វៀតណាម​ជំទាស់​មិន​ឲ្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ក្លាយ​ជា​សមាជិក​អ.ស.ប.

រដ្ឋាភិបាល​វៀតណាម កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៣ បាន​ជំទាស់​បេក្ខភាព​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក ជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គមកិច្ច នៃ​អង្គការ​សហប្រជាជាតិ (អ.ស.ប.)។
ដោយ យន់ សាមៀន
2012-07-25
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ថាច់ង៉ុកថាច់៣០៥
លោក ថាច់ ង៉ុក ថាច់ (ឆ្វេង) ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKF)
Photo: RFA

សមាជិក​នៃ​ប្រឹក្សា​នេះ ភាគ​ច្រើន​បាន​បោះ​ឆ្នោត​គាំទ្រ​ការ​ជំទាស់​របស់​រដ្ឋាភិបាល​វៀតណាម ក្នុង​ការ​បោះ​ឆ្នោត​នៅ​អង្គការ​សហ​ប្រជាជាតិ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៣ ខែ​កក្កដា។

លោក ថាច់ ង៉ុកថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក នៅ​ថ្ងៃ​អង្គារ ទី​២៤ កក្កដា បាន​ឲ្យ​ដឹង​ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក មិន​បាន​ក្លាយ​ជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គមកិច្ច​អង្គការ​សហ​ប្រជាជាតិ​នៅ​ឡើយ​ទេ ដោយសារ​តែ​រដ្ឋាភិបាល​វៀតណាម បាន​ជំទាស់។

ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គមកិច្ច​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៣ បាន​បោះ​ឆ្នោត​សម្រេច​លើ​ពាក្យ​សុំ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​សមាជិក​ក្រុមប្រឹក្សា​នេះ។ លោក ថាច់ ង៉ុកថាច់ បន្ត​ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មិន​បាន​ទទួល​ការ​គាំទ្រ​ភាគ​ច្រើន​ពី​ប្រទេស​នៃ​សមាជិក​ក្រុមប្រឹក្សា​នោះ​ទេ។ ប្រទេស ១៤ រួម​មាន​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប បាន​គាំទ្រ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប៉ុន្តែ​ប្រទេស ២៧ រួម​មាន​វៀតណាម និង​ចិន ជំទាស់​បេក្ខភាព​នេះ។

លោក ថាច់ ង៉ុកថាច់៖ «នៅ​ក្នុង​នេះ​យើង​ថា បរាជ័យ​ក៏​មិន​អាច​ថា​បាន​ដែរ ពីព្រោះ​យើង​ខិតខំ​ឲ្យ​ប្រទេស​មហា​អំណាច​ទាំង​៣ គាំទ្រ​យើង។ សហរដ្ឋ​អាមេរិក បារាំង និង​អង់គ្លេស គាំទ្រ​យើង»

តំណាង​រដ្ឋាភិបាល​វៀតណាម បាន​ជំទាស់​បេក្ខភាព​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដោយ​លើក​ហេតុផល​ថា ខ្មែរ​កម្ពុជា​ក្រោម​ចង់​បាន​ឯករាជ្យ​ពី​វៀតណាម និង​រើស​អើង​ពូជ​សាសន៍ ដោយ​ហៅ​ជន​ជាតិ​វៀតណាម​ថា យួន។

វចនានុក្រម​ខ្មែរ​របស់​សម្ដេច​សង្ឃ ជួន ណាត សរសេរ​ថា យួន​ជា​ជាតិ​មនុស្ស​អ្នក​ដែន តុងក័ង, ដែន​អណ្ណាម, ដែន​កូស័ងស៊ីន : យួន តុងក័ង, យួន​អណ្ណាម, យួន​កូស័ងស៊ីន; ពាក្យ​សាមញ្ញ​ច្រើន​ហៅ​យួន​តុងក័ង​ថា យួន​ហាណូយ, ហៅ​យួន​អណ្ណាម​ថា យួន​ហ្វេ, ហៅ​យួន​កូស័ងស៊ីន​ថា យួន​ព្រៃ​នគរ។

លិខិត​រដ្ឋាភិបាល​វៀតណាម តវ៉ា​ប្រឆាំង​នឹង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​របស់​វៀតណាម សរសេរ​ថា ការ​ស្នើ​សុំ​ឲ្យ​មាន​ការ​ផ្ដល់​សិទ្ធិ​សេរីភាព និង​យុត្តិធម៌​ដល់​ខ្មែរ​កម្ពុជា​ក្រោម ជា​ការ​រំលោភ​លើ​ឯកភាពជាតិ​វៀតណាម ដែល​មាន​ជនជាតិ​ភាគ​តិច ៥៤​ជន​ជាតិ​កំពុង​រស់​នៅ។ លិខិត​បន្ត​ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​ស្ថាប័ន​នៅ​ក្រៅ​ប្រទេស មិន​តំណាង​ឲ្យ​ខ្មែរ​កម្ពុជា​ក្រោម ប៉ុន្តែ​ចង់​ប្រែ​ក្លាយ​ទឹក​ដី​កម្ពុជា​ក្រោម ជា​ប្រទេស​ឯករាជ្យ។

លោក ថាច់ ង៉ុកថាច់ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។ លោក​ថា ពាក្យ "យួន" មិន​មែន​ជា​ពាក្យ​រើស​អើង​ឡើយ ហើយ​ប្រវត្តិសាស្ត្រ​បញ្ជាក់​ថា ទឹក​ដី​កម្ពុជា​ក្រោម​ជា​ទឹក​ដី​របស់​ខ្មែរ។  លោក ថាច់ ង៉ុកថាច់ បន្ត​ថា សហព័ន្ធ​នឹង​បន្ត​យុទ្ធនាការ​ក្លាយ​ជា​សមាជិក​ក្រុមប្រឹក្សា​នៃ​អង្គការ​សហ​ប្រជាជាតិ​នេះ ប៉ុន្តែ​សហព័ន្ធ​នឹង​រង់ចាំ​រហូត​ដល់ ៣​ឆ្នាំ​ទៅ​មុខ​ទៀត ទើប​អាច​ដាក់​ពាក្យ​ជា​ថ្មី​ម្តង​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Khmer Siemreap

ពី Siemreap

Yurn, they know exactely what they are doing. Only thatswhy they think Cambodian people descrimate them.

Jul 26, 2012 04:34 AM

Eagle Master

ពី Pa(USA)

I already told you there are couple thing how to fly kite 01 waitting wind blow from east so that kites could has floating to the west,02 longest and good strings,do not give up and be proude of what's the world and what's we did,they say life is what's we doing,My tip KKF and Khmer abroad and mainland should be setup some kind of trust funds.

Jul 26, 2012 02:56 AM

KHMER

ពី BOTHELL,WASHINGTON USA

If Khmers do not crash that Yuons do not strong.

Jul 25, 2012 11:48 PM

អ្នក​អាន​អនាមិក

ពី សៀមរាប

ការតស៊ួគង់នឹងបានសំរេច។ កម្ពុជាធ្លាក់ក្រោមអាណានិគមបារាំងសេសជិត១០០ឆ្នាំ នៅទីបំផុត នៅតែទទួលបានឯករាជ្យ។

Jul 25, 2012 10:06 PM

CheiVorman007

KhmerKroim is not colonized by Youn anymore !! We are khmere We speak read khmere We must joint our nation !!!

Jul 25, 2012 09:52 PM

មើល​មតិ​ទាំង​អស់.