កិច្ចពិភាក្សា៖ ជំហរ​របស់​យុវជន​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​តុលាការ​កោះហៅ

0:00 / 0:00

សមាជិក​ជាន់​ខ្ពស់​ក្រុម​យុវជន និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ សរុប ៥​នាក់​ហើយ​ដែល​ត្រូវ​ចៅក្រម​ចេញ​ដីកា​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​នៅ​តុលាការ​ជា​បន្តបន្ទាប់​នៅ​ចុង​ខែ​សីហា​នេះ។

ពួកគេ​ត្រូវ​បំភ្លឺ​នៅ​តុលាការ​ចន្លោះ​ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៨ សីហា ខាង​មុខ​នេះ ពាក់ព័ន្ធ​ពី​បទ​ចោទ​ចូល​រួម​ធ្វើ​កុបកម្ម​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ និង​ហិង្សា​ដោយ​ចេតនា និង​ផ្ដើម​គំនិត​ក្នុង​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ដែល​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ។

តើ​ក្រុម​យុវជន និង​ពលរដ្ឋ​ដែល​មាន​ដីកា​កោះ​ហៅ​ពី​តុលាការ មាន​ជំហរ និង​ទស្សនៈ​យ៉ាង​ណា?

សូម​ស្ដាប់​កិច្ច​ពិភាក្សា​ជុំវិញ​បញ្ហា​នេះ ដែល​មាន​លោក សេក បណ្ឌិត ជា​អ្នក​សម្របសម្រួល៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។