ជា​ទឹក​ជ្រលក់​សាច់​ផ្សេងៗ។ ប៉ុន្តែ​ការ​ផលិត​ទឹក​ស៊ីអ៊ីវ និង​ទឹក​ត្រី​មួយ​ចំនួន គ្មាន​ការ​ត្រួត​ពិនិត្យ​អនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

ពេទ្យតិរច្ឆាន

ពី របៀបគ្រប់គ្រងរដ្ឋដ៍ល្អ

មន្ទីពេទ្យរដ្ឋទាំងអស់វាបើកប្រាកខែពីប្រជាពលរដ្ឋ ដល់ពេលប្រជាពលរដ្ឋមានគ្រោះថ្នាក់ពួកវាមិនរវល តើពេទ្យសមជាពេទ្យរក្សាមនុស្សឫតិរច្ឆាន ឍ(ជីវិតពលរដ្ឋខ្មែរមិនស្មើរនិងសត្វឆ្កែបារាំងផង បើរដ្ឋាភិបាលធ្វើបែបនេះ

Nov 28, 2012 11:31 AM