លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកកិច្ចការព្រំដែននៃព្រះរាជាណាចក្រកម្ពុជាបានមានប្រតិកម្មកាលពីយប់ម្សិលមិញនេះថា ថៃមិនអាចលុបចោលឬមិនទទួលស្គាល់ការសម្រេចរបស់តុលាការអន្តរជាតិក្រុងឡាអេកាលពីឆ្នាំ១៩៦២ ស្តីពីផែនទីខ្នាត១:២០០ពាន់នៅឆ្នាំ១៩០៧ ដែលធ្វើឡើងរវាងបារាំងនិងសៀម ដែលប្រទេសថៃបានទទួលស្គាល់តាំងពីពេលនោះមក។
លោក វ៉ា គឹមហុង (រូបខាងស្ដាំបំផុត) ប្រធានគណៈកម្មការព្រំដែនខ្មែរ និងមន្ត្រីព្រំដែនថៃ (រូបខាងឆ្វេង) នៅមុនជំនួបប្រជុំនៅខេត្តសៀមរាប នាថ្ងៃទី១០ វិច្ឆិកា ២០០៨។
ប្រសាសន៍ប្រតិកម្មរបស់លោក វ៉ា គឹមហុង នេះ បានធ្វើឡើងបន្ទាប់ពីលោក ភីបផប ថុងឆៃ (Pipop Thongchai) ប្រធានគណបក្សសម្ព័ន្ធភាពដើម្បីប្រជាធិបតេយ្យនៃប្រទេសថៃ (PAD) បានអំពាវនាវកាលពីថ្ងៃច័ន្ទ សុំឲ្យលោកនាយករដ្ឋមន្ត្រីថៃ អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) លុបចោលសន្ធិសញ្ញាថៃបារាំង ហើយបណ្តេញទាហានខ្មែរចេញពីទឹកដីរបស់ថៃ។
លោក វ៉ា គឹមហុង បានមានប្រសាសន៍បញ្ជាក់ប្រាប់ថា តាមផ្លូវច្បាប់ ប្រទេសថៃមិនអាចធ្វើអ្វីបានទេ ពីព្រោះមេដឹកនាំប្រទេសថៃកាលពីជំនាន់នោះបានទទួលស្គាល់សាលក្រមសម្រេចរបស់តុលាការអន្តរជាតិក្រុងឡាអេកាលពីឆ្នាំ១៩៦២ ហើយខ្មែរនិងថៃក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុស្សរណៈ MOU ជាច្រើនកន្លងរួចមកហើយ។
លោក វ៉ា គឹមហុង បានបញ្ជាក់ថា ៖ «ឥឡូវរដ្ឋាភិបាលអាភីស៊ិតមិនទទួលស្គាល់ផែនទីឆ្នាំ១៩០៧? និយាយអ៊ីចឹងម៉េចនឹងកើត បើតុលាការក្រុងឡាអេគេកាត់រួចហើយ ហើយថៃទទួលស្គាល់ប៉ុន្មានឆ្នាំទៅហើយ រួចសាលក្រមឆ្នាំ១៩៦២ យោងយកផែនទីឆ្នាំ១៩០៧ ផែនទីដងរែកដែលថៃទទួលស្គាល់នៅឆ្នាំ១៩០៧... អ៊ីចឹងបានន័យថា អត់ទទួលស្គាល់សាលក្រមហើយ។ ជាសមាជិកអង្គការសហប្រជាជាតិ ថៃមិនអាចធ្វើអ៊ីចឹងកើតទេ! តាមលិខិតរបស់លោក ថារ៉ាត់ កូម៉ាន់ នៅឆ្នាំ១៩៦២ បន្ទាប់ពីសាលក្រមតុលាការចេញមក លោកទទួលស្គាល់។ ថៃត្រូវទទួលយកសាលក្រមរបស់តុលាការស្ដីពីប្រាសាទព្រះវិហារ។ ខ្ញុំមិនដឹងថា គាត់ធ្វើម៉េចទេលើផ្លូវច្បាប់ វាពិបាកណាស់ ព្រោះគាត់ទទួលស្គាល់កិច្ចការហ្នឹងទៅហើយ។ រួចមួយទៀត យើងធ្វើកិច្ចការព្រំដែនជាមួយគ្នារហូតដល់ប្រើ MOU អនុស្សរណៈឆ្នាំ២០០៣ ក៏យើងនិយាយច្បាស់ យោងច្បាស់ទៅលើផែនទីខ្នាត១:២០០ពាន់របស់គណៈកម្មការបារាំងសៀម កំណត់ព្រំដែនរវាងកម្ពុជានិងសៀម»។
លោក វ៉ា គឹមហុង បានមានប្រសាសន៍បន្ថែមថា ប្រទេសថៃបានទទួលផលប្រយោជន៍ជាច្រើនពីសន្ធិសញ្ញាបារាំងសៀមឆ្នាំ១៩០៧ អស់ជាងមួយសតវត្សរ៍រួចមកហើយ ឥឡូវបែរជាថាមិនចង់ទទួលស្គាល់ទៅវិញ។
លោក វ៉ា គឹមហុង បានថ្លែងថា ៖ «ធ្វើមិនកើតទេ ខ្ញុំគិតថាគាត់ធ្វើមិនកើតទេ ព្រោះផ្លូវច្បាប់គាត់មានគ្មានធ្វើអីកើត? ច្បាប់អន្តរជាតិថាអ៊ីចឹងហើយ រួចមួយទៀតវាបញ្ជាក់តាំងពីសាលក្រមឆ្នាំ១៩៦២ និយាយច្បាស់ទៅហើយ។ ឥឡូវសូមអ៊ីចេះ បើលោកថាអ៊ីចឹង សួរថា លោកមានព្រំដែនជាមួយខ្មែរទេ? ហើយលោកទាមទារថា លុបចោលមិនទទួលស្គាល់ផែនទី១:២០០ពាន់ សៀម ឥណ្ឌូចិននិងបារាំង។ លោកបានទទួលសុខសាន្តត្រាណជាងមួយសតវត្សរ៍ តាំងពីឆ្នាំ១៩០៤, ១៩០៧ ជាមួយនឹងបារាំង មានព្រំដែននឹងន ស្ថិរភាពព្រំដែនជាមួយនឹងឥណ្ឌូចិន បារាំង និងព្រះរាជាណាចក្រសៀមនៅជំនាន់ហ្នុង មួយសតវត្សរ៍ទៅហើយ ឥឡូវលោកថាលែងទទួលស្គាល់ផែនទីហ្នឹង វាអត់កើត លែងទទួលស្គាល់ព្រំដែនហ្នឹង វាអត់បាន! គឺថា លោកបានទទួលផលនៃសន្ធិសញ្ញាព្រំដែនរវាងឥណ្ឌូចិននិងសៀម រហូតដល់ឥឡូវស្រាប់តែលោកថា អត់មានព្រំដែនអត់មានអី អត់កើតទេ! កិច្ចព្រមព្រៀងច្រើនណាស់ទទួលស្គាល់ផែនទី ទទួលស្គាល់ព្រំដែនហ្នឹង អត់មានលុបអីកើតទេ»។
កាសែតថៃ The Nation បានឲ្យដឹងផងដែរថា គណបក្សសម្ព័ន្ធភាពដើម្បីប្រជាធិបតេយ្យថៃបានដាក់ជូនសំណុំឯកសារចំនួន១១ ដែលបញ្ជាក់ពិស្តារអំពីកិច្ចព្រមព្រៀងចុះហត្ថលេខារវាងខ្មែរថៃតាំងពីរាជ្យស្តេចថៃ រ៉ាម៉ាទី៥មកម៉្លេះ។
ជាមួយគ្នានេះដែរគណបក្ស PAD ក៏បានស្នើសុំដល់រាជរដ្ឋាភិបាលខ្លួនដើម្បីធ្វើការត្រួតពិនិត្យបញ្ហាចំនួន៨ករណីដែលនាំឲ្យប្រទេសថៃទទួលការខាតបង់ ដោយសារតែរាជរដ្ឋាភិបាលថៃមុនបានចុះហត្ថលេខាលើកតិកាសញ្ញាជាច្រើនជាមួយប្រទេសកម្ពុជាកន្លងមក។
តាមកាសែត The Nation ដំណាលពេលគ្នានេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍តាមទូរទស្សន៍រាជធានីប៉ុស្តិ៍លេខ៣ កាលពីថ្ងៃអាទិត្យថា បើនាយករដ្ឋមន្រ្តីថៃ អាភីស៊ិត វេតឆាឈីវ៉ាក់ ហ៊ានរំលាយរដ្ឋសភាហើយបោះឆ្នោតពេលនេះ គណបក្ស ភឿថៃ នៃក្រុមលោក ថាក់ស៊ីន ឈីនណាវ៉ាត្រ (Thaksin Shinawatra) ពិតជាឈ្នះឆ្នោត។
កាសែតដដែលបានស្រង់ការស្ទង់មតិថៃឲ្យដឹងថា នាយករដ្ឋមន្រ្តីថៃបច្ចុប្បន្ននេះមានប្រជាប្រិយភាពក្នុងចំណោមពលរដ្ឋថៃដល់ទៅជិត៧០% រីឯលោក ថាក់ស៊ីន មានពលរដ្ឋគាំទ្រតែ២១%ប៉ុណ្ណោះ៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
|
|
ចែករំលែករឿងនេះ |
មន្ត្រីការបរទេសថៃឲ្យកម្ពុជាគោរពតាមកិច្ចព្រមព្រៀងពាណិជ្ជកម្ម
កម្ពុជាហាមបុគ្គលិកថៃមិនឲ្យចូលធ្វើការក្នុងក្រុមហ៊ុនត្រួតពិនិត្យជើងយន្តហោះ
កម្ពុជាមិនទាន់ទទួលលិខិតផ្លូវការស្នើសុំដោះលែងចារកម្មថៃនៅឡើយ
មន្រ្តីរដ្ឋាភិបាលបំភ្លឺពីបញ្ហាព្រំដែននិងការលើកអភ័យឯកសិទ្ធិសមរង្ស៊ី
ទស្សនៈនានាជុំវិញការលើកអភ័យឯកសិទ្ធិសមរង្ស៊ី
អាជ្ញាធរថៃគ្រោងដោះលែងខ្មែរ៨នាក់ដែលបានឆ្លងដែនខុសច្បាប់
សមរង្ស៊ីប្រតិកម្មទៅនឹងការព្យួរអភ័យឯកសិទ្ធិ
ក្រសួងយុត្តិធម៌គ្រោងជំរុញឲ្យតុលាការខេត្តស្វាយរៀងកោះហៅសមរង្ស៊ីឆាប់ៗ
ស្ថានភាពនៃការនាំទំនិញថៃចូលមកកម្ពុជា
ពលរដ្ឋនៅស្វាយរៀងបារម្ភពីការបាត់បង់ដីស្រែដោយសារការកំណត់ព្រំដែន
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
The agreement of Khmer/Thai border in 1907 approved by the U N and the international reconized the map scal 1/200,000.This mean Thai wants the land of Cambodia by cancel the agreement. <br>Who did Khmer trust?
2009-11-11 23:38
Why khmer leader donot seek UN solution? <br> you can not do anything Mr Hun Sen because you got one eye ball and you are not Qualified to be khmer leader. leave that job for the boder expert to do it and seek for UN solution. sorry i am lop lop.
2009-11-11 23:32
the decision done by the actual thai ministry council is worthless as this government is not democratically voted. <br>the cambodian govenment should not recognize this govement.
2009-11-11 12:45
the decision done by the actual thai ministry council is worthless as this government is not democratically voted. <br>the cambodian govenment should not recognize this govement.
2009-11-11 12:33
I think it's time we should let's UN solve khmer thai border cause Thai always rub out agreement so how can we're trust. Maybe it can show our government are weak. I am hopless if my government do like this.
2009-11-11 05:36
មើលមតិទាំងអស់.