ឧត្ដម​ក្រុម​ប្រឹក្សា​ព្រះមហាក្សត្រ ប្រតិកម្ម​តប​សម្ដី​នាយក​រដ្ឋមន្ត្រី​លើ​បញ្ហា​ព្រំដែន

ឧត្ដម​ក្រុម​ប្រឹក្សា​ព្រះមហាក្សត្រ​លោក សឺន ស៊ូប៊ែរ ប្រតិកម្ម​ទៅ​នឹង​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ប្រើប្រាស់​ព្រះនាម​ព្រះ​មហា​វីរក្សត្រ​ព្រះបាទ​សម្ដេច​ព្រះ​នរោត្តម សីហនុ ក្នុង​រឿង​បោះ​បង្គោល​ព្រំដែន​គោក​ជាមួយ​ប្រទេស​វៀតណាម ហើយ​ថា​នេះ​គឺ​ជា​ការ​គេចវេះ​ចំពោះ​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ប្រវត្តិសាស្ត្រ។
ដោយ ម៉ម មុនីរតន៍
2012-08-10
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយ​បំភ្លឺ​នៅ​សភា​ជាតិ រឿង​ព្រំដែន​ជាមួយ​វៀតណាម កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយ​បំភ្លឺ​នៅ​សភា​ជាតិ រឿង​ព្រំដែន​ជាមួយ​វៀតណាម កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២។
RFA/Sok Serey

ការ​អះអាង​បែប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក ហ៊ុន សែន បាន​ភ្ជាប់​ព្រះនាម​របស់​ព្រះអង្គ​ក្នុង​រឿង​ព្រំដែន​ម្ដង​ជា​ពីរ​ម្ដង នៅ​ក្នុង​កិច្ច​ប្រជុំ​សភា កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា។

ឧត្ដម​ក្រុម​ប្រឹក្សា​ព្រះ​មហាក្សត្រ​ចាត់​ទុក​ថា ការ​ព្យាយាម​ភ្ជាប់​ព្រះនាម​ព្រះ​មហា​វីរក្សត្រ​ទៅ​នឹង​បញ្ហា​ព្រំដែន​ម្ដង​ហើយ​ម្ដង​ទៀត​នោះ គឺ​ជា​រឿង​អយុត្តិធម៌​ចំពោះ​ព្រះអង្គ។

លោក សឺន ស៊ូប៊ែរ ឧត្ដម​ក្រុម​ប្រឹក្សា​ព្រះ​មហាក្សត្រ លោក​ហៅ​ការ​ថ្លែង​របស់​ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ក្នុង​កិច្ច​ប្រជុំ​ពិសេស​របស់​សភា​ថា គឺ​ជា​ប្រការ​ដែល​មិន​អាច​ទទួល​យក​បាន​នោះ​ទេ។ លោក សឺន ស៊ូប៊ែរ អះអាង​ថា ព្រះ​នរោត្តម សីហនុ គឺ​ជា​ក្សត្រ​ដែល​មាន​ភក្ដីភាព​បំផុត ចំពោះ​បូរណភាព​ទឹកដី។ ក្នុង​ន័យ​នេះ​លោក​ថា ក្នុង​ឋានៈ​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន គួរ​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រវត្តិសាស្ត្រ​នេះ ជា​ជាង​ភ្ជាប់​បញ្ហា​ពី​មួយ​ទៅ​មួយ។

ការ​ប្រតិកម្ម​របស់​លោក សឺន ស៊ូប៊ែរ នៅ​ពេល​នេះ​កើត​ឡើង​បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ស្រាយ​បំភ្លឺ​សំណួរ​របស់​លោក សុន ឆ័យ អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ភ្នំពេញ ខាង​គណបក្ស សម រង្ស៊ី ក្នុង​រឿង​បោះ​បង្គោល​ព្រំដែន​គោក​ជាមួយ​ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា នៅ​ក្នុង​កិច្ច​ប្រជុំ​សភា។

ការ​ប្រើ​ពេល​វេលា​ឆ្លើយ​សំណួរ​អ្នក​តំណាង​រាស្ត្រ​របស់​បក្ស​ប្រឆាំង​ជាង​៥​ម៉ោង​នៅ​ក្នុង​សភា លោក ហ៊ុន សែន ចាត់​ទុក​អ្នក​ដែល​ព្យាយាម​ចោទ​ប្រកាន់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន ថា​ធ្វើ​ឲ្យ​បាត់​បង់​ទឹក​ដី​ទៅ​លើ​ប្រទេស​វៀតណាម នោះ គឺ​គោល​បំណង​សំខាន់​ចង់​វាយ​ប្រហារ​ទៅ​លើ​ព្រះ​មហា​វីរក្សត្រ​ប៉ុណ្ណោះ។ នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន សែន បាន​ហៅ​អ្នក​រិះគន់​បែប​នេះ​ថា ជា​ក្រុម​កាក​សំណល់​ពី​សម័យ​សាធារណរដ្ឋ ហើយ​មាន​ចេតនា​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​ដូច​ក្នុង​អតីតកាល។

ព្រះអង្គ​ម្ចាស់​ធម្មិកោ ទី​ប្រឹក្សា​ព្រះ​មហាក្សត្រ ព្រះអង្គ​ហាក់​មាន​ភាព​ស្ទាក់​ស្ទើរ​ក្នុង​ការ​អត្ថាធិប្បាយ​ជុំវិញ​ចេតនា​នៃ​ការ​ព្យាយាម​ភ្ជាប់​ព្រះនាម​ព្រះ​មហា​វីរក្សត្រ​ក្នុង​រឿង​ព្រំដែន​នេះ ក៏​ប៉ុន្តែ​ព្រះ​អង្គ​ម្ចាស់​ធម្មិកោ ស្ដី​បន្ទោស​ថា ការ​បង្កើត​ឲ្យ​មាន​ភាព​សាំញ៉ាំ និង​ជំងឺ​រ៉ាំរ៉ៃ​ក្នុង​រឿង​ព្រំដែន​សម្រាប់​កម្ពុជា​នេះ គឺ​ជា​កំហុស​ដែល​កើត​ចេញ​ពី​រដ្ឋាភិបាល ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ ដែល​មិន​ប្រើប្រាស់​អំណាច​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ដើម្បី​បញ្ចប់​សន្ធិសញ្ញា​ទសវត្សរ៍​ឆ្នាំ​៨០ ដែល​កាល​នោះ របប​រដ្ឋ​កម្ពុជា​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​បក្ស​ប្រជាជន បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ជាមួយ​ប្រទេស​វៀតណាម ក្នុង​រឿង​ព្រំដែន​នោះ។

វិទ្យុ​អាស៊ី​សេរី ពុំ​អាច​ស្នើ​សុំ​ការ​បំភ្លឺ​បាន​ទេ ជុំវិញ​បញ្ហា​នេះ​ពី​មន្ត្រី​រដ្ឋាភិបាល នៅ​ថ្ងៃ​ទី​១០ ខែ​សីហា។

យ៉ាង​នេះ​ក្ដី លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ លោក​ចាត់​ទុក​ថា​នេះ​ទំនង​ជា​ចំណុច​ខ្សោយ​របស់​លោក ហ៊ុន សែន ដែល​ប្រើប្រាស់​ព្រះនាម​ព្រះ​មហា​វីរក្សត្រ​ធ្វើ​ជា​ខែល ក្នុង​ការ​បង្ហាញ​ចំពោះ​ភាព​ចម្រូងចម្រាស​ពី​បញ្ហា​ព្រំដែន​កម្ពុជា និង​វៀតណាម​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (37)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

នៅក្នុងគំនិតរបស់លោក ហ៊ុន សែន នៅលើលោកនេះគ្មាននរណាឆ្លាតស្នើគាត់នោះទេ។ មនុស្សដទៃគឺសុទ្ឋតែខុស មានតែលោកទេដែលរ្រឹមត្រូវ។

Aug 17, 2012 12:53 AM

Khem

ពី PP

To all parties, why do you consider another party as a bloody enemy? Is that the way you love Cambodia? Are you working for your party and group, or for Khmer people? I don’t understand why Samdech Decho always intends to destroy other parties or those who don’t share same ideas of him. What’s wrong if CPP win the election? What’s wrong if SRP or other parties win the election? Democracy or Democrazy? Love your power to support the people.

Aug 13, 2012 01:31 PM

Chansen

ពី PP

Your Excellency, Samdeh Decho Hun Sen. That was your great time to give the illustration. Please let others ask you more if next time. That’s fair… and ensure to work together for our nation and people. Cambodia does not belong to only CPP, but to and for all Cambodian people.

Aug 13, 2012 01:28 PM

អ្នក​អាន​អនាមិក

បញ្ហារឿងបូរណភាពទឹកដី សំរាប់អ្នកនាំគ្រប់រូប មិនថាអ្នកនាំមុន​ឬក្រោយទេ គួរតែរួមគ្នាការពារនិងថែរក្សា​សូមកុំមានគំនិតថា អ្នកមុនខុស ឬអ្នកក្រោយខុស​ រួមទាំងអស់គ្នាដើម្បីផលប្រយោជន៍ជាតិ។​ ការងារទាំងអស់នេះ ការទទួលខុស (អត់មានត្រូវទេ) របស់អ្នកដឹកនាំ៕

Aug 13, 2012 05:57 AM

KHMER

ពី PHNOM PENH CITY

ខ្មែរគ្រប់រូបឈឺចាប់មែនទែនចំពោះជាតិសាសន៏មួយនេះ
I WONDER Mr. HUN SEN SAID GOV. CHANING VILLAGE FOLLOW MAPED WHY HE SAID ISSUE ONE MORE MAP FOLLOW THE LAND HE IS NOT KEEP ORIGIN MAP WHY ??????? IF Mr. HUN SEN SEE KINDLY PLEASE REPLY ME
THANKS SO MUCH IN ADVANCE .

Aug 13, 2012 12:17 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល