នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី សម្រាប់យប់ថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ពិភាក្សាគ្នាលើប្រធានបទ៖ ផលវិបាកលើស្ថាប័ននីតិប្បញ្ញត្តិពេលឪនាយករដ្ឋមន្ត្រីមកដឹកនាំព្រឹទ្ធសភា។
ភ្ញៀវកិត្តិយស៖ បណ្ឌិត សេង សារី, អ្នកវិភាគនយោបាយ និងលោក វ៉ន ចាន់ឡូតអ្នកសិក្សាផ្នែកច្បាប់។
កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥ នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ចុងសប្ដាហ៍នេះ។ ឪនាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺលោក ហ៊ុន សែន នឹងវិលមកច្បាមអំណាចបន្ថែមទៀត តាមរយៈការគ្រប់គ្រងក្បាលម៉ាស៊ីនស្ថាប័នព្រឹទ្ធសភា ដែលជាស្ថាប័នកំពូលផ្នែកនីតិប្បញ្ញត្តិរបស់ជាតិ បន្ថែមលើមុខងារគ្រប់គ្រងស្ថាប័នព្រះមហាក្សត្រ។ ការណ៍នេះ ធ្វើឱ្យកម្ពុជាក្លាយជាប្រទេសតែមួយគត់នៅលើពិភពលោក ដែលមានកូនៗ និងឪពុកមកពីត្រកូលតែមួយគ្រប់គ្រងស្ថាប័នកំពូលៗ របស់ជាតិ ដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់តុល្យភាពអំណាច និងការប្រើប្រាស់អំណាចខុសច្បាប់ដោយគ្មានប្រព័ន្ធត្រួតពិនិត្យឯករាជ្យ។
តើស្ថាប័ននីតិប្បញ្ញត្តិរបស់ជាតិទាំងមូលនឹងរងនូវផលវិបាកយ៉ាងណាខ្លះ នៅពេលដែលឪនាយករដ្ឋមន្ត្រី ហ៊ុន សែន មកដឹកនាំស្ថាប័នព្រឹទ្ធសភាបែបនេះ?
សូមលោកអ្នកនាងចុចស្ដាប់សំឡេង នៃកិច្ចពិភាក្សារវាងលោក ជុន ច័ន្ទបុត្រ ជាមួយបណ្ឌិត សេង សារី និងលោក វ៉ន ចាន់ឡូត ក្នុងនាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី ដែលបានជជែកពិភាក្សាអំពីបញ្ហានេះ កាលពីយប់ថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤៕