ខណៈដែលប្រទេសកម្ពុជានិងថៃ កំពុងជួបវិបត្តិផ្នែកការទូតនោះ នៅតំបន់ព្រំដែនខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនខេត្តស្រះកែវ នៃប្រទេសថៃ មានដំណឹងថា យន្តហោះថៃជាច្រើនគ្រឿងបានហោះឈ្លបយកការណ៍លើដីខ្មែរកាលពីយប់ថ្ងៃ១០ វិច្ឆិកា កន្លងមកនេះ។
កងការពារព្រំដែនខ្មែរនិងក្រុមអ្នកភូមិបានថ្លែងថា យន្តហោះស៊ើបការណ៍ថៃចំនួន៤គ្រឿងបានធ្វើសកម្មភាពហោះឈ្លបយកការណ៍ពីសកម្មភាពកងទ័ពរដ្ឋាភិបាលកម្ពុជា ដោយបានរំលោភចូលលើដែនដីខ្មែរនៅតាមខ្សែបន្ទាត់ព្រំដែនខេត្តបន្ទាយមានជ័យ ជាប់ខេត្តស្រះកែវថៃ កាលពីយប់ថ្ងៃទី១០ វិច្ឆិកា ក្រោយពេលលោក ថាក់ស៊ីន អតីតនាយករដ្ឋមន្រ្តីថៃ បានមកដល់ប្រទេសកម្ពុជា។
សកម្មភាពហោះឈ្លបយកការណ៍ពីភាគីទ័ពថៃនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១០ ខែវិច្ឆិកា ដោយយន្តហោះធុនតូចឈ្លបយកការណ៍មួយគ្រឿង បានហោះកាត់លើដំបូលផ្សារអគ្គកាត់ដំបូលផ្ទះអ្នកភូមិក្នុងក្រុងប៉ោយប៉ែតឆ្ពោះទៅស្រុកថ្មពួក និងបីគ្រឿងទៀតហោះតាមបណ្តោយព្រំដែនថៃ ឆ្ពោះទៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ក្រុមអ្នកភូមិបានដែលបានឃើញយន្តហោះនោះបានថ្លែងបញ្ជាក់ថា ៖ «ឃើញយន្តហោះហ្នឹងវាហោះកាត់លើដំបូលផ្ទះ ងូងទៅវាបាត់ ដល់មួយសាទៀតហោះងូងទៅ ឃើញយន្តហោះហ្នឹងហោះទៅខាងវត្តគោកត្បែង មានភ្លើងក្រហមពីរ ប៉ុន្តែយន្តហោះហ្នឹងមិនខ្ពស់ទេ ប្រហែលជា១គីឡូម៉ែត្រពីដីទេ»។
អ្នកភូមិម្នាក់ទៀតបានថ្លែងថា បន្ទាប់ពីមានយន្តហោះមួយគ្រឿងបានហោះពីជើងទៅទិសខាងត្បូង ស្រាប់តែមានយន្តហោះបីគ្រឿងទៀតបានហោះនៅតាមព្រំដែនថៃឆ្ពោះទៅស្រុកម៉ាឡៃ ៖ «តាមផ្លូវម៉ាឡៃបីទៀត ហោះត្រង់ទៅលិច។ យើងមើល ព្រោះដីយើងវាកោង ត្រង់ពីប៉ោយប៉ែតទៅលិច អ៊ីចឹងខ្ញុំមើលឃើញហោះពីកើតទៅលិច ៣គ្រឿងទៀតពណ៌ក្រហមៗ វាវ៉ៃភ្លើងទាបៗទេ។ អា៣ក្រោយហ្នឹងដីវាទេ»។
លោក ឈូក អាង មេបញ្ជាការវរការពារព្រំដែនលេខ៩១១ បានមានប្រសាសន៍ប្រតិកម្មភ្លាមៗ បន្ទាប់ពីយន្តហោះយកការណ៍ថៃនោះ បានហោះរំលោភចូលដែនដីខ្មែរថា ៖ «ខ្ញុំដាក់បញ្ជាឲ្យបាញ់តើ ប៉ុន្តែវាហោះផុត។ អារឿងហោះភ្លាមៗ សុំបញ្ជាក៏មិនទាន់ដែរអានេះ»។
លោក សំ ចិត្រ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ទទួលបន្ទុកការងារព្រំដែនបានមានប្រសាសន៍ថា កាលពីរសៀលថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា យន្តហោះថៃបានធ្វើសកម្មភាពហោះនៅក្នុងទឹកដីរបស់ខ្លួនចំទិសខាងជើងក្រុងប៉ោយប៉ែតដែរ ប៉ុន្តែមិនបានហោះចូលដីខ្មែរទេ។ លោកបន្តថា ទោះយ៉ាងណាកងកម្លាំងរដ្ឋាភិបាលខ្មែរបានរក្សាការប្រុងប្រយ័ត្ននៅដដែល។
នេះជាករណីថ្មីមួយទៀតដែលភាគីថៃបានហោះឈ្លបយកការណ៍រំលោភចូលមកលើដែនដីខ្មែរតាមព្រំដែនខេត្តបន្ទាយមានជ័យ បន្ទាប់ពីករណីដូចគ្នានេះបានកើតឡើងម្តងរួចទៅហើយកាលឆ្នាំ២០០៨ និងចំពេលដែលប្រទេសថៃនិងកម្ពុជា កំពុងជួបវិបត្តិការទូតធ្ងន់ធ្ងរ និងអតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ (Thaksin Shinawatra) កំពុងមានវត្តមាននៅក្រុងភ្នំពេញ។
កាលពីដើមឆ្នាំ២០០៩ យន្តហោះភាគីថៃ ក៏បានហោះរំលោភចូលដីខ្មែរជាច្រើនគីឡូម៉ែត្រនៅខេត្តប៉ៃលិន ជាច្រើនសាដែរ ហើយកងទ័ពរដ្ឋាភិបាលនៅខេត្តប៉ៃលិន បានបើកការបាញ់រះព្រមានជាច្រើនគ្រាប់ ប៉ុន្តែមិនបណ្តាលឲ្យធ្លាក់ឬខូចខាតទេ។
នាយករដ្ឋមន្រ្តីខ្មែរ លោក ហ៊ុន សែន ធ្លាប់ព្រមានកុំឲ្យមានកងយន្តហោះថៃ ហោះរំលោភដែនអាកាសខ្មែរ៕
កម្ពុជាបកស្រាយរឿងចាប់ខ្លួននិងហាមថៃមិនឲ្យបញ្ជាចរាចរណ៍ជើងអាកាស
មន្ត្រីការបរទេសថៃឲ្យកម្ពុជាគោរពតាមកិច្ចព្រមព្រៀងពាណិជ្ជកម្ម
កម្ពុជាហាមបុគ្គលិកថៃមិនឲ្យចូលធ្វើការក្នុងក្រុមហ៊ុនត្រួតពិនិត្យជើងយន្តហោះ
កម្ពុជាមិនទាន់ទទួលលិខិតផ្លូវការស្នើសុំដោះលែងចារកម្មថៃនៅឡើយ
មន្រ្តីរដ្ឋាភិបាលបំភ្លឺពីបញ្ហាព្រំដែននិងការលើកអភ័យឯកសិទ្ធិសមរង្ស៊ី
ទស្សនៈនានាជុំវិញការលើកអភ័យឯកសិទ្ធិសមរង្ស៊ី
អាជ្ញាធរថៃគ្រោងដោះលែងខ្មែរ៨នាក់ដែលបានឆ្លងដែនខុសច្បាប់
សមរង្ស៊ីប្រតិកម្មទៅនឹងការព្យួរអភ័យឯកសិទ្ធិ
ក្រសួងយុត្តិធម៌គ្រោងជំរុញឲ្យតុលាការខេត្តស្វាយរៀងកោះហៅសមរង្ស៊ីឆាប់ៗ
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
i saw all aircraf of Siem that fly into in cambodia to get some information,i'm very wonder why soldier in cambodia don't have careful before,i think they shoot it to it happening again in this case.does cambodia have weapon or rocket to shoot kind of airforg?and if has this case agian what happen on thia's airforg?it can fall or it can go by safty?i thik,the govement in cambodia should order to army when thia's airforg that into the land in cambodia,the army must be shoot it immediately by don't get order from govenment.
2009-11-13 22:02
i'm sure 100% if we're flying inside Thailand (Sorry, we're don't have any one ) they gonna shoot us right away. <br>
2009-11-13 00:55
This is the aggressive action of Thai that always aggress Cambodia border many times ago, The khmer leader should take action against thai, if do not take action thai will look down Khmer any time or they think that Khmer is inferious. royal armforce should warn against thai
2009-11-13 00:04
we must take an action immediately....
2009-11-12 16:18
This is the dereliction of duty committed by Cambodian Royal Armed Force Soldiers. If they perform their duty effectively these planes should have been shot down. I am sure they will take course of action the correct problem preventing this from happen again. I really hope so..
2009-11-12 14:42
មើលមតិទាំងអស់.