រយៈពេល ៥ឆ្នាំ បានកន្លងផុតទៅ ជនរងគ្រោះក្នុងករណីបង្ក្រាបដ៏ហិង្សា នៅផ្លូវ វេង ស្រេង នៅតែរង់ចាំយុត្តិធម៌។ តើនរណាជាអ្នកទទួលខុសត្រូវ?
វាគ្មិន៖ លោកស្រី អ៊ិន លក្ខិណា ម្ដាយយុវជនឈ្មោះ ខឹម សុផាត ដែលបាត់ខ្លួន និងលោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេត នៃអង្គការសិទ្ធិមនុស្ស លីកាដូ
កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ (ពោលគឺកាលពីប្រាំឆ្នាំមុន) កម្មករកម្មការិនីរាប់ម៉ឺននាក់ បានផ្ទុះការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល ១៦០ដុល្លារក្នុងមួយខែ ដែលបានធ្វើឲ្យកងកម្លាំងចម្រុះរបស់រដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បើកការបង្ក្រាបដោយបាញ់គ្រាប់កាំភ្លើងពិតបង្ក្រាបទៅលើកម្មករ ដែលប្រើដុំថ្មជាអាវុធក្នុងគ្រានោះ បណ្ដាលឲ្យកម្មករ ៤នាក់ស្លាប់ ម្នាក់បាត់ខ្លួន និងរបួសជាង ៤០នាក់។
ក្នុងចំណោមជនរងគ្រោះទាំងនោះ គឺមានម្ដាយឪពុករបស់យុវជន ខឹម សុផាត ដែលបានបាត់ខ្លួន និងបាត់ដំណឹងសូន្យឈឹងរហូតមកដល់ពេលនេះ។ ពួកគាត់កំពុងដង្ហោយរកយុត្តិធម៌។ មន្ត្រីសិទ្ធិមនុស្សថា យុត្តិធម៌ហាក់កំពុងតែឆ្ងាយដូចជើងមេឃ។
តើនរណាជាអ្នកទទួលខុសត្រូវនៅក្នុងរឿងនេះ? តើគ្រួសារជនរងគ្រោះ ត្រូវរង់ចាំយូរប៉ុណ្ណាទៀត ដើម្បីបានយុត្តិធម៌?
សូមអញ្ជើញស្ដាប់កិច្ចពិភាក្សាអំពីបញ្ហានេះ...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
