​វេទិកា​អ្នក​ស្ដាប់៖ គោល​នយោបាយ ខឹង​គោ​វាយ​រទេះ ឬ គោល​នយោបាយ​ចាប់​ជំរិត របស់​លោក ហ៊ុន សែន

0:00 / 0:00

នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី សម្រាប់​យប់​ថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ​ជជែក​ពិភាក្សា​លើ​ប្រធានបទទាក់ទង​នឹង​គោល​នយោបាយ ខឹង​គោ​វាយ​រទេះ ឬ គោល​នយោបាយ​ចាប់​ជំរិត របស់​លោក ហ៊ុន សែន។

លោក ហ៊ុន សែន ខិតខំ​ឱ្យ​គេ​ទទួល​ស្គាល់​លោក​ថា ជា​អ្នក​បង្កើត​គោល​នយោបាយ​ដ៏​វ័យ​ឆ្លាត​មួយ​ចំនួន​ក្នុង​ការ​ដឹកនាំ​ប្រទេស។ ក្នុង​នោះ មាន​គោល​នយោបាយ​មួយ ដែល​លោក​ហៅ​ថា ជា​គោល​នយោបាយ​ឈ្នះៗ។ លោក​ថែមទាំង​ចាត់ចែង​ឱ្យ​គេ​សង់​ប្រាសាទ​កូនកាត់​មួយ អស់​លុយ​រាប់​លាន​ដុល្លារ ឧទ្ទិស​ដល់​គោល​នយោបាយ​នេះ​ផង។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ការ​បន្ត​ចាប់​ខ្លួន​សាច់ញាតិ​របស់​អ្នក​រិះគន់​លោក ជា​ថ្នូរ​ឱ្យ​ពួក​គេ​បញ្ឈប់​ការ​រិះគន់​លោក​វិញ​នោះ វា​អាច​នឹង​ធ្វើ​ឱ្យ​លោក ហ៊ុន សែន ល្បីឈ្មោះ លើ​គោល​នយោបាយ «ខឹង​គោ​វាយ​រទេះ» ឬ​ក៏ «គោល​នយោបាយ​ចាប់​ជំរិត» ទៅ​វិញ។

តើ​ថ្ងៃ​ក្រោយ​ទៅ លោក ហ៊ុន សែន នឹង​ជាប់​ឈ្មោះ​ជា​អ្នក​បង្កើត​គោល​នយោបាយ​ឈ្នះ-ឈ្នះ ឬ​ក៏​ជា​អ្នក​អនុវត្ត​នយោបាយ​ស្មោកគ្រោក នយោបាយ​ខឹង​គោ​វាយ​រទេះ ឬ គោល​នយោបាយ​ចាប់​ជំរិត?

សូម​លោក​អ្នក​នាង​ចុច​ស្ដាប់​សំឡេង នៃ​កិច្ច​ពិភាក្សា​រវាង​លោក ជុន ច័ន្ទបុត្រ ជាមួយ​បណ្ឌិត សេង សារី អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម និង​លោក គឹម សុខ អ្នក​អត្ថាធិប្បាយ​នយោបាយ ដែល​បាន​ជជែក​ពិភាក្សា​អំពី​រឿង​នេះ នៅ​យប់​ថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤៕