លទ្ធផលនៃធម្មយាត្រាលើកកម្ពស់សីលធម៌សង្គមរយៈពេល ៧ថ្ងៃ ពីភ្នំពេញទៅខេត្តពោធិ៍សាត់
2023.02.07
នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីនៅថ្ងៃអង្គារ ទី៩ ខែកុម្ភៈនេះ ដែលពិភាក្សាជាមួយលោក រ៉ុង ឈុន អំពីលទ្ធផលនៃធម្មយាត្រាលើកកម្ពស់សីលធម៌សង្គមរយៈពេល ៧ថ្ងៃ ពីភ្នំពេញ ទៅខេត្តពោធិ៍សាត់។
ក្បួនធម្មយាត្រាលើកកម្ពស់សីលធម៌សង្គម ដែលរៀបចំដោយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែកុម្ភៈ បានឆ្លងកាត់ការគំរាមកំហែង ការរារាំង ការតាមឃ្លាំមើលពីសំណាក់អាជ្ញាធរមូលដ្ឋាននៅតាមផ្លូវ ដែលក្បួនឆ្លងកាត់នោះឥតស្រាកស្រាន្ត។ ទោះជាយ៉ាងនោះក្ដី អ្នកហែធម្មយាត្រាបានជម្នះរាល់បញ្ហាទាំងនោះ ហើយបានដើរទៅដល់គោលដៅកំណត់ គឺបូជនីយដ្ឋានអ្នកតាឃ្លាំងមឿង ក្នុងស្រុកបានកាន ខេត្តពោធិ៍សាត់។
តើលោកអ្នកនាងយល់ឃើញបែបណាពីធម្មយាត្រានេះ ចំពោះការលើកកម្ពស់សីលធម៌សង្គម ដែលកំពុងធ្លាក់ចុះ?
ចំណែកអ្នករៀបចំធម្មយាត្រានេះវិញ តើបានសម្រេចតាមគោលបំណង ដែលប៉ងទុកតាំងពីដំបូងដែរ ឬទេ?
វាគ្មិនកិត្តិយស៖ លោក រ៉ុង ឈុន មន្ត្រីគណបក្សភ្លើងទៀន និងអតីតជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។
សម្របសម្រួលកិច្ចពិភាក្សាដោយ៖ អ្នកស្រី សុជីវី
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។