ឃាតកម្ម​និង​ការ​សម្លាប់​មនុស្ស​ក្រៅ​ច្បាប់​កើត​មាន​លើស​ពី​១០០​ករណី​រយៈពេល​២៣​ឆ្នាំ

ដោយ យ៉ង ចាន់តារា
2016-08-01
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សាកសព​អ្នក​កាសែត លោក ឃឹម សំបូរ និង​កូន​ប្រុស នៅ​វត្ត​ស្វាយដង្គំ ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០០៨។
សាកសព​អ្នក​កាសែត លោក ឃឹម សំបូរ និង​កូន​ប្រុស នៅ​វត្ត​ស្វាយដង្គំ ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០០៨។
Photo: RFA

(វីដេអូ​នៅ​ខាងក្រោម)

អស់​រយៈពេល ២៣​ឆ្នាំ​មក​ហើយ​ដែល​ប្រទេស​កម្ពុជា ប្រកាន់​យក​របប​នយោបាយ​ប្រជាធិបតេយ្យ សេរី​ពហុ​បក្ស។ រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ ចែង​ថា ជន​គ្រប់​រូប​មាន​សិទ្ធិ​រស់​រាន​មាន​ជីវិត មាន​សេរីភាព និង​សន្តិសុខ​ផ្ទាល់​ខ្លួន។ ទោះ​បី​ជា​យ៉ាង​ណា អំពើ​ឃាតកម្ម និង​ការ​សម្លាប់​ក្រៅ​ច្បាប់​នៅ​តែ​កើត​មាន​ជា​ហូរហែ​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន ហើយ​ភាគ​ច្រើន​នៃ​ករណី​ទាំង​នោះ មិន​ត្រូវ​បាន​អាជ្ញាធរ​វែក​មុខ​ចាប់​ជន​ប្រព្រឹត្តិ ឬ​ស្វែងរក​អ្នក​ទទួល​ខុស​ត្រូវ​បាន​នៅ​ឡើយ។ សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង ចាត់​ទុក​ករណី​ទាំង​នេះ​ជា​អំពើ​និទ្ទណ្ឌភាព​ដែល​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ដំណើរ​នីតិរដ្ឋ​របស់​កម្ពុជា។

គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ មក យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ជាង ១០០​នាក់ ត្រូវ​បាន​គេ​ធ្វើ​ឃាត​ដោយសារ​ការ​បំពេញ​មុខ​ងារ​របស់​ខ្លួន ការ​បញ្ចេញ​មតិ ការ​ជាប់​ពាក់ព័ន្ធ​ជាមួយ​អ្នក​នយោបាយ និង​ហេតុផល​ផ្សេង​ទៀត។ អ្នក​ទាំង​នោះ​រួម​មាន អ្នក​សារព័ត៌មាន សកម្មជន​គណបក្ស​នយោបាយ សកម្មជន​បរិស្ថាន សកម្មជន​ការពារ​ដីធ្លី សិល្បករ សហជីព កម្មករ​រោងចក្រ និង​ចុង​ក្រោយ​គឺ​អ្នក​វិភាគ​បញ្ហា​សង្គម និង​នយោបាយ។

របាយការណ៍​របស់​អង្គការ​លីកាដូ (LICADHO) ដែល​មាន​ចំណង​ជើង​ថា «យុត្តិធម៌​សម្រាប់​អ្នក​សារព័ត៌មាន» ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​២០១៣ បាន​រាយ​នាម​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ជាង ១០​នាក់ ដែល​ត្រូវ​បាន​ឃាតក​សម្លាប់​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០១២ ដោយ​មូលហេតុ​នៃ​ការ​រាយការណ៍​ព័ត៌មាន​រិះគន់​រដ្ឋាភិបាល បរិហារ​ការ​ធ្វើ​ជំនួញ​ខុស​ច្បាប់ និង​មូលហេតុ​មួយ​ចំនួន​ទៀត។

និពន្ធ​នាយក​នៃ​កាសែត​សំឡេង​យុវជន​ខ្មែរ លោក នួន ចាន់ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ខែ​កញ្ញា ឆ្នាំ​១៩៩៤ នៅ​ក្រុង​ភ្នំពេញ។ មុន​ពេល​ត្រូវ​គេ​បាញ់​សម្លាប់ លោក នួន ចាន់ ធ្លាប់​ទទួល​បាន​ការ​ហាម​ឃាត់ និង​គំរាម​កំហែង​ពី​ជន​អនាមិក​ជាច្រើន​ដង ចំពោះ​ការ​ចេញ​ផ្សាយ​អត្ថបទ​ព័ត៌មាន​ទាក់ទង​នឹង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល។

អ្នក​យក​ព័ត៌មាន​នៃ​កាសែត​កោះ​សន្តិភាព លោក ចាន់ ដារ៉ា ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​ខេត្ត​កំពង់ចាម នៅ​ខែ​ធ្នូ ឆ្នាំ​១៩៩៤។ ក្រោយ​ការ​បាញ់​ប្រហារ សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ បាន​ចាប់​ខ្លួន​មន្ត្រី​ប៉ូលិស​ម្នាក់​ដែល​បាន​ផ្ញើ​លិខិត​គំរាម​កំហែង​ទៅ​កាសែត​កោះ​សន្តិភាព និង​កាសែត​ព្រាប​នាំ​សារ ព្រម​ទាំង​ភរិយា​របស់​លោក ចាន់ ដារ៉ា។ ប៉ុន្តែ​ជន​នោះ​ត្រូវ​បាន​ដោះ​លែង​វិញ​នៅ​ប៉ុន្មាន​ខែ​ក្រោយ បន្ទាប់​ពី​តុលាការ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ចោទ​ប្រកាន់។

អ្នក​និពន្ធ​សៀវភៅ និង​ជា​អតីត​អ្នក​បោះពុម្ព​ផ្សាយ​របស់​កាសែត​ឧត្តម​គតិ​ខ្មែរ លោក ធន់ ប៊ុនលី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​ខែ​ឧសភា ឆ្នាំ​១៩៩៦ ពេល​ដែល​លោក​កំពុង​ជិះ​ម៉ូតូ​ឌុប។ លោក​គឺ​ជា​អ្នក​គាំទ្រ​គណបក្ស​ជាតិ​ខ្មែរ របស់​លោក សម រង្ស៊ី ដ៏​លេចធ្លោ​ម្នាក់​នៅ​ជំនាន់​នោះ។ មុន​ពេល​ឃាតកម្ម លោក ធន់ ប៊ុនលី ធ្លាប់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បរិហារ​កេរ្តិ៍ និង​ផ្សាយ​ព័ត៌មាន​រិះគន់​រដ្ឋាភិបាល​នៅ​ក្នុង​អត្ថបទ លិខិត និង​រូប​ត្លុក​ផ្សេងៗ។

អ្នក​យក​ព័ត៌មាន​នៃ​កាសែត​អ្នក​ប្រយុទ្ធ លោក ចិត្រ ដួងតារាវុទ្ធ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ព្រឹត្តិការណ៍​បោក​គ្រាប់បែក​លើ​ហ្វូង​បាតុករ​ដឹកនាំ​ដោយ​លោក សម រង្ស៊ី នៅ​មុខ​រដ្ឋសភា កាល​ពី​ឆ្នាំ​១៩៩៧ ពេល​ដែល​លោក​កំពុង​ចុះ​យក​ព័ត៌មាន។

អ្នក​បច្ចេកទេស​នៃ​ស្ថានីយ​ទូរទស្សន៍​ជាតិ​ក្នុង​ខេត្ត​ព្រះសីហនុ លោក ពេជ្រ អ៊ឹម ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​មួយ​ចូល​ក្នុង​ស្ថានីយ​ផ្សាយ ដោយ​ខ្មាន់​កាំភ្លើង ៧​នាក់ នៅ​ខែ​ឧសភា ឆ្នាំ​១៩៩៧។ លោក​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ចំ​ពោះ​ចំនួន​ពីរ​គ្រាប់ និង​បាន​ស្លាប់​នៅ​ថ្ងៃ​បន្ទាប់។ មុន​ថ្ងៃ​បាញ់​ប្រហារ មាន​មន្ត្រី​ប៉ូលិស​ខេត្ត​ម្នាក់​បាន​ស្នើ​ទៅ​ស្ថានីយ ឲ្យ​ចាក់​ផ្សាយ​សំឡេង​មេ​ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ប៉ុន្តែ​ត្រូវ​បាន​ស្ថានីយ​បដិសេធ។

អ្នក​ផ្សាយ​ព័ត៌មាន​តាម​ទូរទស្សន៍ និង​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស លោក ម៉ៃឃើល សុខាន់ ត្រូវ​បាន​ទាហាន​បាញ់​សម្លាប់​នៅ​ចំពោះ​មុខ​ប្រពន្ធ និង​បង​ថ្លៃ​របស់​លោក នៅ​ខែ​កក្កដា ឆ្នាំ​១៩៩៧ ពេល​ដែល​លោក​ថត​រូប​ក្រុម​ទាហាន​ទាំង​នោះ​កំពុង​លួច​អីវ៉ាន់​នៅ​ក្នុង​ផ្សារ។

អ្នក​យក​ព័ត៌មាន​នៃ​កាសែត​សំឡេង​រាស្ត្រ​ខ្មែរ លោក អ៊ូ សារឿន ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​ខែ​តុលា ឆ្នាំ​១៩៩៧ ក្រោយ​ពេល​លោក​ត្រូវ​សន្តិសុខ​ផ្សារ​ធំ​ថ្មី​ក្រៀក​ចេញ​ទៅ​ផ្លូវ អំឡុង​ពេល​ដែល​លោក​កំពុង​យក​កាសែត​ទៅ​ឲ្យ​អាជីវករ​នៅ​ក្នុង​ផ្សារ​ធំ​ថ្មី។ លោក​ត្រូវ​បាន​គេ​សម្លាប់​ស្រប​ពេល​ដែល​កាសែត​សំឡេង​រាស្ត្រ​ខ្មែរ កំពុង​ស៊ើប​អង្កេត​ករណី​គំរាម​យក​ប្រាក់​នៅ​ផ្សារ​ធំ​ថ្មី។

និពន្ធ​នាយក​រង​នៃ​វិទ្យុ​តា​ព្រហ្ម របស់​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច លោក ជួ ជេដ្ឋារិទ្ធិ ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​ក្បែរ​ស្ថានីយ​វិទ្យុ នៅ​ខែ​តុលា ឆ្នាំ​២០០៣។ ទាំង​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស សម រង្ស៊ី នា​ពេល​នោះ សុទ្ធតែ​អះអាង​ថា នេះ​ជា​ឃាតកម្ម​ខាង​នយោបាយ ដោយសារ​តែ​វិទ្យុ​តា​ព្រហ្ម ផ្សាយ​រិះគន់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

កាសែត
កាសែត​មនសិការ​ខ្មែរ ។ RFA Photo

អ្នក​សារព័ត៌មាន​នៃ​កាសែត​មនសិការ​ខ្មែរ ដែល​ស្និទ្ធ​នឹង​គណបក្ស សម រង្ស៊ី លោក ឃឹម សំបូរ និង​កូន​ប្រុស​ម្នាក់ ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ខែ​កក្កដា ឆ្នាំ​២០០៨។ ជា​ញឹកញាប់ លោក ឃឹម សំបូរ សរសេរ​អត្ថបទ​ទាក់ទង​នឹង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល និង​តែង​រិះគន់​ចំៗ​ទៅ​លើ​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា។

ឃាតកម្ម​ទាំង​អម្បាលម៉ាន​លើ​ក្រុម​អ្នក​កាសែត មិន​ដែល​ត្រូវ​បាន​សមត្ថកិច្ច​វែក​មុខ​ចាប់​ជន​ដៃ​ដល់​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​នោះ​ឡើយ។ ភាគ​ច្រើន សមត្ថកិច្ច​ឆ្លើយ​ថា​មិន​អាច​កំណត់​អត្តសញ្ញាណ​ជន​ដៃ​ដល់ ឬ​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ចោទ​ប្រកាន់។

ក្រៅ​ពី​អ្នក​សារព័ត៌មាន សកម្មជន​បក្ស​ប្រឆាំង និង​ក្រុម​សហជីព ក៏​ទទួល​រង​នូវ​ការ​វាយ​ប្រហារ និង​បាញ់​សម្លាប់​ដូច​គ្នា។

របាយការណ៍​នៃ​ការ​កាន់​អំណាច​របស់​លោក ហ៊ុន សែន រយៈពេល ៣០​ឆ្នាំ​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​២០១៣ បង្ហាញ​ថា ការ​វាយ​ប្រហារ និង​បាញ់​សម្លាប់​ក្រៅ​ច្បាប់​ទៅ​លើ​សកម្មជន​បក្ស​ប្រឆាំង និង​សហជីព កើត​មាន​ជាច្រើន​ករណី​នៅ​ចន្លោះ​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​២ និង​ទី​៣។

នៅ​ខែ​មីនា ឆ្នាំ​១៩៩៧ គ្រាប់​បែក​ចំនួន ៤​គ្រាប់​ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​គប់​ចូល​ក្នុង​ហ្វូង​បាតុករ​ដឹកនាំ​ដោយ​លោក សម រង្ស៊ី នៅ​មុខ​អតីត​វិមាន​រដ្ឋសភា។ ការ​វាយ​ប្រហារ​ដោយ​ហិង្សា​ទៅ​លើ​បាតុករ​ដែល​ទាមទារ​ឲ្យ​មាន​ការ​កែប្រែ​ប្រព័ន្ធ​យុត្តិធម៌​នេះ បាន​ធ្វើ​ឲ្យ​មនុស្ស ១៦​នាក់​ស្លាប់ និង​ជាង ១៥០​នាក់​ផ្សេង​ទៀត​រង​របួស។

រដ្ឋ​ប្រហារ ១៩៩៧ ៨៥៥
រថក្រោះ​របស់​កង​ទាហាន​ស្មោះ​នឹង​នាយក​រដ្ឋមន្ត្រី​ទី​២ លោក ហ៊ុន សែន ក្នុង​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​កណ្ដាល​ក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧។ AFP Photo AFP Photo

៤​ខែ​ក្រោយ​មក គឺ​នៅ​ថ្ងៃ​ទី​៥ និង​ទី​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ រដ្ឋ​ប្រហារ​បង្ហូរ​ឈាម​បាន​ផ្ទុះ​ឡើង​កក្រើក​ក្រុង​ភ្នំពេញ។ អង្គការ​សហប្រជាជាតិ រក​ឃើញ​ថា មាន​មន្ត្រី​បក្ស​នយោបាយ​ប្រមាណ​ពី ៤០​នាក់​ទៅ ៦០​នាក់ ត្រូវ​បាន​សម្លាប់​ក្រៅ​ច្បាប់។ អ្នក​រងគ្រោះ​ភាគ​ច្រើន​ជា​កង​កម្លាំង​របស់​ហ៊្វុនស៊ិនប៉ិច ហើយ​ក្នុង​នោះ​មាន​មន្ត្រី​ជាន់​ខ្ពស់​ខាង​យោធា និង​ស៊ីវិល ដូចជា​លោក ចៅ សម្បត្តិ លោក ក្រូច យឿម និង​លោក ហូ សុក ជាដើម ត្រូវ​បាន​គេ​បាញ់​សម្លាប់។

អាជ្ញាធរ​រដ្ឋាភិបាល​មិន​បាន​វែក​មុខ​ចាប់​ជន​ដៃ​ដល់ និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ករណី​ហិង្សា​ទាំង​ពីរ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​នោះ​ទេ ផ្ទុយ​ទៅ​វិញ អ្នក​ដែល​គេ​រក​ឃើញ​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​ទាំង​នោះ បែរ​ជា​ត្រូវ​បាន​ដំឡើង​ឋានៈ និង​តួនាទី​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ទៅ​វិញ។

ករណី​ឃាតកម្ម​លើ​សកម្មជន​គណបក្ស​នយោបាយ បាន​កើត​ឡើង​ជា​បន្តបន្ទាប់។ នៅ​ខែ​មីនា ឆ្នាំ​១៩៩៩ សកម្មជន​គណបក្ស សម រង្ស៊ី លោក ជុំ ឌឿន ត្រូវ​បាន​គេ​ធ្វើ​ឃាត ហើយ​នៅ​ឆ្នាំ​២០០០ សកម្មជន​គណបក្ស សម រង្ស៊ី នៅ​មូលដ្ឋាន លោក ជីម ជួន ត្រូវ​បាន​គេ​ធ្វើ​ឃាត។ បន្ទាប់​មក​ទៀត នៅ​ឆ្នាំ​២០០១ សកម្មជន​គណបក្ស សម រង្ស៊ី ១៥​នាក់ ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់។

អំពើ​ឃាតកម្ម​ទៅ​លើ​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង មិន​បាន​បញ្ឈប់​ត្រឹម​នោះ​ទេ។ នៅ​អំឡុង​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា ឆ្នាំ​២០០៣ មន្ត្រី​គណបក្ស សម រង្ស៊ី ៧​នាក់​ផ្សេង​ទៀត ត្រូវ​បាន​គេ​សម្លាប់។ នៅ​ឆ្នាំ​ដដែល​នោះ ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ឱម រដ្ឋសាឌី ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រាជធានី​ភ្នំពេញ ដែល​អំពើ​ឃាតកម្ម​នេះ​ត្រូវ​បាន​គេ​អះអាង​ថា ជា​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ​ចំពោះ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស សម រង្ស៊ី។

ជា​វិជ្ជា303
កម្មករ មេដឹកនាំ​សហជីព និង​មន្ត្រី​សិទ្ធិ​មនុស្ស​ដង្ហែ​ក្បួន​ប្រារព្ធ​ខួប​ទី​៤​នៃ​មរណភាព​លោក ជា វិជ្ជា នៅ​តាម​ដង​ផ្លូវ​ក្នុង​ក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​២២ មករា ២០០៨។ AFP File

ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០០៣ អំពើ​ឃាតកម្ម​ត្រូវ​បាន​ធ្វើ​ឡើង​សំដៅ​ក្រុម​សហជីព​វិញ​ម្តង។ ប្រធាន​សហជីព​សេរី​កម្មករ លោក ជា វិជ្ជា ដែល​ស្និទ្ធ​នឹង​គណបក្ស សម រង្ស៊ី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​តូប​លក់​កាសែត​ជិត​វត្ត​លង្កា នៅ​ខែ​មករា ឆ្នាំ​២០០៤។ ក្រោយ​ឃាតកម្ម ឃាតក​សិប្បនិម្មិត ២​រូប គឺ ប៊ន សំណាង និង សុខ សំអឿន ត្រូវ​បាន​អាជ្ញាធរ​នាំ​មក​កាត់​ទោស និង​ឃុំ​ខ្លួន​អស់​រយៈពេល ៦​ឆ្នាំ​ដោយ​គ្មាន​ទោស​កំហុស។ អ្នក​ទាំង​ពីរ​ត្រូវ​បាន​តុលាការ​កំពូល សម្រេច​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​នៅ​ឆ្នាំ​២០១៣។

ជាង ៤​ខែ​ក្រោយ​ឃាតកម្ម​លើ​លោក ជា វិជ្ជា មេ​ដឹកនាំ​សហជីព​មួយ​រូប​ទៀត គឺ​លោក រស់ សុវណ្ណារ៉េត ត្រូវ​បាន​គេ​សម្លាប់ ហើយ​នៅ​ឆ្នាំ​២០០៧ ថ្នាក់​ដឹកនាំ​សហជីព​ម្នាក់​ទៀត គឺ​លោក ហ៊ី វុទ្ធី ក៏​ត្រូវ​បាន​គេ​សម្លាប់​ដូច​គ្នា។ នៅ​ឆ្នាំ​២០១៥ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​តែង​តាំង​សមាសភាព​ពិសេស​ក្នុង​គណៈកម្មការ​អន្តរ​ក្រសួង ដើម្បី​ស៊ើប​អង្កេត​លើ​ករណី​ឃាតកម្ម​លើ​មេ​ដឹកនាំ​សហជីព​ទាំង​បី​រូប​នេះ។ ទោះ​បី​ជា​យ៉ាង​ណា មក​ទល់​នឹង​ពេល​បច្ចុប្បន្ន គណៈកម្មការ​ពិសេស​មួយ​នេះ​មិន​ទាន់​បង្ហាញ​លទ្ធផល​ស៊ើប​អង្កេត​របស់​ខ្លួន​ដល់​សាធារណជន​នៅ​ឡើយ។

ឃាតកម្ម​ទៅ​លើ​សកម្មជន​នយោបាយ និង​អ្នក​រិះគន់​បញ្ហា​សង្គម ហាក់​មាន​ការ​ថយ​ចុះ​នៅ​អាណត្តិ​ទី​៣ ពោល​គឺ​នៅ​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក ហ៊ុន សែន ឈ្នះ​អាសនៈ​ច្រើន​លើសលប់​ដល់​ទៅ ៩០​អាសនៈ​ក្នុង​រដ្ឋសភា។ ទោះ​បី​ជា​យ៉ាង​ណា នៅ​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា កាន់​អំណាច​ពេញ​ដៃ​នៅ​គ្រា​នោះ ហេតុការណ៍​ដែល​សំខាន់​ជាង​គេ គឺ​ការ​ងើប​តវ៉ា​ប្រឆាំង​របស់​ពលរដ្ឋ​ស្ទើរ​គ្រប់​ខេត្ត-ក្រុង​ចំពោះ​គោល​នយោបាយ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន ដែល​បាន​បង្ក​ផល​ប៉ះពាល់​ដល់​ការ​រស់នៅ និង​ជីវភាព​របស់​ពលរដ្ឋ​នៅ​មូលដ្ឋាន។ ហើយ​ជា​ញឹកញាប់ សកម្មជន​ដីធ្លី​នៅ​តាម​បណ្ដា​ខេត្ត ត្រូវ​រង​ការ​គំរាម​កំហែង និង​សម្លាប់​ជាច្រើន​ករណី។

ឈុត វុទ្ធី ៣០៥
សាច់ញាតិ​លោក ឈុត វុទ្ធី កាន់​កម្រង​ផ្កា​នៅ​ឈរ​នៅ​ខាង​មុខ​ឡាន​ដឹក​សព រៀប​ចេញ​ដំណើរ​ទៅ​កន្លែង​បញ្ចុះ នា​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១២។ RFA/Sek Bandith

នៅ​ខែ​មេសា ឆ្នាំ​២០១២ សកម្មជន​ការពារ​ព្រៃ​ឈើ និង​បរិស្ថាន​ដ៏​សកម្ម​មួយ​រូប គឺ​លោក ឈុត វុទ្ធី ត្រូវ​បាន​កង​រាជ​អាវុធហត្ថ​ដែល​ដើរ​តួ​ជា​សន្តិសុខ​របស់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ បាញ់​សម្លាប់​នៅ​ក្នុង​ព្រៃ​ក្នុង​ខេត្ត​កោះកុង នៅ​ពេល​រូប​លោក​ចុះ​ពិនិត្យ​សកម្មភាព​កាប់​ព្រៃ​ឈើ​ដោយ​ខុស​ច្បាប់​ជាមួយ​អ្នក​សារព័ត៌មាន។

ក្រៅ​ពី​នេះ សិល្បករ​ល្បីៗ​មួយ​ចំនួន ក៏​ត្រូវ​គេ​បាញ់​ប្រហារ និង​សម្លាប់​ដូច​គ្នា។ តារា​សម្ដែង អ្នកស្រី ពិសិដ្ឋ ពិលិការ ត្រូវ​បាន​ឃាតក​បាញ់​ប្រហារ​នៅ​តាម​ផ្លូវ​សាធារណៈ​ទាំង​កណ្ដាល​ថ្ងៃ​ត្រង់ នៅ​ខែ​កក្កដា ឆ្នាំ​១៩៩៩ ហើយ​បាន​ទទួល​មរណភាព​នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់។

៤​ឆ្នាំ​ក្រោយ​មក គឺ​នៅ​ឆ្នាំ​២០០៣ តារា​ចម្រៀង ទូច ស៊ុននិច ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ប្រហារ ហើយ​នៅ​ដើម​ឆ្នាំ​២០០៧ ការ​បាញ់​ប្រហារ​ដូច​គ្នា​នេះ បាន​កើត​ឡើង​ចំពោះ​អ្នក​ចម្រៀង​ម្នាក់​ទៀត គឺ​កញ្ញា ពៅ បញ្ញាពេជ្រ។ ថ្វីត្បិតតែ​មិន​បាត់បង់​ជីវិត សិល្បករ​ទាំង​ពីរ​ត្រូវ​ធ្លាក់​ខ្លួន​ពិការ និង​បន្ត​ស្ថិត​ក្នុង​ស្ថានភាព​ជំងឺ​ធ្វើ​ទុក្ខ​ជា​ប្រចាំ។ ករណី​ឃាតកម្ម និង​បាញ់​ប្រហារ​សិល្បករ​នេះ ក៏​ដូច​ករណី​ឃាតកម្ម​លើ​សកម្មជន​បក្ស​នយោបាយ បរិស្ថាន និង​អ្នក​សារព័ត៌មាន​ដែរ គឺ​ឃាតក និង​អ្នក​ពាក់ព័ន្ធ​មិន​ត្រូវ​បាន​នាំ​យក​មក​កាត់​ទោស​តាម​ច្បាប់​នោះ​ឡើយ។

ការ​បាញ់​ប្រហារ និង​សម្លាប់​ក្រៅ​ច្បាប់ បាន​កក្រើក​ឡើង​វិញ​ជា​ថ្មី​ទៀត​នៅ​ក្រោយ​ការ​បោះឆ្នោត​អាណត្តិ​ទី​៥ ពោល​គឺ​នៅ​ពេល​មាន​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត និង​នៅ​ពេល​កម្មករ​រោងចក្រ​ជាច្រើន​បាន​នាំ​គ្នា​ចេញ​តវ៉ា​ដំឡើង​ប្រាក់​ខែ។

សព បាតុករ​បក្ស​សង្គ្រោះ​ជាតិ ៦១០
ក្រុម​គ្រួសារ​សព ម៉ៅ សុខចន្ទ ដង្ហែ​សព​ទៅ​បូជា​ក្នុង​វត្ត​ចាក់អង្រែក្រោម នៅ​រសៀល​ថ្ងៃ​ទី១៦ កញ្ញា ឆ្នាំ​២០១៣។ RFA/Sek Bandith RFA/Sek Bandith

យុវជន​ម្នាក់​ឈ្មោះ ម៉ៅ សុខចាន់ ដែល​ជា​កម្មករ​សំណង់ ត្រូវ​បាន​សមត្ថកិច្ច​បាញ់​ចំ​ក្បាល និង​ស្លាប់​ភ្លាមៗ​នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៣ អំឡុង​ពេល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​សមត្ថកិច្ច និង​បាតុករ​នៅ​ម្តុំ​ស្ពាន​អាកាស​ក្បាល​ថ្នល់ ស្រប​ពេល​នៃ​ការ​ធ្វើ​បាតុកម្ម​ថ្ងៃ​ទី​មួយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ។ យុវជន ម៉ៅ សុខចាន់ មិន​មែន​ជា​បាតុករ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ទេ តែ​ជា​កម្មករ​សំណង់​ដែល​ទើប​ត្រឡប់​មក​ពី​ធ្វើ​ការ​នៅ​រាជធានី ទៅ​លំនៅឋាន​វិញ។

អេង សុខុម ៦១០
សាកសព​ស្ត្រី​អ្នក​លក់​បាយ រង​គ្រោះ​ដោយ​គ្រាប់​កាំភ្លើង​ក្នុង​ពេល​សមត្ថកិច្ច​បង្ក្រាប​បាតុករ​រោងចក្រ អែស.អិល (SL) នៅ​ខាង​មុខ​វត្ត​ស្ទឹងមានជ័យ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ វិច្ឆិកា ឆ្នាំ​២០១៣។ RFA/Uon Chhin RFA/Uon Chhin

២​ខែ​ក្រោយ​មក គឺ​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ អ្នក​លក់​បាយ​នៅ​មុខ​សាលា​រៀន​ស្ទឹងមានជ័យ លោកស្រី អេង សុខុម ត្រូវ​បាន​សមត្ថកិច្ច​បាញ់​ឲ្យ​ស្លាប់​នៅ​អំឡុង​ពេល​ការ​ប៉ះ​ទង្គិច​រវាង​សមត្ថកិច្ច និង​កម្មករ​រោងចក្រ អែស.អិល (SL) នៅ​មុខ​វត្ត​ស្ទឹងមានជ័យ។ ហេតុការណ៍​ដ៏​ហិង្សា​នៅ​ពេល​នោះ កើត​ឡើង​ពេល​ក្រុម​កម្មករ​ជិត ១​ពាន់​នាក់ នាំ​គ្នា​ដង្ហែ​ក្បួន​ទៅ​កាន់​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រសួង​ការងារ ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​អនុវត្ត​កិច្ចសន្យា​ដែល​បាន​ព្រមព្រៀង​ជាមួយ​គ្នា​កាល​ពី​ពេល​មុន ប៉ុន្តែ​ក្បួន​នេះ​ត្រូវ​បាន​រារាំង​ដោយ​សមត្ថកិច្ច​រាប់​រយ​នាក់​ដែល​ប្រដាប់​ដោយ​ខែល ដំបង និង​កាំភ្លើង រួម​ជាមួយ​ឡាន​ទឹក​ជាច្រើន​គ្រឿង​ផង។

ជា​បន្តបន្ទាប់ ការ​បង្ក្រាប​របស់​សមត្ថកិច្ច​ទៅ​លើ​កម្មករ​មាន​រូបភាព​កាន់​តែ​សាហាវ។ នៅ​ដើម​ឆ្នាំ​២០១៤ កម្មករ ៤​នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​បាត់​ខ្លួន ក្នុង​ការ​បាញ់​បង្ក្រាប​ដោយ​ហិង្សា​របស់​សមត្ថកិច្ច​រាជធានី​ភ្នំពេញ ទៅ​លើ​ក្រុម​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង ដែល​ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​ឈ្នួល ១៦០​ដុល្លារ​ក្នុង​មួយ​ខែ

គ្មាន​អ្នក​ណា​ត្រូវ​បាន​នាំ​យក​មក​កាត់​ទោស​ចំពោះ​ហេតុការណ៍​បាញ់​សម្លាប់​ក្នុង​ការ​បង្ក្រាប​របស់​អាជ្ញាធរ​នេះ​ឡើយ ហើយ​ភាគី​សមត្ថកិច្ច​តែង​ឆ្លើយ​ថា នេះ​ជា​ការ​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ និង​ជា​ការ​បង្ក្រាប​ក្រុម​ដែល​បង្ក​ចលាចល​ក្នុង​សង្គម។

ហេតុការណ៍​ឃាតកម្ម​ចុង​ក្រោយ​បង្អស់ បាន​កើត​ឡើង​លើ​បណ្ឌិត កែម ឡី ដែល​ជា​អ្នក​វិភាគ​បញ្ហា​សង្គម និង​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព។ លោក​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា ក្នុង​ហាង​លក់​ទំនិញ​ស្តារ​ម៉ាត (Star Mart) នៅ​ក្បែរ​ស្តុប​បូកគោ ក្រុង​ភ្នំពេញ។

នៅ​ចំពោះ​មុខ​ឃាតកម្ម​ជា​បន្តបន្ទាប់​បែប​នេះ រដ្ឋាភិបាល​កម្ពុជា បាន​រង​នូវ​ការ​រិះគន់​ពី​សាធារណមតិ​ជាតិ និង​អន្តរជាតិ ថា​បរាជ័យ​ក្នុង​ការ​ការពារ​សន្តិសុខ​ជូន​ពលរដ្ឋ និង​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ។

ខៀវ សុភ័គ ២០១៦ ៨៥៥
លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ចូលរួម​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ពី​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ដើម​ឆ្នាំ២០១៦ នា​ក្រសួង​មហាផ្ទៃ កាល​ថ្ងៃទី២១ ខែ​មករា ឆ្នាំ​២០១៦។ RFA/Brach Chev RFA/Brach Chev

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ឧត្តមសេនីយ៍ ខៀវ សុភ័គ មិន​បដិសេធ​នឹង​ការ​លើក​ឡើង​បែប​នេះ​ឡើយ។ លោក​ថា សមត្ថកិច្ច​ទទួល​ស្គាល់​អ្វី​ដែល​មិន​ទាន់​ធ្វើ​បាន ហើយ​និង​បន្ត​ស៊ើប​អង្កេត​ករណី​ឧក្រិដ្ឋកម្ម​ទាំង​នេះ​ត​ទៅ​មុខ​ទៀត ដោយ​មិន​បិទ​បញ្ចប់​សំណុំ​រឿង​ជា​ដាច់ខាត៖ «យើង​ស្រាវៗ (ស្រាវជ្រាវ) ទៅ រឿង​វា​ដាច់​តែ​ម្តង។ វា​តែលតោល​មិន​ដឹង​ទៅ​ឯណា​ទៀត។ យើង​មិន​បិទ​សំណុំ​រឿង​ហ្នឹង​ជា​ដាច់ខាត ដរាប​ណា​ជន​ល្មើស​មិន​ទាន់​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាន់​តុលាការ»

លោក​ស្នើ​ឲ្យ​ពលរដ្ឋ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ចូលរួម​ជាមួយ​សមត្ថកិច្ច ដើម្បី​ជំរុញ​ដំណើរ​ការ​អនុវត្ត​ច្បាប់​ឲ្យ​មាន​យុត្តិធម៌៖ «ចង់​បាន​យុត្តិធម៌ លុះត្រា​តែ​ផ្តល់​ព័ត៌មាន​មក​សមត្ថកិច្ច។ គាត់​រត់​ចោល​ប្រទេស​តែ​អ៊ីចឹង ប៉ូលិស​ដឹង​ទាល់​តែ​មាន​សាក្សី។ ខ្ញុំ​ជឿ​ថា​វា​មិន​ដែល​ខ្មែរ​គ្នា​ឯង​ទៅ​សម្លាប់​គ្នា​ទេ»

ជុំវិញ​រឿង​នេះ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បញ្ជាក់​ថា ការ​ដែល​អាជ្ញាធរ​មិន​អាច​រក​ឃើញ​ឃាតក និង​អ្នក​ពាក់ព័ន្ធ​ដែល​សម្លាប់​អ្នក​សារព័ត៌មាន សកម្មជន និង​បុគ្គល​ល្បីៗ​នា​ពេល​កន្លង​ទៅ អាច​ធ្វើ​ឲ្យ​គេ​គិត​ថា ករណី​ទាំង​នោះ​ជាប់​ពាក់ព័ន្ធ​នឹង​ហេតុផល​នយោបាយ។ លោក​ជំរុញ​ឲ្យ​សមត្ថកិច្ច​បង្ហាញ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​បំបាត់​មន្ទិល​របស់​សាធារណជន៖ «អ្នក​កាន់​អំណាច បើ​មិន​ចង់​ឲ្យ​សង្ស័យ​ខ្លួន ចោទ​ប្រកាន់​ខ្លួន ខ្លួន​ត្រូវ​តែ​ស្រាវជ្រាវ​រក​ឃាតក​ពិត និង​អ្នក​ពាក់ព័ន្ធ​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​មក។ ពេល​នោះ​ប្រជាពលរដ្ឋ​ជឿជាក់​ហើយ ដូច​នៅ​បណ្ដា​ប្រទេស​គោរព​សិទ្ធិ​មនុស្ស គោរព​គោលការណ៍​ប្រជាធិបតេយ្យ ប្រជាពលរដ្ឋ​របស់​គេ​មិន​ដែល​ស្រពេចស្រពិល​ទេ។ កាលណា​មាន​អំពើ​ឃាតកម្ម​ទៅ​លើ​អ្នក​នយោបាយ ឬ​អ្នក​ណា​ក៏ដោយ គឺ​គេ​តែង​ចាប់​ឃាតក​មក​ផ្ដន្ទាទោស»

អំ សំអាត ៦២០
លោក អំ សំអាត អ្នកគ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើបអង្កត នៃ​អង្គការ​លីកាដូ (LICADHO) ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​០២ ខែ​តុលា ឆ្នាំ​២០១៥។ RFA RFA

អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ហៅ​ការ​សម្លាប់​សកម្មជន​នយោបាយ បរិស្ថាន សង្គម និង​អ្នក​សារព័ត៌មាន ថា​ជា​ឃាតកម្ម​ខាង​នយោបាយ។ លោក​ថា ដោយសារ​តែ​មូលហេតុ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​សមត្ថកិច្ច​ពិបាក​នឹង​វែក​មុខ​ចាប់​ជន​ដៃ​ដល់ និង​អ្នក​ពាក់ព័ន្ធ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់៖ «រឿង​ខ្លះ បើ​សមត្ថកិច្ច​រក​ឃើញ ហើយ​បញ្ចេញ​ការ​ពិត ឬ​ស៊ើប​អង្កេត​រក​ការ​ពិត​ជុំវិញ​ករណី​ឃាតកម្ម​ហ្នឹង ឬ​អ្នក​ពាក់ព័ន្ធ​ឃាតកម្ម​ហ្នឹង គាត់​អាច​នឹង​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ទាក់ទង​នឹង​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ផង​ដែរ។ នេះ​វា​ធ្វើ​ឲ្យ​ការ​ស៊ើប​អង្កេត​មិន​អាច​រក​ការ​ពិត​បាន»

លោក អំ សំអាត ហៅ​យុត្តិធម៌​ក្នុង​សំណុំ​រឿង​ទាំង​នេះ ថា​ជា​យុត្តិធម៌​ស្រមោល ដែល​ស្ថិត​នៅ​ជើង​មេឃ ពោល​គឺ​ជន​រងគ្រោះ និង​គ្រួសារ​បាន​ត្រឹម​តែ​រង់ចាំ​ដោយ​គ្មាន​លទ្ធផល។ លោក​ថា នេះ​ជា​និទ្ទណ្ឌភាព ហើយ​វា​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ដំណើរ​ការ​នីតិរដ្ឋ​នៅ​កម្ពុជា និង​ជាពិសេស រួម​ចំណែក​ឲ្យ​មាន​ការ​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​បែប​នេះ​ទៀត​នៅ​ពេល​ខាង​មុខ៖ «ការ​បាញ់​សម្លាប់​ជា​បន្តបន្ទាប់​ទាក់ទង​នឹង​អ្នក​លើក​ឡើង​ការ​ពិត និង​អ្នក​រិះគន់​នេះ វា​ជះ​ឥទ្ធិពល​អាក្រក់​ដល់​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា យើង ជាពិសេស​គឺ​ធ្វើ​ឲ្យ​មាន​ការ​ភិតភ័យ​ចំពោះ​អ្នក​ដែល​គាត់​បញ្ចេញ​មតិ ដើម្បី​ធ្វើ​ការ​រិះគន់​ស្ថាបនា​ជាដើម។ បើ​សិន​ជា​ករណី​ឃាតកម្ម ហើយ​មិន​ត្រូវ​បាន​ចាប់ ដូច្នេះ​អ្នក​ដទៃ ឬ​ក៏​ឃាតក​ដដែល​អាច​ប្រព្រឹត្ត​បទល្មើស​ជា​បន្ត​ទៀត»

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ អំពាវនាវ​ដល់​រដ្ឋាភិបាល ជាពិសេស​សមត្ថកិច្ច ឲ្យ​ចាត់​វិធានការ​បន្ថែម​ដើម្បី​ពង្រឹង​សន្តិសុខ និង​ធានា​សុវត្ថិភាព​ជូន​ពលរដ្ឋ​គ្រប់​រូប។ ទន្ទឹម​នឹង​នេះ លោក​ក៏​ទទូច​ដល់​អាជ្ញាធរ​ឲ្យ​វែក​មុខ​ចាប់​ជន​ដៃ​ដល់ និង​អ្នក​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​ទាំង​នោះ​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ដើម្បី​កសាង​ទំនុក​ចិត្ត​របស់​ពលរដ្ឋ​ទៅ​លើ​ថ្នាក់​ដឹក​នាំ និង​ដើម្បី​កុំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ថា ឃាតកម្ម​សំខាន់ៗ​ដែល​កើត​មាន​កន្លង​ទៅ គឺ​ជា​ឃាតកម្ម​ផ្នែក​នយោបាយ៕


វីដេអូ៖ ឃាតកម្ម​និង​ការ​សម្លាប់​មនុស្ស​ក្រៅ​ច្បាប់​កើត​មាន​លើស​ពី​១០០​ករណី​រយៈពេល​២៣​ឆ្នាំ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (15)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

TEP DARUN

ពី Paris, France


នៅពេលដែលរដ្ឋាភិបាលនៅកាន់អំណាចនៅឡើយ គេឃើញចំនួន
​ មនុស្សដែលគេធ្វើឃាដមានខ្ទង់រយ ជាង១០០រយនាក់​ ។ ដល់
ពេលរដ្ឋភិបាលអស់អណត្ត័ទៅ អស់មានអំណាច នោះគេនឹង
ឃើញចំនួនអ្នកដែលត្រូគេធ្វើឃាដ កើនដល់កំរឹតណា ។សូមគិត
តែប៉ណ្ណេះបានហើយ ក្រោយមហាបាតុកម្មម្តងៗតើបាត់ខ្លួន
ប៉ុន្មាននាក់ ? ៕




Dec 11, 2016 05:02 AM

worst n.vietamese evil man torture 2s old Cambodian kid....

World Hot News-n.vietnamese man abused to 2 years old Cambodian kid for pleasure,shocking controversy racial/extreme violence/prejudice/ hatred/jealous/tension and racial conflict.When the whole world see this horrific crime in Facebook,Tweeter,or Youtube online,it makes no anybody beliefs this horrible crime can happen in human's society,and no one can see something like this in Hollywood firms maker"like something new and weirdness".N.Vietnamese evil man torture tiny kid"2s old" in horrifying videos have been posted online and widespread across the globe,everybody sad,cried with their sympathy to a little child suffers and everybody wish this scumbitch to hell sooner rather later.How this evil man torturing 2s old child"kid as a kid and nothing else can do",including shocking him,tying 2 hands back,blindhold,tying 2 legs,remove the clothes off,shocking him with what seems to be electrocute or taser or like device and forcing things into his mouth to stop crying and screams by shocking him"what's the hell sicken man wants?".Cambodia and n.Vietnam authority have had a tip-off that the n.vietnamese fugitive in the video clips are believed n.vietanmese national and the reporters described him as Nguyen Tan Dung from southwestern An Giang province of n.Vietnam.Everybody can see in the clips,the evil man child torturer appears that a little 2s old child howls of pain and anguish"struggling from cruel predator",showing either pleasure or no sympathy to other"horrific crime/insanity/barbaric/inhuman".When the whole world see this horrific crime,it brought tears to their eyes seeing a child being treated like this,as human being and all parental around the world can't accepted.This monster man views this type of crime very seriously as it has a real and lasting effect on individual,communities and Cambodia's society and the whole world,especially to all the children who seen this horrific crime and abuse them as their pleasure.But,all Khmer people around the world don't expect the fascist HunSen's commie govn't how to react to against child abuse in Cambodia,and we don't expect this HunSen's rogue puppet govn't can prosecute this hate crime"racial",and no anybody has in faith of dictator HunSen's criminal justice system"kangaroo court corruption system".Racist crime is particularly hurtful to a two years old innocent child's family and worldwide,as they're being targeted solely because of their personal identity.Their actual or perceived racial or ethnic origin.These horrible crime can happen randomly like gangster network,neighbours,extremist groups,in family members,crimes can sometime be a combination of this thing,harassment,expletive,or attacks by organized gangs on person and their home or random attacks in public places.This monstrous horrible torture against children"torture case reveals horrible truth";it happens over and over.Torture charges against n.vietnamese criminal violating the international law and UN's chapter and prohibition of torture in international law is notable that it is absolute applying at all times ,and in all circumstances.Article 5 of the 1948 Universal Declaration of Human Rights states,no one shall be subjected to torture or to cruel inhuman or dgrading treatment or punishment.The right to be free from torture and other ill-treatment is take up in major international and regional human rights treaties,including the international convention Civil and political Rights"1966".Torture is always wrong...torture must be banned by unconditionally...not all torture decision should be"morally codified"...international day in support of victims of torture around the world,in every region,men,women and children are still being torture by non-state actors and under direct state policy.Despite its absolute prohibition under international law,this dehumanizing notice remains pervasive and most disturbingly,is even gaining acceptance.The convention against torture,ratified to date by 1959 state treaties,can limited physical force be used during interrogation.

Dec 10, 2016 06:21 PM

TEP DARUN

ពី ពី ប្រទេសបារាំង


ឃើញគេចុះមតិ ខ្ញំុចង់អានណាស់ ពីព្រោះចង់យល់បញ្ហាស្រុកខ្មែរ ។ គួរ
អោយស្តាយដោយ អត្ថបទជាច្រើនសរសេរតែជាភាសាអង្គគ្លេស ។ គួរ
អោយស្តាយ មហាសែនស្តាយ ។ គ្មានអ្វីក្រៅអំពីអង្គុយស្តាយ ពីព្រោះ
​ ខ្ញំុបាទមិនចេះអង់គ្លេស ! ! ! ៕

Nov 30, 2016 09:24 AM

Hun Sen rogue govn't is the worst land grab in Cambodia

Cambodia-bogeyman Hun Sen land grabs is the worst govn't in this new millennium"mass destruction" after NVC invader endorsed him as their puppeteer in 1979 till today.Lands grabbed widespread from the city to urban and rural areas and forced more than 700,000 landownership out of their property by international observers and NGOs reported.Thousands of angry redland,Bengkok and Borei Keila land protesters took the street in downtown of Phnom Penh city march through toward Hun Sen's house of congress to resolves land grab which doesn't exit to many years ago.If,we compare Khmer protester to any country demonstrators is different"non-violent protester" and those Khmer protester unused anything like hurling rocks,gas bombs,flash bang grenades,fire bottles,guns or molotov cocktails to threat khmer authority or govn't security unlike many other country protesters does.But,unfortunately,everytime khmer non-violent protester are always got bad threatened from their own govn't security forces or policemen striked them back with batons,water cannons,sticks,beaten ,kicks,fire rubber bullet guns,shoots or killed demonstrators.The question is why everytime there only women and children gotten involved and not male protester show up,because if the male protesters get involved with female protesters,fascist Hun Sen's govn't will use deadly forces like nvc and khmerouge did"1975-1975" who wants dominate all male power, because this commies fascism fear the most men uprising against them.Land evictions in Cambodia outlines plans to outlaw force eviction,the Hun Sen's rogue govn't has outlines major changes to the way in which land can be seize for redevelopment.Under draft proposals,using violence and coercion to make pple move would be banned and owner would be able to appeal against eviction.If,anyone losing property would have to be given at least its fair market value in compensation,for evictions are a key concern under fascist dictator governance and have frequently lead to rioting.Most land in Cambodia is effectively controlled by Hun Sen's commie puppet govn't and current laws allow local thugs corrupt govn't to claim and confiscate,homes for urban development projects.But critics say the system is open to abuse and that evictees often receive a little fraction of the value of their home in compensation"unfair or bellow market prices".Such cases led to several violent clashes between residents and police or private security guards,or sometime security guards open fire on protesters,killed,wounded,arrested,tossed them into jailed"like criminal case in Bavet district in 2011".Force eviction in Cambodia refers to the practices of involuntary land requisition from the citizenery,typically in order to make room for development projects.Most Hun Sen's rogue authorities working conclusion with private developers seize land from villagers,often with title to no compensation"false documents or scam".Forced evictions are particularity common in rural areas,and are major source of unrest and daily public protest.Many Cambodian seen commentators pointout that giving more power to corrupt kangaroo court to adjust eviction-relate disputed in unlikely to help,local court operate effectively as arm of local govn't.In Phnom Penh angers spreads over govn't land grabs"like redland,Borey Keila and Bengkok residents have been open rebellion against the local corrupt authority over land seizure.The residents here accuse local thug officials of selling their 12.4 hectares to redevelopment to fill govn't coffers.The land eviction say it happens without compensation for the villagers,who didn't even know realized their land have been sold.The villagers have been blocked the road with tree trunks,and covered the pavement with broken glasses and piles up of junks furniture and car tires to block.The land evictions emphasize,they don't mean anything to overthrow dictatorship,they're just against corrupt local official,and they think the central govn't can help them.Some villager do not want his/her name used because they feared repercussion or arrest them.The whole township land sales is like this,every villager's land had been sold off by its official,and most residents can reel off lists of villager with their own home,or stores of uncompensation land seizures.China/nvc are ushering in modern colonialism marked by a play at far capitalistic dealings.The Khmer pple and the whole world has raised eyebrows by beyond dark side of china /nvc's interest"refuel national resources conflicts"is at least curious,at worst suspicious,more dispute how resource rich khmer nation is,but the mad grab by chinese/nvc business.Some question chines/nvc's long term motives"99 years leased" and if this move is an attempt to own vital resources in an area marked by increasing populations and arguably commit resources.Rising discontent over forced demolitions and corruption has increased anxieties among officials determined to defend one party rule.Despite some forced evictee try for years,usually without success,to seek redress through official channels,others have been in such despair that some of them committed suicide to jumped on bridge in drastic protest or torched themselves in gasoline is the last resort.This has resulted in death,injured,beaten,harassment, arrest,imprisoning,cause many families apart,life miserable,hopeless residents who've been forced from their homes across the country in both rural and urban areas.Everybody can seen a lot of land evictions have been subject to oppressive tactics like detentions, and those who tried to stand as candidates for local parliamentary groups were detained by dictator Hun Sen's brutal forces.Land grabs under dictator Hun Sen rule that mean compensation that the local thug govn't paid to the farmers was approximately less than hundred $$ per hectare.But when it resold by local corrupt authorities,mostly to commercial property developers,that mean price ranked from $50,000 to $150,000 or up per hectare.When those farmers are relocated or urbanized there is nothing gained or unreceived urban social security coverage,or unreceived free medical insurance,and zero access to school for their children"see Borei Keila pple as an example"they dumped those pple at Bat Mountain region,without home,no food,no water supply,no school,no road,no hospital,no job,no any access at all.In this case of Cambodia there is suspicious that the larger scale land scam purchases business dictator Hun Sen's crooks platoon and by foreign companies as chines/nvc to refuel industrial agricultures there,are very attractive for a small"Cambodian" elite.These chines investments were focused on farming for export which can lead to major social conflicts.In Cambodia when small farmers have their land and thus their livehoods taken away.Post-Sihanouk 85% farmland are belonged to the pple and every each pple had a rightful for landownership and excepted only Pol Pot and communist Hun Sen's govn't control the state land.The collectivization of agriculture ii begun under post-communist Pol Pot and Hun Sen footstep early 1980s to today,nearly all farmland have been collectivized.The land grabs caused widespread social unrest and protests in Borei keila,redland and Bengkok villagers demanding return their farmland.

Nov 27, 2016 05:30 PM

Zombie dictator HunSen is the worst corruption,pollution environment,culture of deregulation and unhappiest country on earth...

Cambodia-zombie dictator Hun Sen's rogue govn't is in among the top 10 countries killing the planet.Start From bad to worst,the environment crises under 37+years apartheid ruled "comrade HunSen",and worst corruption govn't currently gripping the Cambodia natural resources are the corollary of excessive human consumption of natural resources.This considerable and more evidence that elevated degradation and lost habitual and species are compromising ecosystems that sustain the quality of life for millions Cambodian pple and many life living thing who depend natural resources.In the last 37+years brutal rule,Cambodia has the ranked in 3rd place in southeast Asia hemisphere"illegal NVC's rubber plantation or land concessions, logging/deforestation,destroyed natural resources and high corruption",and the worst environment impact. Some Cambodian scholar indicators of environmental degradation, natural forest loss,habitual conversion,captive animals,extortion or export to other country,deforested destructive,widespread illegal logging trafficking by illegally NVC's businessmen"bake a cake by without powder and comrade HunSen's rogue govn't lost revenue for millions $$ annually.They "NVC" burnt the forest,fertilize use,water pollution,carbon emissions and species threat.Other various wasted chemicals use for mining that cause all endanger species who depend on food and water source.See many kind of animals and marine captures illegal sold at the black markets or border checkpoint cross to NVC,and illegal NVC's mining,sand dragging activities on along Mekong river through to sea coastline in Koh Kong or kompongSom with many illegal NVC's culprit businessmen polluted the ocean,cause marine life,coral reef habitual quality,ruined Mango trees,seagrass loss,seawater or freshwater habitual degradation,illegal NVC's fishing inside Cambodia's territory"Khmer's govn't lost revenue in millions $$ per year",and illegal north vietnamese fishing men,mining invertebrate threat patterns,and some forms of greenhouse gas emission-there excluded due to a lack of dictator HunSen's rogue govn't.Leaking news report released for recently by environmental investigation..."HS corrupted"permitting crime.How north vietnam commie"nvc" business rubber plantation and mining crime expansion drives illegal logging in Cambodia,reveals how a widespread culture of corruption and poor law enforcement is generating a flood of illicit timber as plantation surge into frontier forests.In- dept case researched of blatant violations of licensing procedures,culture corruption from the rooftop to the bottom down to earth,and other lawless in eastern border region-a hotspot for illegal NVC's forest crime attractive...detail in the report include-clear links between a series rubber plantation concessions"between 45,000 to 350,000 hectares leased to NVC",but they"nvc" just cut the trees down and loaded to their country everyday"bake a cake by without powder"and seeks for mineral by without let anyone cross into that territory"only nvc businessmen...secret criminal minds".There is one of the highest-profile of dictator HunSen political graft cases recent years.Some chines /nvc miners attempts,by illegal rubber plantation firm to pay thousands of US$$ to police or to local corrupt officials to bury an investigation into its illegal operations,local govn'ts selling out customary communities and the transfer of millions $$ of their resources to private firms.By data recorded,we correlated by against 3 socio-economic"human pollution size,gross domestic product and corrupt govn't system",and we found that total wealth was the most important of fascist dictator HunSen corrupt govn't,the lost it average greater environment impact.Cambodia hardly seems capable of the harmful environmental impact that the nvc/china industrialized countries are capable of over take poorest country,Cambodia is 4th ranked after china,Indonesia,n.vietnam"worst pollution, deforestation country and hazardous ",Cambodia 3rd place for threatened species after china and n.vietnam.Over fishing and illegal trade of endangered species to be culprit.See the news report recently from Stung Treng province about chinese building a hydroelectric dam at Don Shue Hong river low down stream from Laos and pollute the river bank and cause many endanger species like white Dophins died down the stream.Maybe less than 25% of the total area Cambodia is protected,which leaves a lot left with empty lands nor planting"for unbridled usage",which is how the Cambodia ranks 4th worst habitual conversion under fascist dictatorship govn't,less than 3/4 of cambodia population has access to safe drinking water,Tonle Sab lake and Mekong river is the great source of all lives living thing,but since the 1979 nvc invasion,thousands of north vietnam commie illegal float boating houses immigration living with dumped chemicals material and human wast increasingly threaten key water supply,damaged ecosystem,wildlife,sources and unsafe drinking"zombie dictator HS is the blame",has increased its subsidy of area fertilizer with nvc's companies over the years-the over used is so degradation to soil that yield on some crops are falling or food contamination...water pollution and deforestation as increasing competition for water sector,include agriculture,industrial,domestic drinking,energy,generation, and others,is cuasing this precious natural resources to dry-up while more illegal nvc immigration increasing pollution is also leading to the destruction of the habitual of wildlife in waterway,eye sore to eco-tourists,and commercial waterway.NVC didn't join the convention on international trade in endangered species,and zombie hunSen's rogue govn't failure to stop illegal flood of nvc migrants into Cambodia.Illegal nvc migrants that threatened and endangered plants and animals,according to Cambodian environmentalists reported"to stop illegal nvc migrants live in the lake or river".Cambodia is the worst corruption country and taken 166th place in among 187 world worst corruption countries,and worst corruption of natural resources with ongoing crisis in eastern border-is the rooted cause in this new 21st century of illegal territory encroaching by nvc invasive,this still effect aftermath of the 1975-1979 to 1993 and so on.Today million pple who survived form killing fields era,struggle with many millions landmines explosive laid down by NVC invaded of Cambodia in 1979-1993"war aggression,war looting,war territory plunder and war crime against humanity",with thousands of innocent lives has been lost and missing in K-5 nvc's secrets planned to wide out Cambodian population from the world map.Mines pollution untold damage to the environment,its can cause erosion and sinkholes,threaten wildlife,and contaminated soil,water,and air.Many illegal nvc's mines business extract heavy metals or ores containing heavy metals and often the process of separating out the decider product from these ores use harmful chemical such as arsenic,or mercury contamination from the chemical can affect the health of nearby pollution in urban environment,harm crops,animals and gazing lands harm villagers,and disturb ecosystem in wildness areas.

Oct 14, 2016 01:52 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល