តំណាង​រាស្រ្ដ​បក្ស​ប្រឆាំង​នឹង​ដាក់​ពាក្យ​ទៅ​រដ្ឋ​សភា​ទាក់​ទង​នឹង​ការ​ថ្លែង​របស់​នាយក​រដ្ឋ​មន្រ្តី​នៅ​ឯ​ខេត្ត​កំពត

2009-04-06

អ្នក​តំណាង​រាស្រ្ត​ស្រ្តី​នៃ​ខែត្រ​កំពត របស់​គណបក្ស​សមរង្ស៊ី រួម​ជាមួយ​នឹង​អ្នក​តំណាង​រាស្រ្ត​នៃ​គណបក្ស​ប្រឆាំង​ទាំង​អស់ នឹង​ដាក់​ពាក្យ​ទាមទារ​ទៅ​ស្ថាប័ន​រដ្ឋ​សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ច័ន្ទ​នេះ ដើម្បី​ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ធ្វើ​សេចក្តី​ពន្យល់​ប្រកប​ដោយ​ភស្តុតាង​ច្បាស់​លាស់ អំពី​សេចក្តី​ថ្លែង​របស់​លោក នៅ​ខែត្រ​កំពត កាល​ពី​ថ្ងៃ​សៅរ៍ កន្លង​ទៅ​នេះ។

RFA Photo

លោកស្រី មួរ សុខហួរ អគ្គលេខាធិការរង​នៃ​គណបក្ស​សមរង្ស៊ី។

អ្នក​តំណាង​រាស្រ្ត​ស្រ្តី មូរ សុខហួរ នៃ​ខែត្រ​កំពត បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ក្រៅ​ពី​ការ​ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ពន្យល់​ពី​ហេតុផល​ក្នុង​សេចក្តី​ថ្លែង​របស់​លោក​នោះ អ្នក​តំណាង​រាស្រ្ត​រូប​នេះ​នឹង​ដាក់​ពាក្យ​ប្តឹង​សារទុក្ខ ទៅ​កាន់​គណៈកម្មការ​ការពារ​សិទ្ធិ​អ្នក​តំណាង​រាស្រ្ត​របស់​អង្គការ​អន្តរ​សភា ដែល​ជា​អង្គការ​ពិភព​លោក​ដោះស្រាយ​បញ្ហា​ចម្រូង​ចម្រាស ក្នុង​ស្ថាប័ន​នីតិ​បញ្ញត្តិ​ពិភពលោក​ផង​ដែរ។

លោកស្រី មូរ សុខហួរ បាន​ប្រាប់​ឲ្យ​ដឹង​ដូច្នេះ ៖ «ដើម្បី​ខ្ញុំ​បំពេញ​តួនាទី​ខ្ញុំ​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ក្នុង​នាម​ជា​អ្នក​តំណាង​រាស្រ្ដ​នេះ ខ្ញុំ​និង​គណបក្ស​ប្រឆាំង​នឹង​សូម​ឲ្យ​សម្ដេច​នាយក​រដ្ឋមន្រ្តី ផ្ដល់​នូវ​ការ​ពន្យល់​ដោយ​យក​ភស្តុតាង​ដែល​លោក​បាន​មាន​ប្រសាសន៍​ឲ្យ​បាន​ពិត​ប្រាកដ ពីព្រោះ​ប្រសាសន៍​របស់​សម្ដេច​នាយក​រដ្ឋមន្រ្តី​ជា​ប្រសាសន៍​សាធារណៈ ហើយ​ជា​ប្រសាសន៍​តំណាង​នៃ​រដ្ឋាភិបាល​ទាំង​មូល មិន​មែន​ជា​ការ​និយាយ​លេង​សើច​ទេ»

សូម​ជម្រាប​ថា​កាល​ពី​ថ្ងៃ​សៅរ៍ ទី​៤ មេសា នេះ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​រិះ​គន់​គណបក្ស​ប្រឆាំង ដែល​តាម​ប្រសាសន៍​របស់​លោក​បាន​រិះ​គន់​អ្នក​តំណាង​រាស្រ្ត​ស្ត្រី ដោយ​មិន​ចេញ​ឈ្មោះ ដោយ​បាន​លើក​ឧទាហរណ៍​ទាក់​ទង​នឹង​ទំនាស់​ក្នុង​ពេល​បោះ​ឆ្នោត​កន្លង​ទៅ​ផង។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន មាន​ប្រសាសន៍​ដូច្នេះ ៖ «ពួក​បក្ស​ប្រឆាំង​គ្មាន​អ្វី​ក្រៅ​តែ​ពី​ការ​យក​ប្រជាជន​ធ្វើ​ជា​ឧបករណ៍​ដើម្បី​វាយ​រដ្ឋាភិបាល​ទេ ហើយ​នៅ​កំពត​ហ្នឹង​មាន​ជើង​ខ្លាំង​មួយ​ជា​ស្រ្ដី ខ្ញុំ​មិន​ចាំ​បាច់​ចេញ​ឈ្មោះ​ទេ ព្រោះ​ស្ត្រី​ក៏​មាន​ស្រ្តី សោម គឹមសួរ អី​អ៊ីចឹង​ដែរ ជើង​ខ្លាំង​ហើយ។ ហើយ​ខ្លាំង​ហ្នឹង​មិន​មែន​ខ្លាំង​ខាង​ធ្វើ​អី​ទេ ខ្លាំង​ខាង​រក​រឿង បង្ក​រឿង​ជាប់ ញុះ​ញង់ បង្ក​ហេតុ សូម្បី​តែ​ឃោសនា​បោះឆ្នោត​ទៅ​ឱប​គេ​សោះ ថា​គេ​ប្រឡេះ​ឡេវអាវ។ ឆ្ងល់​អស់​ប៉ុណ្ណេះ​ទៅ​ទៀត។ ទៅ​ឡាំ​ប៉ា​ប្ដឹង​ផ្ដល់​គ្នា​ពូ​កែ​ណាស់។ ប្រជុំ​គេ​មិន​ហៅ​ក៏​ចូល​ដែរ។ ថ្ងៃ​ណា​មួយ ខ្ញុំ​ត្រូវ​ចេញ​មក​វិញ​បាន​ដឹង​ថា​ទៅ​ដោយ​គេ​មិន​ហៅ​ក៏​ទៅ​ដែរ។ អា​នេះ​បាន​គេ​ហៅ​ថា​ពួក​ប្រឆាំង​មុខ​ក្រាស កាប់ ១០០​តាំងតោ​ក៏​មិន​មុត​ដែរ មិន​ថា​ស្រី​មិន​ថា​ប្រុស​ទេ​ដូច​គ្នា ហើយ​មេ​ម៉េច​កូន​អ៊ីចឹង»

អ្នក​តំណាង​រាស្រ្ត​ស្រ្តី​រូប​នេះ បាន​ចោទ​ប្រកាន់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ថា ការ​ប្រើ​ពាក្យ​សម្តី​បែប​នេះ គឺ​ជា​ការ​មើល​ងាយ​ដល់​ស្រ្តី​ខ្មែរ​គ្រប់​រូប ហើយ​និង​ជា​បទ​បរិហារ​កេរ្ដិ៍​ដ៏​គួរ​ឲ្យ​អាម៉ាស់​ទៀត​ផង។

ទោះ​បី​យ៉ាង​ណា​ក្តី អ្នក​តំណាង​រាស្រ្ត មូរ សុខហួរ បាន​ឲ្យ​ដឹង​ថា អ្នកស្រី​នៅ​រង់​ចាំ​មើល​ការ​ដោះ​ស្រាយ​ដែល​អាច​ទទួល​យក​បាន​ពី​ស្ថាប័ន​កំពូល​របស់​ជាតិ​ជា​មុន​សិន មុន​នឹង​នាំ​ករណី​មួយ​នេះ​ឡើង​កាន់​តុលាការ​យុត្តិធម៌៕

មតិ

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួលនិងអាចចុះផ្សាយបានយោងតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរីមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។






Please type the characters you see in the image.



ឧបករណ៍រឿង

អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

មន្ត្រី​ជាន់​ខ្ពស់៖ កម្ពុជា​មិន​បាន​ផ្ដល់​សញ្ជាតិ​ខ្មែរ​ឲ្យ​ថាក់ស៊ីន​ទេ

ស្ថានភាព​បក្ស​​ប្រឆាំង​បន្ទាប់​ពី​ប្រធាន​ត្រូវ​ផ្ដន្ទា​ទោស

សម​រង្ស៊ី​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ជួយ​រក​យុត្តិធម៌

មន្ត្រី​ស.រ.អា.​៖ រាល់​ការ​កាត់​ក្ដី​របស់​តុលាការ​ខ្មែរ​គួរ​ធ្វើ​ឡើង​ឲ្យ​មាន​តម្លាភាព

សម​រង្ស៊ី​នឹង​មិន​ចូល​ស្រុក​បើ​ពលរដ្ឋ​២​នាក់​មិន​ត្រូវ​បាន​ដោះ​លែង

តុលាការ​ខែត្រ​ស្វាយរៀង​កាត់​ទោស​ឲ្យ​សម​រង្ស៊ី​ជាប់​គុក​២​ឆ្នាំ

នាយករដ្ឋមន្រ្តី៖ ទេសចរ​កើន​ឡើង​នៅ​កម្ពុជា​ដោយសារ​ស្ថិរភាព​នយោបាយ​ល្អ

សមរង្ស៊ី​នឹង​រង​ការ​ចោទ​បន្ថែម​បើ​មិន​ឈប់​ផ្សព្វផ្សាយ​ពី​បញ្ហា​ព្រំដែន

ថាក់ស៊ីន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា

មន្រ្តី​បក្ស​សមរង្ស៊ីនៅ​ស្វាយរៀង​ជាប់​ទោស​ពី​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ឯកជន