មេដឹកនាំសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន មានប្រសាសន៍ឲ្យដឹងថា រូបលោកមិនបានព្រួយបារម្ភ ឬក៏មានការភ័យខ្លាចរួញរាចំពោះការងារតស៊ូមតិដើម្បីជួយលើកស្ទួយសង្គមជាតិ និងជួយដល់ប្រជាពលរដ្ឋទូទៅឲ្យទទួលបានយុត្តិធម៌និងសិទ្ធិក្នុងការរស់នៅប្រកបដោយភាពថ្លៃថ្នូរនោះទេ បើទោះបីជាមានការគំរាមឬឧបសគ្គរារាំងបែបណាក៏ដោយ។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។
លោក រ៉ុង ឈុន បានមានប្រសាសន៍ឲ្យដឹងយ៉ាងដូច្នេះ ៖ «ខ្ញុំមិនព្រួយបារម្ភពីសុវត្ថិភាពរបស់ខ្ញុំទេ ពីព្រោះខ្ញុំគិតថា ការដែលយើងចង់ឲ្យស្រុកទេសមួយមានការរីកចម្រើន ចង់ឲ្យប្រជាពលរដ្ឋទទួលបានយុត្តិធម៌ ចង់ឲ្យកម្មករ គ្រូបង្រៀន ទទួលបានលក្ខខណ្ឌការងារ អ៊ីចឹងការដែលយើងជ្រើសរើសនូវ... មុខងារយើងនេះ យើងដឹងថាប្រឈមទៅនឹងបញ្ហាគ្រប់បែបយ៉ាងហើយ ប៉ុន្តែយើងត្រូវតែមានសេចក្ដីក្លាហានលះបង់ក្នុងការតស៊ូមតិដើម្បីយុត្តិធម៌ ហើយយើងគិតថា យើងធ្វើនេះគឺជាអំពើត្រឹមត្រូវដើម្បីផលប្រយោជន៍រួមទាំងអស់គ្នា។ ដូច្នេះយើងអត់មានខ្លាចក្រែងមិនហ៊ានទាមទារទេ យើងត្រូវតែមោះមុត»។
ការលើកឡើងរបស់លោក រ៉ុង ឈុន ដូច្នេះបន្ទាប់ពីមានប្រជាពលរដ្ឋ គ្រូបង្រៀន កម្មករ សិស្ស និស្សិត ភាគច្រើន បានសម្តែងការព្រួយបារម្ភចំពោះសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោក ខណៈដែលលោក រ៉ុង ឈុន បានជួយក្នុងសកម្មភាពដឹកនាំធ្វើកូដកម្មទាមទារយុត្តិធម៌ ប៉ុន្តែត្រូវបានបង្ក្រាបដោយសមត្ថកិច្ចរដ្ឋាភិបាលជាបន្តបន្ទាប់នោះ។
លោក ខៀវ កាញារីទ្ធ មន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងព័ត៌មានផងនោះ ក្នុងពេលថ្មីៗនេះ បានមានប្រសាសន៍ថា សិទ្ធិសម្តែងមតិ លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅប្រទេសកម្ពុជាគឺមានការរីកចម្រើន ដោយសំអាងថា រដ្ឋាភិបាលបានអនុញ្ញាតឲ្យមានជាស្ថានីយវិទ្យុ ទូរទស្សន៍ កាសែត និងបោះពុម្ពទស្សនាវដ្តី ព្រឹត្តិបត្រ និងវ៉ឹបសាយថ៍អេឡិចត្រូណិចជាច្រើនអង្គភាព បានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយបំផុតដោយគ្មានការហាមឃាត់អ្វីឡើយ។
ជាមួយគ្នានេះដែរ រដ្ឋាភិបាលបានអនុញ្ញាតឲ្យមានអង្គការនិងសមាគមរាប់រយរាប់ពាន់ដែលធ្វើការពាក់ព័ន្ធទៅលើសិទ្ធិនិងលទ្ធិប្រជាធិបតេយ្យ។
លោក ចាន់ សុវ៉េត មន្ត្រីស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថា ប្រព័ន្ធផ្សព្វផ្សាយដែលមន្ត្រីរដ្ឋាភិបាលលើកឡើងថា មានភាពសំបូរបែបនៅកម្ពុជា គឺភាគច្រើនជាបណ្តាញផ្សព្វផ្សាយដែលគាំទ្ររដ្ឋាភិបាលប៉ុណ្ណោះ។
លោក ចាន់ សុវ៉េត បានបញ្ជាក់ថា ៖ «ប្រសាសន៍របស់ឯកឧត្ដម ខៀវ កាញារីទ្ធ វាជារឿងមួយត្រឹមត្រូវហើយ ព្រោះថាប្រទេសយើងមើលទៅបើកទូលំទូលាយ ប៉ុន្តែបើនិយាយពីលក្ខខណ្ឌ អំពីសេរីភាពក្នុងសារព័ត៌មាន សេរីភាពសម្ដែងមតិនេះវាជារឿងមួយផ្សេងខុសពីសេរីភាពនៃការបើក អាបើកវាផ្សេង ហើយអាការនិយាយស្ដីវាផ្សឹង។ អ៊ីចឹងលក្ខខណ្ឌពីរហ្នឹងវាមានលក្ខណៈខុសគ្នាបន្តិច ត្រង់ថា បើមានឧបករណ៍សម្រាប់បន្ទរសំឡេងហើយក៏ដោយ បើសិនជាសេរីភាពក្នុងការបញ្ចេញមតិនិងសេរីភាពសារព័ត៌មានក្នុងការទទួលបានព័ត៌មាន ក្នុងការចុះផ្សាយព័ត៌មានស្ថិតនៅក្នុងការគាបសង្កត់រឹតត្បិតបន្តឹង វាមិនអាចចាត់ទុកថាជាសេរីភាពសារព័ត៌មានដ៏ទូលំទូលាយនៅក្នុងស្រុកនោះទេ»។
ក្នុងអាណត្តិទី៤នៃរដ្ឋសភានេះ លោក រ៉ុង ឈុន ធ្លាប់បានដឹកនាំធ្វើកូដកម្មអហិង្សាធំៗជាច្រើនដូចជាធ្វើកូដកម្មប្រឆាំងតវ៉ាចំពោះការចូលឈ្លានពានបូរណភាពទឹកដីរបស់កងទ័ពឈ្លានពានថៃ ការជួយទាមទាររកយុត្តិធម៌ជូនកម្មករ សិស្ស និស្សិត ជាពិសេសក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀនពិភពលោក កាលពីដើមខែតុលាកន្លងទៅថ្មីៗនេះ។ ប៉ុន្តែរាល់ការជួបជុំដើម្បីសម្តែងមតិនោះត្រូវបានអាជ្ញាធររាជធានីភ្នំពេញដាក់ពង្រាយកម្លាំងចម្រុះទប់ស្កាត់និងបង្ក្រាបទៅលើសកម្មភាពទាំងនោះ។
ចំណែកឯលោកស្រី ខារ៉ូល រ៉តលី (Carol Rodly) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ពីពេលថ្មីៗនេះថា លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព មិនកើតឡើងឯកឯងឬគ្មានការតស៊ូនោះឡើយ៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
|
|
ចែករំលែករឿងនេះ |
នគរបាលខណ្ឌដង្កោរងការចោទថាបាញ់សម្លាប់មនុស្សច្រឡំ
មជ្ឈមណ្ឌលសិទ្ធិមនុស្សសម្ដែងការព្រួយបារម្ភអំពីក្រមព្រហ្មទណ្ឌថ្មី
កូនប្រុសបារម្ភពីសុខភាពម្ដាយដែលកើតអេដស៍ហើយជាប់ពន្ធនាគារ
សង្គមស៊ីវិលប្រតិកម្មចំពោះសេចក្ដីព្រាងច្បាប់ស្ដីពីការធ្វើបាតុកម្ម
មជ្ឈមណ្ឌលសិទ្ធិមនុស្សទាមទារឲ្យស៊ើបអង្កេតមន្ត្រីតុលាការខែត្ររតនគិរីជាថ្មី
សង្គមស៊ីវិលបារម្ភពីភាពមិនច្បាស់លាស់នៃសេចក្ដីព្រាងក្រមព្រហ្មទណ្ឌថ្មី
ម្ដាយជនរងគ្រោះគ្រោងប្ដឹងក្រុមអង្គរក្សចម ប្រសិទ្ធ
ជនជាប់ចោទ៣៩នាក់ត្រូវតុលាការខែត្ររតនគិរីឃុំខ្លួនលើសកាលកំណត់
បក្សសមរង្ស៊ីស្នើឲ្យដករឿងបរិហារកេរ្តិ៍ចេញពីសេចក្ដីព្រាងច្បាប់ក្រមព្រហ្មទណ្ឌ
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
The freedom of expression an idea/opinion thru the peaceful demostration is a part of democrcy. The request for demostration was rejected by Govt. is showing the limitation of implementing demoncracy.
2009-10-20 00:37
I am certainly supporting his bravery for the khmer people and for changing the same habit of using power to control powerless innocent citizen.
2009-10-19 12:07
I am certainly support his bravery for the khmer people and for changing the same habit of using power to control powerless innocent citizen.
2009-10-19 12:06
I am so proud of him. If we have more people like him, we one day will have a real freedom for our country. Thanks,
2009-10-19 12:00
yes, we strongely support you
2009-10-19 11:23
មើលមតិទាំងអស់.